ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៉ីណូវ៉ាក់(Sinovac) ចំនួន២លានដូសដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៉ីណូវ៉ាក់(Sinovac) ចំនួន២លានដូសដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេស​កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយ​មកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។ គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រ​មាណ ១៦លាននា...
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែង​តាំងលោក​​ ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក​​ ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។​​ លោក​ ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ លោក​​ ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពី...
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះបានអញ្ជើញជាអធិ បតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃ គណៈអភិបាលខេត្តកំពត។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំង លោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។ លោក ជាវ តាយ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពត និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលលោកបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ជាមួយគ្នានេះលោក ម៉ៅ ធនិន បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែ...
សម្តេចពិជ័យសេនា  ទៀ បាញ់ បានជួបពិភាក្សាជាមួយ លោក DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី

សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបពិភាក្សាជាមួយ លោក DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បានជួបពិភាក្សាជាមួយឯកឧត្តម DATO’ SERI HISHAMMUDDIN TUN HUSSE IN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ “Video Conference”។ នៅក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនា បានវាយតម្លៃរួមគ្នាពីវិស័យសន្តិសុខការពារជាតិនាពេលបច្ចុប្បន្ន នៅមានបញ្ហាប្រ ឈមជាច្រើនទៀត និងបានចែករំលែកពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសទាំងពីរ។ កម្ពុជា-ម៉ាឡេស៊ី និងបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា គាំទ្រគ្នាទៅវិញទៅមកក្នុងការឈានឆ្ពោះទៅរកការ បើកសង្គម សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា និងលោក Hussein បានចែករំលែកទស្សនៈ និងសម្តែងការគាំទ្រជួយគ្នាទៅវិញទៅមកលើការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជ...
សម្ដេចតេជោ ហ៊ុន សែននិងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចេញសារលិខិត​ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

សម្ដេចតេជោ ហ៊ុន សែននិងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចេញសារលិខិត​ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះម​ហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។  
អាល់កុលក្លែងក្លាយ (មេតាណុល) ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ១៧ កំប៉ុង ត្រូវបានដកហូត

អាល់កុលក្លែងក្លាយ (មេតាណុល) ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ១៧ កំប៉ុង ត្រូវបានដកហូត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧ កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវនៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់។...
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ ទីតាំងមិនមានភាពអនុលោម

មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ ទីតាំងមិនមានភាពអនុលោម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនៅ​​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១បានរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ កន្លែងមិនមានភាពអនុលោម ក្នុងចំណោម ១០ ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យក្នុងក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះម្ចាស់ស្ថានីយ/ដេប៉ូ​ដែលធ្វេីអាជីវកម្មមិនសុចរិតទាំងនោះត្រូវបានមន្ត្រីស៊េីបអង្កេតធ្វេីការពិន័យស្របតាមនីតិវិធីនៃច្បាប់​ រួមទាំងតម្រូវឱ្យម្ចាស់អាជីវកម្មធ្វេីការកែតម្រូវឱ្យបានត្រឹមត្រូវផងដែរ។...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម​​ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួម​​ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ ពិធីប្រកាសចូលកាន់មុខតំណែងនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក​​ ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជំនួស លោក​​ ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី។ លោក​​ ញ៉ែម សំអឿន ក៏បានថ្លែងប្ដេជ្ញាចិត្តសម្រាប់ការចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបា​លខេត្តរតនគិរី បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តរតនគិរីពីសម្ដេចក្រឡាហោម ស ខេង។ សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរ លោក​ ថង សាវុន ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភ...
ក្រសួងការងារប្រកាស​​បើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាសចំនួន ៧៤ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប

ក្រសួងការងារប្រកាស​​បើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាសចំនួន ៧៤ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប

សង្គម និងកម្សាន្ត
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​ចេញនូវ​​សេចក្តីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាស ចំនួន ៧៤ ក្នុងវិស័យកាត់​ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។...
លោក ជា ច័ន្ទបរិបូរណ៍ រំលឹកពីគុណតម្លៃរបស់វីរបុរសជាតិ​ ២រូប​​នៃ​​«​ ដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១»

លោក ជា ច័ន្ទបរិបូរណ៍ រំលឹកពីគុណតម្លៃរបស់វីរបុរសជាតិ​ ២រូប​​នៃ​​«​ ដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ជា ច័ន្ទបរិបូរណ៍ អ្នក​តាមដាន​ស្ថានភាពនយោបាយ​នៅកម្ពុជា និង​​ជារដ្ឋលេខាធិការក្រសួងព័ត៌មាន​​ បានរំលឹក​ពី​​​ ដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដោយ​លោក​បាន​បញ្ជាក់ថា​​ «សម្តេចតេជោធ្លាប់បានរំលឹកយ៉ាងដូច្នេះថា៖ដោយយ​ល់​ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនា​សម័យនោះបាន​ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ»។ លោក​បាន​រំលឹកបន្ត​​ទៀតលើហ្វេសប៊ុកលោក​​​ថា ដើម្បីសម្រេចបាននូវ​ដំណោះស្រាយនយោបាយ តម្រូវ​ការចាំបាច់ត្រូវតែមានការចរចា។ ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនា​យករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារី...