ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងកម្លាំងយោធា៤ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រប៉ាស៊ីហ្វិក

មេបញ្ជាការកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក លោក Phillip Sawyer បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា កងកម្លាំងយោធា និងនាវាចម្បាំងមកពី៤ប្រទេស គឺមានប្រទេសជប៉ុន អាមេរិក កូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលី នឹងបើកធ្វើសមយុទ្ធយោធានៅភាគខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនៅពេលខាងមុខនេះ ។

លោក Phillip Sawyer បានបន្ថែមថា សមយុទ្ធយោធារួមគ្នានៃប្រទេសទាំង៤នេះ គឺជាសមយុទ្ធយោធាលើកដំបូង និងត្រូវបានធ្វើឡើងរយៈពេល៦ថ្ងៃ ដោយមានការចូលរួមពីកងកម្លាំងយោធាប្រមាណជាង៣០០០នាក់មកពីប្រទេសទាំង៤ ។

សមយុទ្ធយោធានេះមានការចូលរួមផងដែរ ពីនាវាពិឃាតចំនួន២គ្រឿងរបស់ជប៉ុន នាវាចម្បាំងបំពាក់ប្រព័ន្ធមីស៊ីល២គ្រឿងរបស់អូស្ត្រាលី នាវាពិឃាតមួយគ្រឿងរបស់កូរ៉េខាងត្បូង នាវាចម្បាំង៥គ្រឿង និងយន្តហោះល្បាតជាច្រើនគ្រឿងរបស់អាមេរិក ៕