ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ជនភៀសខ្លួនបានជួបជុំគ្នានៅស្ថានីយ៍រថភ្លើង Zahonyក្នុងប្រទេសហុងគ្រីជិតព្រំដែន​អ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះស្របពេលដែលសង្រ្គាមអូសបន្លាយពេល ១សប្តាហ៍មកហើយ ក្រោយការឈ្លានពានរបស់រុស្ស៊ី ។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន APក្រោយធ្វើដំណើររយៈពេល ២៤ម៉ោង លោក អាដាម និយាយថា លោកធូរចិត្តច្រើន និងរំភើងសប្បាយរីករាល ដោយសារតែលោកដឹងថា លោកនឹងមានសុវត្ថិភាពនៅទីនេះ ។ គួរឲ្យដឹងថាភាគច្រើននៃជនភៀសខ្លួនបានរត់ភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញទៅភាគខាងលិចប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រីម៉ុលដូវ៉ា រ៉ូម៉ានីនិងស្លូវ៉ាគី។ វីដេអូដែលថតបានឃើញប្រជាពលរដ្ឋជាច្រើនស្ថិតនៅកន្លែងរងចំានៅស្ថានីយ៍រថភ្លើងទីក្រុង Kharkivកំពុងតម្រង់ជួរឡើងជិះរថភ្លើងទៅកាន់ទីក្រុងUzhgorodនៅភាគខាងលិចប្រទេសអ៊ុយក្រែនដោយមានកូនតូចនិងសត្វចិញ្ចឹម ខណៈពួកគេភៀសខ្លួនចេញពីការវាយប្រហារទៅលើទីក្រុងមួយនេះ ។ ស្របពេលនោះដែរទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)បាននិយ...
រដ្ឋមន្ត្រីក្រសួងការងារ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូប ពិតជាធ្វើឲ្យវិស័យនេះមាននិរន្តរភាពបន្តរីកចម្រើនទៅមុខទៀត

រដ្ឋមន្ត្រីក្រសួងការងារ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូប ពិតជាធ្វើឲ្យវិស័យនេះមាននិរន្តរភាពបន្តរីកចម្រើនទៅមុខទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាពដែលតម្រូវឲ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។ លោក​​បណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ដូច្នេះ នាឱកាសដែល អនុញ្ញាតឲ្យលោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដឹកនាំសមាជិករបស់សមាគមចូលជួបពិភាក្សាការងារមួយចំនួនក៏ដូចជាទទួលបានការណែនាំខ្លះៗ ពីឯកឧត្តម...
លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គិតថាគាត់អាចបំបែកសហរដ្ឋអាមេរិកពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែគាត់គិតខុសហើយ ។ លោកនិយាយថា សហរដ្ឋអាមេរិកមានជំហរប្តេជ្ញាចំពោះប្រជាជនអ៊ុយក្រែន និងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី ។ លោក Putin បានធ្វើនូវអ្វីដែលគាត់សម្រេចចិត្តធ្វើព្រោះគាត់គិតថាលោកអាចបំបែកអង្គការអូតង់បំបែកអឺរ៉ុបនិងបំបែកសហរដ្ឋអាមេរិកជាពិសេសបន្ទាប់ពីការបះបោរនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា។ លោក Bidenបន្តថា យើងនឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលថា គ្មាននរណាម្នាក់អាចបំបែកប្រទេសមួយនេះបានទេ ។ រដ្ឋបាលលោក Bidenបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស្ស រួមទាំងពង្រីកការគ្រប់គ្រងការនាំចេញដែលផ្តោតលើវិស័យចម្រាញ់ប្រេងរបស់រុស្ស៊ីនិងអង្គភាពដែលគាំទ្រដល់យោធារុស្ស៊ី និងបេឡារុ...
ទាហានរុស្ស៊ី៤៩៨នាក់ស្លាប់ និង១.៥៩៧នាក់ផ្សេងទៀតរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

ទាហានរុស្ស៊ី៤៩៨នាក់ស្លាប់ និង១.៥៩៧នាក់ផ្សេងទៀតរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ទាហានរបស់ខ្លួន ៤៩៨នាក់បានបាត់បង់អាយុជីវិត ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយទាហាន ១.៥៩៧នាក់ផ្សេងទៀត រងរបួសចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការសឹករបស់ទីក្រុង Moscow នៅទីនោះ ។ នេះគឺជាលើកដំបូងហើយដែលក្រុង Moscow បានប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់របស់ខ្លួន ។ រុស្ស៊ីបាននិយាយផងដែរថាទាហានអ៊ុយក្រែននិងអ្នកជាតិនិយមជាង២.៧៨០ នាក់ បានស្លាប់និងជាង ៣.៧០០នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែចំនួនគ្រោះថ្នាក់នេះ មិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់បាននោះទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីខាងភាគីអ៊ុយក្រែននោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមអាជ្ញាធរអ៊ុយក្រែនអះអាងថាជនស៊ីវិលជាង ២ពាន់នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសង្រ្គាមរបស់ខ្លួនទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍២៤ខែកុម្ភៈកន្លងទៅខណៈដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមា...
កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន

កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន "កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថារដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕"...
ក្រុមហ៊ុនវិនិយោគកាន់តែច្រើនចាប់ផ្តើមដកខ្លួនចេញពីប្រទេសរុស្ស៊ីស្របពេលមានវិបត្តិនៅអ៊ុយក្រែន

ក្រុមហ៊ុនវិនិយោគកាន់តែច្រើនចាប់ផ្តើមដកខ្លួនចេញពីប្រទេសរុស្ស៊ីស្របពេលមានវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖កាលពីរយៈពេល៣០ឆ្នាំមុនពេលដែលរបបកុំម្មុយនីស្តដួលរលំទៅនៅសហភាពសូវៀតក្រុមហ៊ុនលោកខាងលិចប្រជ្រៀតគ្នាទៅមុនគេ ដើម្បីឆ្លងកាត់ទ្វារពាណិជ្ជកម្ម ។ ការមកដល់របស់ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Coca-Colaនិងក្រុមហ៊ុន McDonald's ជានិមិត្តសញ្ញានៃការចាប់ផ្តើមយុគសម័យថ្មី បន្ទាប់មកក៏មានការមកដល់របស់ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនមេធាវីនិងក្រុមហ៊ុនប្រឹក្សាហើយរុស្ស៊ីបានក្លាយជាអ្នកប្រើប្រាស់ខ្លាំងជាងគេសម្រាប់ខោខា វប៊យម៉ាក Leviនិងទំនិញប្រណីត។ បច្ចុប្បន្នស្របពេលមានការឈ្លានពានដោយយោធារបស់ប្រធានាធិបតី Putin នៅអ៊ុយក្រែនក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុន Apple, Jaguar Land Rover, H&M និងក្រុមហ៊ុន Burberry បានប្រកាសថា ពួកគេនឹងផ្អាកសង្វាក់ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ។ ពេលដែលជម្លោះផ្ទុះឡើងនៅអ៊ុយក្រែនក្រុមហ៊ុនថាមពលBPបានរងសំពាធបន្ទាន់ ។ក្រុមហ៊ុនមួយនេះគ្រប់គ្រងភាគហ៊ុនធំនៅក្រុមហ៊ុនថាមពលខ្នាតយក្ស...
សម្តេច ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ

សម្តេច ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមីនាឆ្នាំ២០២២នេះអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ។ កម្មវិធីនេះដោយមានការអញ្ជើញចូលរួមពី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីលទ្ធផលសំខាន់ៗដែលរដ្ឋបាលរាជធានីសម្រេចបានក្នុងឆ្នាំ២០២១ រួមមានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទប់ស្កាត់ការប៉ុនប៉ុងធ្វើសកម្មភាពខុសច្បាប់ពីក្រុមប្រឆាំងជ្រុលនិយម ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈការកែលម្អរអនាម័យបរិស្ថាន និងការចូលរួមក្នុងសកម្មភាពមន...
សម្ដេចតេជោហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានកម្មវិធីតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិកនិងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក

សម្ដេចតេជោហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានកម្មវិធីតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិកនិងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តទទួលជួបពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិកនិងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)។ លោក Joo Ok Lee បានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថាលោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ហើយនៅពេលនេះ ឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ ។ លោកបានបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។ លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោអំពីដំណើរការរៀបចំកិច្ចប្រជុ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី368នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 402 នាក់ និងស្លាប់ 01 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី368នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 402 នាក់ និងស្លាប់ 01 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី368នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 402 នាក់ និងស្លាប់ 01 នាក់ ករណីឆ្លងសហគមន៍ 343 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 25 នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 131,372 នាក់ អ្នកជាសះស្បើយ= 125,029 នាក់ អ្នកស្លាប់= 3,033 នាក់។
តម្លៃប្រេងឆៅកើនឡើងដល់ ១១៣ដុល្លារក្នុង១បារ៉ែល ថ្វីត្បិតតែមានវិធានការបន្ទាន់

តម្លៃប្រេងឆៅកើនឡើងដល់ ១១៣ដុល្លារក្នុង១បារ៉ែល ថ្វីត្បិតតែមានវិធានការបន្ទាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ស្របពេលដែលសង្រ្គាមនៅតែបន្តនៅអ៊ុយក្រែនជម្លោះមួយនេះ បានធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើងខ្ពស់ផងដែរថ្វីត្បិតតែមានវិធានការថ្មីធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ក៏ដោយ ។ តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់រហូតដល់ ១១៣ដុល្លារក្នុង១បារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៤រហូតមក ។ តម្លៃប្រេងនៅតែហក់ឡើងខ្ពស់បែបនេះថ្វិត្បិតតែប្រទេសសមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)បញ្ចេញប្រេង៦០លានបារ៉ែលពីស្តុកបន្ទាន់ក៏ដោយ ។ សហរដ្ឋអាមេរិកនិងប្រទេសសមាជិកទាំង៣០របស់ទីភ្នាក់ងារ IEA បានយល់ព្រមបញ្ចេញប្រេងស្តុកបន្ទាន់ដើម្បីធ្វើឲ្យស្ថិរភាពដល់ទីផ្សារថាមពលនៅលើពិភពលោក ។ រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេសផលិតថាមពលធំបំផុតរបស់ពិភពលោកហើយក្រុមវិនិយោគិន មានការព្រួយបារម្ភថាការផ្គត់ផ្គង់ប្រេង ឬឧស្ម័ន អាចនឹងរងផលប៉ះពាល់ ។ ចំណែកឯតម្លែប្រេសហរដ្ឋអាមេរិកបានកើនឡើងជិត ១០៩ដុល្លារក្នុង១បារ៉ែល ។ លោកស្រី Jen Psakiគឺជាអ្នកនាំពាក្យសេតវិមានបាននិយាយ...