ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ​នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) ចំនួន៦៥រូប​ មកពីទីតាំង​គោលរាជធានីភ្នំពេញ​ ទីតាំងសាខា​បណ្តាខេត្ត

ភ្នំពេញ: អបអរសាទ​ ពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ​ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) ចំនួន៦៥រូប​ មកពីទីតាំង​គោលរាជធានីភ្នំពេញ​ ទីតាំងសាខា​ខេត្តសៀមរាប​, ទីតាំងសាខាខេត្តបាត់ដំបង​, និងសាខាខេត្តកំពត​។
ដោយ​មានការជូនប័ណ្ណសរសេីរចំពោះសាស្រ្តាចារ្យ​ ប៊ិចអនុស្សាវរីយ៍ចំនួនមួយ​ដេីម និងថវិកា​ ៥០.០០០រៀល​។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​(CPP)។
កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(Ui) នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅអគារលេ ខ៥៧៨ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬ ស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់មកទៀត ក៏មានរៀបចំ  ពិធីចុះអនុស្សរណៈយោ គយល់គ្នា(MOU)រវាង សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) និងសមាគមទ្រទ្រង់សហគ្រិន និងអភិវឌ្ឃន៍មុខរបរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(CPP)។

ការចុះអនុស្សរណៈខាងលើនេះ ដើម្បីទទួលយកការផ្តល់អាហារូបករណ៍ពីសមាគមន៍ចំនួន២០,០០០កន្លែង លើការបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(Ui) នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅអគារលេខ៥៧៨ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕