ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍​រឹងបន្តឹងអា​ជីវ​កម្មសេវាកម្មស្នាក់នៅដែល​ប្រើ​ប្រាស់ផ្លាកសញ្ញាចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ

ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេ​វាកម្​មស្នាក់នៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ឱ្យបានជ្រាបថា ដើម្បីទប់​ស្កាត់​ការប្រើប្រាស់ ឬដាក់តាំងផ្លាកសញ្ញាដែលមានភិនភាគ ស្រដៀងឬដូចចំណាត់​ថ្នាក់ផ្កាយដែលពុំមែនជាការទទួលស្គាល់ដោយក្រសួងទេសចរណ៍នោះមូលដ្ឋានអាជីវកម្មទាំងនោះនឹងក្លាយជាកម្មវត្ថុនៃការពិន័យជាប្រាក់ស្របតាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពី ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្​មស្នាក់នៅទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា ២១ និង មាត្រា ២២។

១. មាត្រា ២១- ការប្រើប្រាស់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេស​ចរណ៍​ហួសសុពលភាព ឬធ្វើការផ្សព្វផ្សាយចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្ម​ស្នាក់នៅ​ទេស​​ចរណ៍ដោយ​គ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ត្រូវចាត់ទុកថាខុសច្បាប់ និងត្រូវផន្ទាទោសតាមច្បាប់ជាធរមាន។

២.មាត្រា ២២- អ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅ​ទេស​ចរណ៍ដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ មាត្រា២១ នៃអនុក្រឹត្យនេះ ត្រូវពិន័យ​រដ្ឋបាលជាប្រាក់ចំនួនពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៥ ០០០ ០០០ (ប្រាំលានរៀល)។ ក្នុងករណីសាមីខ្លួនមិនរាងចាល ត្រូវពិន័យជាប្រាក់ទ្វេដង។