ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មវិធីមនុស្សធម៍ជួយឧបត្ថមដល់គ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន

កម្មវិធីមនុស្សធម៍ជួយឧបត្ថមគ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន- ភ្នំពេញ សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ ។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីមនុស្សធម៍ជួយឧបត្ថម្ភថវិកា ជូនដល់គ្រួសារក្រីក្រមួយ នៅភូមិ ស្កូវ ឃុំ ជើងគួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលឪពុកឈ្មោះ ខឹម សុី និងម្ដាយ ឈ្មោះ ម៉ោង យ៉ុន និងមានកូនចំនួន៤នាក់ ដោយក្នុងនោះមានកូនម្នាក់ជាជនពិការរស់នៅយ៉ាងលំបាកវេទនា ដោយអស្រ័យនៅនៅក្នុងដីវត្ត។ ថ្ងៃខ្លះបានបាយព្រឹកខ្វះល្ងាច បានបាយល្ងាច ខ្វះព្រឹកក៏មាន។

ដោយមើលឃើញពីការលំបាកនេះសមាគមខ្មែរហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារតំបន់៥ បានធ្វើការរ៉ៃអង្គាសថវិកាពីសប្បុរសជនក្នុងស្រុកនៅបរទេស បានចំនួន ១១១០ ដុល្លារអាមេរិក អង្ករ បួនការុង មុី កញ្ចប់ ៦ កេះ ទឺកសុីអុីវ មួយកេះ ត្រីខកំប៉ុងពីរឡូរ ទឹកក្រូច ១កេះ ទឺកផ្លែឈើ ១ កេះ ទឹកសុទ្ធបួនកេះ ស័ង្កសីពណ៍ខៀវ បណ្ដោយ បី ម៉ែត្រ ៣០ សន្លឹក ដើម្បីឧបត្ថម្ភជូនក្រុមគ្រួសាររបស់លោកខឹម សុី និងអ្នកស្រី ម៉ោង យ៉ុន និងកូនដែលជាជនពិការ ដែលកំពុងជួបការលំបាក និងមានជីវភាពក្រីក្រតោកយ៉ាក។ ទន្ទឹមនេះ សមាគមបានឧបត្ថម្ភជួនចាស់ៗ ចំនួន២៥នាក់នៅក្នុងភូមិ ដោយក្នុងម្នាក់ចំនួន២០០០០រៀល៕