នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ៖
—————————–
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគោរពទង់ជាតិ និងបានសំណេះសំណាលជាមួយនាយទាហានទាំងអស់ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយដើម្បីសម្រេចបានការងារ ក៏ដូចជាភារកិច្ចទាំងឡាយ។
លោក ក៏បានរំលឹកផងដែរថា ខែធ្នូនេះជាខែដ៏សំខាន់មួយ ព្រោះមានថ្ងៃ ០២ធ្នូ ដែលជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ដូចជាថ្ងៃ ២៩ធ្នូ ដែលជាទិវាសន្តិភាពនៅកម្ពុជាផងដែរ។
-អរគុណសន្តិភាព!
-អរគុណនយោបាយឈ្នះឈ្នះ!
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!