ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា លឹម ហេង៖ ស្នើរឲ្យប្រទេសបេឡារុសជួយ វិនិយោគទៅលើវិស័យកសិកម្ម និងការដាំដុះ

ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។ដេីម្បីពិភាក្សាស្វែងយល់ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

លោក Vlafimir Goshin បានលើកឡើងថា គណៈប្រតិភូប្រទេសបេឡារុស មកប្រទេសកម្ពុជា ដេីម្បីសិក្សាស្វែងយល់ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ឲ្យបានកាន់តែច្បាស់លាស់ថែមទៀត។

លោក ឧកញ៉ា លឹម ហេង បានសម្តែងការគាំទ្រចំពេាះការលេីកឡេីងរបស់ ឯកអគ្គរដ្ឋទូត ប្រទេសបេឡារុសក្នុងការដឹកនាំធុរជនប្រទេសបេឡារុស មកកាន់ប្រទេសកម្ពុជា។ លោកឧកញ៉ា បានជំរុញឲ្យប្រទេសបេឡារុស វិនិយោគទៅលើវិស័យកសិកម្ម ដូចជាការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័យទេសចរណ៍ ដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត  ដែលជា វិស័យមានសក្តានុពលនៅប្រទេសកម្ពុជា៕