
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ត្រូវបានធ្វើឱ្យប្រសើរឡើង
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញបានប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អំពីកិច្ចចរចាការធ្វើប្រសើឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN-Australia-New Zealand Free Trade Area upgraded) ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
សូមជម្រាបជូនថា កិច្ចចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ ត្រូវបានចុះហត្ថលេខានៅប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ កំពុងត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីធានាថា នៅថ្ងៃអនាគតយើងអាចធ្វើការរួមគ្នាយកឈ្នះនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើង និងដើម្បីរក្សាបាននូវស្តង់ដារអាជីវកម្មកម្រិតខ្ពស់ ប្រកបដោយប្រសិទ្ធភាព កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋក...