ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

បទអត្ថាធិប្បាយ៖ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនការក្រោកឈររបស់ពលរដ្ឋអ៊ុយក្រែនការរត់ភៀសខ្លួននិងការតវ៉ានៅជុំវិញពិភពលោក

បទអត្ថាធិប្បាយ៖ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនការក្រោកឈររបស់ពលរដ្ឋអ៊ុយក្រែនការរត់ភៀសខ្លួននិងការតវ៉ានៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyបានអំពាវនាវឱ្យរុស្ស៊ី បញ្ឈប់ការផ្លោងគ្រាប់កាំភ្លើងធំ មុនពេលកិច្ចពិភាក្សាអាចដំណើរការទៅមុខ។ លោក Zelenskyyបានអំពាវនាវឱ្យមានការធានាសន្តិសុខ ប្រសិនបើសមាជិកអង្គការអូតង់ មិនបានត្រៀមខ្លួនក្នុងការទទួលយកអ៊ុយក្រែនចូលទៅក្នុងប្លុកមួយនេះ។ របាំងត្រូវបានបង្កើតនៅតាមដងផ្លូវទៅកាន់ទីក្រុងសមុទ្រខ្មៅ Mykolaivក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការឈ្លានពានចូលរបស់ទាហានរុស្ស៊ី។ ប្រជាជនអ៊ុយក្រែន កំពុងប្រើអ្វីក៍ដោយដែលពួកគេអាចធ្វើបាន ដើម្បីព្យាយាមបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី។ នៅលើផ្លូវរវាងទីក្រុងOdesaនិង Mykolaivនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនប្រជាជនបានរៀបគំនរសំបកកង់គ្រឿងចក្រពេញដោយដីខ្សាច់ហើយបានដាក់បណ្តុបដោយបាវខ្សាច់ ដើម្បីរារាំងក្បួនរថយន្តរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយរុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែនរហូតសម្រេចបានគោលដៅធំរបស់ពួកគេ ។ រដ្ឋមន្ត្រីការ...
សហភាពអឺរ៉ុបចោទប្រកាន់រុស្ស៊ីពីបទភេរវកម្មភូមិសាស្ត្រនយោបាយធ្វើឲ្យប៉ះពាល់ដល់ជោគវាសនាអឺរ៉ុប

សហភាពអឺរ៉ុបចោទប្រកាន់រុស្ស៊ីពីបទភេរវកម្មភូមិសាស្ត្រនយោបាយធ្វើឲ្យប៉ះពាល់ដល់ជោគវាសនាអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានចោទប្រកាន់ប្រទេសរុស្សីពីបទភេរវកម្មនិយមភូមិសាស្ត្រនយោបាយ នៅក្នុងសន្ទរកថាទៅកាន់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃអង្គារ សម្រាប់ការឈ្លានពានលើអ៊ុយក្រែន ដោយលោកបានបញ្ជាក់ពីសណ្តាប់ធ្នាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យសេចក្តីថ្លៃថ្នូរមនុស្សជាតិ ត្រូវរងការវាយប្រហារ និងធ្វើឲ្យអន្តរាយដល់ជោគវាសនាអឺរ៉ុប ។ ការរិះគន់របស់លោកលើប្រតិបត្តិការសឹកពិសេសរបស់វិមានក្រឹមឡាំងធ្វើឡើងបន្ទាប់​ពីសន្​ទរកថារបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមបណ្តាញវីដេអូ អំពាវនាវសុំសំណើរស្របច្បាប់ នយោបាយ និងជានិមិត្តរូបជាសមាជិកប្លុកនេះ ប៉ុន្តែលោក Michel បាមទទួលស្គាល់ថាសំណើររបស់អ៊ុយក្រែន ក្នុងការសុំចូលជាសមាជិកសហភាពអឺរ៉ុប ពិបាកសម្រេចបានខ្លាំងណាស់ ។ លោកZelenskyyបានបង្ហាញការដឹងគុណចំពោះវិធានការមិនធ្លាប់ដែលមានពីមុនមកដែលទីក្រុងព្រុចសែល ប្រឆាំងនឹងរុស្ស៊ី និងគាំទ្រកងកម្លាំងប្រដាប់អាវុធរប...
រថយន្តក្រុងដឹកទំនិញនាំចូលចំនួន៨គ្រឿងត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ឃាត់ត្រួតពិនិត្យអនុលោមភាព

រថយន្តក្រុងដឹកទំនិញនាំចូលចំនួន៨គ្រឿងត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ឃាត់ត្រួតពិនិត្យអនុលោមភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញជាប្រចាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិនិងការដឹកនាំបញ្ជាផ្ទាល់ពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅរសៀលថ្ងៃអង្គារ ទី១ខែមីនាឆ្នាំ២០២២នេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បានកំណត់មុខសញ្ញានិងស្ទាក់ឃាត់រថយន្តក្រុងចំនួន៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាមនៅចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើ...
ប្រធានាធិបតីបេឡារុស្ស៖ ទណ្ឌកម្មមកលើទីក្រុងមូស្គូរបស់លោកខាងលិច អាចនឹងផ្ទុះសង្រ្គាមលោកលើកទី៣

ប្រធានាធិបតីបេឡារុស្ស៖ ទណ្ឌកម្មមកលើទីក្រុងមូស្គូរបស់លោកខាងលិច អាចនឹងផ្ទុះសង្រ្គាមលោកលើកទី៣

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ព្រមានប្រទេសលោកខាងលិចចំពោះការដាក់ទណ្ឌកម្មតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយលោកបានបញ្ជាក់ថាវិធានការបែបនេះអាចនឹងរុញច្រានប្រទេសរុស្សីឲ្យចូលទៅក្នុងសង្គ្រាមលោកលើកទី៣។ លោកLukashenkoនិយាយកាលពីថ្ងៃអាទិត្យ ខណៈត្រូវបានដកស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បញ្ហានេះកំពុងជំរុញឲ្យប្រទេសរុស្សីចូលក្នុងសង្គ្រាមលោកលើកទី៣។លោកបន្ថែមថា វាជាសង្គ្រាមដ៏អាក្រក់មួយហើយ ជម្លោះនុយក្លេអ៊ែអាចជាលទ្ធផលចុងក្រោយ។ អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមអង្គុយចរចាគ្នានៅព្រំដែនអ៊ុយក្រែន បេឡារុស ខណៈដែលលោកពូទីនបញ្ជាឱ្យកម្លាំងនុយក្លេអ៊ែររុស្ស៊ី ត្រៀមលក្ខណៈកម្រិតខ្ពស់ដែលមានន័យថា អាវុធនុយក្លេអ៊ែរត្រូវបានបង្កើនការត្រៀមលក្ខណៈ ដើម្បីបាញ់ ក្នុងការឆ្លើយតបចំពោះសេចក្តីថ្លែងការអរិភាពរបស់អង្គការអូតង់ ប្រឆាំងនឹងរុស្ស៊ី ។ សហភាពអឺរ៉ុប អាមេរិកចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តរបស់ពួកគេព្រមព្រៀងបង្ខាំង រ...
ប្រាក់Roubleរុស្ស៊ីធ្លាក់ថ្លៃទាបបំផុតសារជាថ្មីចំនួន៣០ភាគរយ ស្របពេលវិបត្តិនៅអ៊ុយក្រែន

ប្រាក់Roubleរុស្ស៊ីធ្លាក់ថ្លៃទាបបំផុតសារជាថ្មីចំនួន៣០ភាគរយ ស្របពេលវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រាក់ Rouble របស់រុស្ស៊ីបានធ្លាក់ថ្លៃចំនួន៣០ភាគរយបើប្រៀបនឹងប្រាក់ដុល្លារ ក្រោយបណ្តាប្រទេសលោកខាងលិច ប្រកាសទណ្ឌកម្មថ្មីមកលើទីក្រុង Moscow ពាក់ព័ន្ធនឹងការឈ្លានពានរបស់ពួកគេនៅអ៊ុយក្រែន ។ ការធ្លាក់ថ្លៃទាបបំផុតសម្រាប់រូបបិយប័ណ្ណរុស្ស៊ីបានកើតមានឡើងបន្ទាប់ពីធនាគារប្រទេសមួយនេះ ត្រូវបានគេហាមប្រាមពីការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់អន្តរជាតិ Swift ។ កាលពីថ្ងៃអាទិត្យម្សិលមិញធនាគារកណ្តាលរុស្ស៊ីបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ស្របពេលមានក្តីកង្វល់ថា អាចនឹងមានការប្រញាប់ប្រញាល់ទៅដកប្រាក់ចេញពីធនាគារប្រទេសមួយនេះ ។ ពួកគេបាននិយាយថាពួកគេមាននូវធនធានចាំបាច់និងឧបករណ៍គ្រប់គ្រាន់ ដើម្បីរុក្សាស្ថិរភាពហិរញ្ញវត្ថុ ហើយនិងធានាឲ្យបាននិរន្តន៍ភាពប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ខ្លួន ។ ភាពតានតឹងឡើងកម្តៅខ្លាំងនេះដែរបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១០០ដុល្លារក្នុង១បារ៉ែល ។ ចំណាត់ការរបស់សហភាពអឺរ៉ុបសហរដ្ឋអាមេរ...
មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជា«ឧត្តមសេនីយ៍»ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ

មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជា«ឧត្តមសេនីយ៍»ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរកាលកាលពីថ្ងៃទី២៧ខែកុម្ភៈនេះថា លោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំសក្តិ និងតួនាទីរបស់ជាឧត្តមសេនីយ៍ និងជាជំនួយការ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ រួចធ្វើសកម្មភាពឆបោកលុយពីពលរដ្ឋអស់ជាច្រើនគ្រួសារជាថ្នូរបានចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ យោងតាមព័ត៌មានដែលស្និទ្ធិនិងជនរងគ្រោះបានអះអាងថា« រយៈពេល១ឆ្នាំមកនេះ ឈ្មោះ ហួន សីហា បានឆបោកលុយជនរងគ្រោះជាច្រើននាក់មកហើយ ពោលគឺ អស់ទឹកប្រាក់ រាប់សែនដុល្លារ ដោយបានគៀងគរពលរដ្ឋនិងលួងលោម ដើម្បីបានចូលក្របខណ្ឌ ក្នុងម្នាក់ៗបានចំណាយថវិកាជាង១ម៉ឺនដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានបំពេញកាតព្វកិច្ចដូចការសន្យាឡើយ។ ក្រៅពីនេះជនរងគ្រោះបាននិយាយថា «នៅពេលបានយកលុយពីពួកគាត់ម្នាក់ៗ ...
អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា

អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:អាស៊ានបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមានិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត។ ការធ្វើដូច្នេះ គឺ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី372នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ476 នាក់និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 344 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស28 នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុបស្មើ129,920 នាក់អ្នកជាសះស្បើយស្មើ123,353នាក់អ្នកស្លាប់ ស្មើ3 ,032នាក់។
ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រីចូលរួមធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈពលរដ្ឋផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង

ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រីចូលរួមធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈពលរដ្ឋផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖កាលពីថ្ងៃសៅរ៍ម្សិលមិញប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រី បានចុះឈ្មោះចូលធ្វើសង្រ្គាមរួមគ្នាដើម្បីការពារប្រទេសរបស់ខ្លួនពីការឈ្លានពានរបស់យោធារុស្ស៊ី ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀត កំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ថ្លែងទៅកាន់ទូរទស្សន៍អង់គ្លេស Sky Newsពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ដំបូងពួកគេខ្លាចរអារ ប៉ុន្តែបច្ចុប្បន្នពួកគេចាំបាច់ត្រូវតែក្រោកឈរឡើង ។ អ្នកស្រីនិយាយថា ដំបូងពួកយើងខ្លាចខ្លាំងណាស់ ពិតជាខ្លាចមែន ប៉ុន្តែឥឡូវ ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើសង្រ្គាមដល់ទីបញ្ចប់ ។ ការពិតដែលប្រជាពលរដ្ឋអ៊ុយក្រែនត្រូវប្រឈម គឺត្រូវធ្វើសង្រ្គាម ឬរត់ភៀសខ្លួន ស្របពេលដែលកងកម្លាំងរុស្ស៊ី បន្តការរុលចូលរបស់ពួកគេមកកាន់រដ្ឋធានីគីវ ។ លោកIgor Vyazovoyគឺជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ពីមុនប្រហែលជាលោកស្រពិចស្រពិលខ្លះ ប៉ុន្តែឥឡូវនេះ លោកត្រូវតែកាន់អាវុធចូលរួមធ...
ប្រធានាធិបតីបារាំងថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្សជួយរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

ប្រធានាធិបតីបារាំងថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្សជួយរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង បានថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្ស អនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ។ អំឡុងការជជែកគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំបេឡារុស្សលោក អាឡិចហ្សាន់ដឺ លូកាសេនកូ លោក ម៉ាក្រុង បានសុំឲ្យគាត់ទាមទារការដកទាហានរុស្ស៊ី ចេញពីបេឡារុស្សឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន ។ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា លោកម៉ាក្រុងនិយាយថា ទាហានទាំងនេះ កំពុងធ្វើសង្រ្គាមឯកតោភាគី និងអយុត្តិធម៌ ។ លោក ម៉ាក្រុងបានធ្វើការសង្កត់ធ្ងន់ផងដែរថាទំហំនៃភាពជាបងប្អូនរវាងប្រជាជនបេឡារុស្ស និងអ៊ុយក្រែន គួរតែ ឲ្យបេឡារុស្ស បដិសេធន៍ធ្វើជាប្រទេសចំណុះរបស់រុស្ស៊ី និងសមគំនិតធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាហានរុស្ស៊ី បានបំលាស់ទីចូលទៅក្នុងប្រទេសអ៊ុយក្រែន ចេញពីព្រំដែនជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធយូរអង្វែងរបស់រុស្...