ភ្នំពេញ: អបអរសាទរ ពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU)រវាង សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) និងសមាគមទ្រទ្រង់សហគ្រិន និងអភិវឌ្ឃន៍មុខរបរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(CPP)។
ការចុះអនុស្សរណៈខាងលើនេះ ដើម្បីទទួលយកការផ្តល់អាហារូបករណ៍ពីសមាគមន៍ចំនួន២០,០០០កន្លែង លើការបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។
កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(Ui) នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅអគារលេ ខ៥៧៨ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ៕
