ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Panasonic និងToshiba ជប៉ុន ប្រកាសព្យួរកិច្ចសហការជាមួយ Huawei ចិន

ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Toshiba របស់ប្រទេសជប៉ុន បានប្រកាសព្យូរកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់ BBC ។

ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba បានបញ្ជាក់ដឹងថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់សម្ភារៈបរិក្ខាឲ្យទៅក្រុមហ៊ុន Huawei ចិនមួយរយៈពេល ដោយរង់ចាំការដោះស្រាយរវាងក្រុមហ៊ុន Huawei និងសហរដ្ឋអាមេរិករួចរាល់សិន ។

សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ជប៉ុនក្នុងការព្យួរកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន ត្រូវបានធ្វើឡើងដោយខ្លាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបញ្ជីរខ្មៅលើសាខា៦៨របស់ក្រុមហ៊ុន Huawei ចិន ៕