ភ្នំពេញ: សាខា ក.ប.ប. ឧត្តរមានជ័យ កោះកុង បាត់ដំបង និងរាជធានីភ្នំពេញនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងចែកចាយ និងផ្ទះលក់ទំនិញ នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលក្នុងសកម្មភាពនេះមន្ត្រីយើងបានត្រួតពិនិត្យលើទំនិញវេចខ្ចប់ស្រាប់ ស្វែងរកទំនិញក្លែងបន្លំ ខូចគុណភាព ពុំមានអនុលោមភាពផ្សេងៗ និងទំនិញរំលោភបំពានសិទ្ធផ្ដាច់មុខ និងក្លែងបន្លំម៉ាកសញ្ញ៉ា “ប៊ីចេង” របស់ក្រុមហ៊ុនដើមផងដែរ។
ជាលទផល៖
– បានរកឃើញផលិតផល ឡេ ពុំអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ចំនួន ៦.៦៨គីឡូក្រាម
– ពុំបានរកឃើញការដាក់លក់ ប៊ីចេង ក្លែងបន្លំម៉ាកសញ្ញា តាមបណ្តឹងរបស់ក្រុមហ៊ុននោះទេ
– មន្ត្រីយើងបានបន្តផ្សព្វផ្សាយ ប្រកាសលេខ ៣៣៨ , ១៨៣ ,១៨៥ និងប្រកាសលេខ ០០៦៤ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់អាជីវករផងដែរ៕