ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ប្រជាពលរដ្ឋជាង១៥០គ្រួសារទិញផ្ទះពីបុរី វីអាយភី (VIP) បានដាក់ពាក្យបណ្តឹងនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រជាពលរដ្ឋជាង១៥០គ្រួសារទិញផ្ទះពីបុរី វីអាយភី (VIP) បានដាក់ពាក្យបណ្តឹងនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី លោកហម រ៉ន និងលោក វន វណ្ណៈ ត្រូវបានប្រជាពលរដ្ឋដែលទិញផ្ទះពីបុរី វីអាយភី (VIP) ជាង ១៥០គ្រួសារដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បុរី វីអាយភី (VIP) មានអាសយដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនទាន់រួចរាល់ និងទាមទារប្រគល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់ ពីព្រោះហួ សកិច្ចសន្យា ២ ទៅ ៣ ឆ្នាំហើយ។ នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថា “យើងខ្ញុំបានទិញផ្ទះពីបុរី VIP តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្ម សិទ្ធិ។ ពេលយើងខ្ញុំសុំជួបដើម្បីចរចាដោះស្រាយតែខាងបុរីមិនព្រមជួប និងចេះតែគេចវេសមិនព្រមចូលខ្លួនដោះ...
របួសធ្ងន់-ស្រាល ៣នាក់ ឡានម៉ាក Prius ប្រលះ Fordលាន់ដូចរន្ទះ ចំណែកម៉ូតូបើកមិនប្រុងប្រយ័ត្ន មកបុកអាPruisបន្ថែមទៀត 

របួសធ្ងន់-ស្រាល ៣នាក់ ឡានម៉ាក Prius ប្រលះ Fordលាន់ដូចរន្ទះ ចំណែកម៉ូតូបើកមិនប្រុងប្រយ័ត្ន មកបុកអាPruisបន្ថែមទៀត 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ដ ០២ គ្រឿងនិងម៉ូតូ លើផ្លូវបំបែកលេខ ២០៨ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ២០និង៥៥នាទី។ រថយន្ដម៉ាក្ស Ford ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ២BH ៩១៩២ បើកបរដោយឈ្មោះ សុខ ខារ៉ាម ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ តាជោ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ​ពីលិចទៅកើត អ្នកបើកបរគ្មានរបួសរថយន្ដខូចខាតធ្ងន់។ រថយន្ដម៉ាក្ស ព្រួស ពណ៏ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ២A ៥៥៥៩ បើកបរដោយឈ្មោះ មាស ខេមរ៉ា ស្រវឹងស្រាដែលមានកំរិតជាតិអាកុល( ១,១១ mg/L ) ភេទ ប្រុស អាយុ ៣២ មុខរបរ កសិករ រស់នៅភូមិ រាមសេនា ឃុំ អណ្ដូងពោធិ៍ ស្រុក រមា សហែក ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង អ្នកបើកបររងរបួសស្រាល រថយន្ដខូចខាតធ្ងន់ ។ ម៉ូតូម៉ាក្ស សុីរួស ពណ៏ ខ្មៅ គ្មានផ្លាកល...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖ របៀបវារៈទី១ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។ របៀបវារៈទី២ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ បល់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។ របៀបវារៈទី៣ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ លបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី...
យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងញ្ជូនទៅតុលាកា​រ​

យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងញ្ជូនទៅតុលាកា​រ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: យុវជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕...
ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ គឺ​បានសង់​បំ​ពាន​លើចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ »

ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ គឺ​បានសង់​បំ​ពាន​លើចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ »

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើន​​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញបាន​ប្រាប់សារព័ត៌មាន​ ដេលីខ្មែរនៅថ្ងៃទី​២៥​ខែវិច្ឆិកានេះថា បើ​យើងឈលើស្ពាន មនុនីវង្សពិតជាឃើញ សំណង់​រឹង​មាំ​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ ដោយ​បាន​បំ​ពាន​ចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​ឃើញ​ខុស​គេ​នៅ​ចំណុច​ទន្លេបា​សាក់ ស្ថិត​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​មិន​អើពើនោះទេ ព្រោះ​ម្ចាស់​សំណង់​ជាឧកញ៉ា ល្បីឈ្មោះ​​មួយ​រូប​នៅកម្ពុជា​​។ ពលរដ្ឋ​ខាងលើ​ដែលនិយាយសុំលក្ខ័ណ្ខមិន​បញ្ចេញឈ្មោះ​បាន​បញ្ជាក់ថា សំណង់​នោះ​​ គឺ​ត​ភ្ជាប់​ពី​ភូមិ​គ្រឹះ​របស់ អ្នកឧកញ៉ា ឃុន សៀ  ហើយ​​អាជ្ញាធរ​បាន​លើក​ឡើងថា ជា​រោង​សាងសង់​ឡើង​សម្រាប់​ចត​អូ​ប័​រ​ប៉ុណ្ណោះ ហើយ​រោង​នេះ គឺ​មិន​អចិន្ត្រៃយ៍​ដូច​សំណង់​រឹង​មាំ​នោះ​ឡើយ ។ ប្រជាពលរដ្ឋ​លើក​ឡើងទៀតថា  សំណង់​ដែ...
ចង់រកស៊ីចាប់ផ្តើមទុនពី ៥០០០ ដុល្លារ លោក​អ្នក​​អាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើក​សាខាបាន​ហើយ​​

ចង់រកស៊ីចាប់ផ្តើមទុនពី ៥០០០ ដុល្លារ លោក​អ្នក​​អាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើក​សាខាបាន​ហើយ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចាប់ផ្តើមទុនពី ៥០០០ ដុល្លារ បងប្អូនអាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើកសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស ដែល​ជាក្រុមហ៊ុនមួយផ្គត់ផ្គង់សម្ភារៈសំណង់ពីអាជីវកម្មធម្មតាដែលចាប់ផ្តើមដើមទុនត្រឹមតែ ៥០០០ ដុល្លារ នៃការកកើតក្រុមហ៊ុនឡើង រហូតលក់សិទ្ធចែកចាយនិងមានការគាំទ្រច្រើនពីអតិថិជនទូទាំងប្រទេស។ ទំនិញភាគច្រើនចេញពីរោងចក្រផ្ទាល់ ដោយទទួលបានតម្លៃពិសេស (សម្រាប់ការលក់ដុំ-លក់រាយ) ឃ្លាំងស្តុកទំនិញផ្ទាល់ខ្លូន ដែលមានទំនិញជិត ១០០០ប្រភេទ និងផលិតផលបែងចែក ១០ មុខធំៗ ទំនិញគ្រឿងសំណង់អ្វីក៏មាន មានផលិតផល និងម៉ាកផ្ទាល់ខ្លួន ដែលមានការធានាគុណភាព និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងធានាជូនអតិថិជន មានវគ្គបណ្តុះបណ្តាលជូនទាំងម្ចាស់សាខា និងផ្នែកលក់ ព្រមជាមួយការគ្រប់គ្រងអំពីការលក់គ្រឿងសំណង់ ដែលមានបទពិសោធន៍ជង ១០ឆ្នាំ។ សម្រាប់បងប្អូនដែលមានសំណួរបន្ថែម៖ 077 95 96 14/077888810...
អគ្គនាយកនៃអគ្គនាយកដ្ឋាន​ កបប និងអង្គការ(GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

អគ្គនាយកនៃអគ្គនាយកដ្ឋាន​ កបប និងអង្គការ(GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការអញ្ជើញចូលរួម​ពី​លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តាលលើកទី៤នេះ មានការចូលរួមពី លោក លោកស្រី ជាប្រធានការិយាល័យ មកពីសាខា ក.ប.ប. ចំនួន ១០ខេត្ត ដោយមានការចូលរួមធ្វើបទបង្ហាញបណ្តុះបណ្តាលដោយ លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. រួមជាមួយ លោក​ ក្រៃ​ ស៊ុនហៀង​ និងលោក ប៉ែន វីរៈឧត្ដម អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។ គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ...
បារាំង​សន្យា​ជំរុញ​ឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព

បារាំង​សន្យា​ជំរុញ​ឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយ លោក​ ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ អគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចតេជោថា  លោក​​ពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាឈានឆ្ពោះមកកាន់ការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលនេះ ហើយក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដា...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា​។ ក្នុងជំនួបនោះ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោក​ ពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ លោក​​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។ លោក​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរ...
 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (Corporate Social Responsibility - CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក​ សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិ​ភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក​ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហគ្រិន ធុរជន និងវិនិយោគិនជាច្រើនរូបផងដែរ។ លោក​រដ្ឋមន្រ្តី បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហ...