ភ្នំពេញ: លោកមេធាវី វ៉ែង មូលីវិភ័ក្រ្ត បានរំលឹកអនុស្សាវរីយ៍ អតីតកាលដែលបានសិក្សាអស់រយៈកាល៣០ ឆ្នាំកន្លងមក ហើយពិធីនេះធ្វើឡើង ក្នុងកម្មវិធីសូត្រមន្ត និងជប់ លៀងអតីតសិស្ស ១៩៩៣ -១៩៩៦ នៃសាលាអនុវិទ្យាល័យ សោហឺ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
លោកមេធាវី វ៉ែង មូលីវិភ័ក្រ្ត ដែលជាអតីតសិស្សនៅសាលាអនុវិទ្យាល័យ សោហឺ បានកូលើកឡើងថា កូនៗទាំងអស់គ្នាសូមគោរព និងថ្លែងអំណរគុណដល់អ្នកគ្រូនាយិការ និងគណៈគ្រប់គ្រងសាលាដែលបានផ្តល់ឱកាសដ៏ឧត្តុង្គឧត្តមនាពេលនេះ ឲ្យយើងខ្ញុំបានចូលរួមលើកទឹកចិត្តចែករង្វាន់ដល់ក្មួយៗដែលជាសិស្សពូកែប្រចាំឆ្នាំ ២០២៣-២០២៤ ប្រកបដោយសេចក្តី ស្រលាញ់ និងកក់ក្តៅបំផុត។
បន្ទាប់ពីចប់ ក្នុងកម្មវិធីសូត្រមន្ត និងជប់លៀងអតីតសិស្ស ១៩៩៣ -១៩៩៦ នៃសាលាអនុវិទ្យាល័យ សោហឺ ខេត្តបាត់ដំបង លោកមេធាវី និងអតីតសិស្ស បានជូន ថវិកាចូលរួមសាលាកន្លងមក និង បច្ចប្បន្ន មានគឺ៖
១. សកម្មភាពទិញតុ និងកៅអី កាលពីឆ្នាំ២០១៩ សរុប 1502$ និង ៤៣០.000៛
២. សកម្មភាពជួសជុល និងលាបអាគារសិក្សា១បន្ទប់ ឆ្នាំ២០២៣ សរុប 660$ និង ១១.០០០.០០០៛
ដូចនេះថវិកាសរុបចំនួន 2.162$ និង ១១.៤៣០. ០០០៛។
