ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ផាន អូន អគ្គនាយកដ្ឋាន .ក.ប.ប និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសដ៏មហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ភ្នំពេញ: ឯកឧត្តម  ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសដ៏មហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ សម្ដេចមហារដ្ឋសភាធិការធិបតី។

ឯកឧត្តម សូមគោរពជូនថា ខ្ញុំបាទ ផាន អូន និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ សម្ដេចមហារដ្ឋសភាធិការធិបតី។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរចាកផុតពីរោគាព្យាធិនានាតរៀងទៅ។