ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងហុងគ្រីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋាភិបាលកម្ពុជាបាន ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ជាមួយលោក Péter Szijjártó រដ្ឋមន្រ្តីក្រ សួង ការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដើម្បីពង្រឹង លើកកម្ពស់កិច្ចសហ ប្រតិបត្តិការ សេដ្ឋ​កិច្ចទ្វេភាគី ដោយផ្អែកលើសមភាពនិងផលប្រយោជន៍រួម។

កិច្ចព្រមព្រៀងនេះ ធ្វើ​ឡើងនៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយ​​គ្របដណ្តប់ លើ វិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគម នាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវព្រមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបម្រើការ អភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។​​​

ក្រៅពីនេះ វិស័យផ្សេងទៀតក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា-ហុងគ្រី ធ្វើការពង្រីកបន្ថែមផងដែរជាពិសេសទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានកាត់ផ្តាច់ដោយសារតែវិបត្តិសង្គ្រាម​​​ស៊ីវិលនៅកម្ពុជាកាលពីកំឡុងឆ្នាំ១៩៧៥។

តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គេរំពឹងថានឹងជួយបង្កើន ទំហំពាណិជ្ជកម្ម​ប្រ​ទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ ជកម្មនៅមានចំនួន​តិច​តួច​នៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ ទំហំ​ពាណិ​ជ្ជកម្មទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង ១៦លានដុល្លារអាមេរិក​ប៉ុណ្ណោះហើយ​ក្នុង​នោះកម្ពុជា នាំចេញទៅហុងគ្រីមានទឹកប្រាក់ ១៣ លានដុល្លារអាមេរិកនិងនាំចូល​មាន​ទឹកប្រាក់ជាង ៣ លានដុល្លារអាមេរិក។

ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋហុងគ្រី ដើម្បីចូលរួមសន្និសីទកំពូលស្ពីពីអន្តរ​ស​កម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ដែលនឹងរៀប​ចំឡើង​នៅទីក្រុងឌូស្ហាន់បេ។