ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ហេង សួរ និងសហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​

លោក ហេង សួរ និងសហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ  រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ភរិយា បុត្រា បុត្រី រួម​សហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​។ លោកបានផ្ញើសារថា«ក្នុងឱកាសដ៏វិសេសវិសាល នៃថ្ងៃខួបកំណើតបងប្រធាន ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលានេះ ខ្ញុំ និងក្រុមគ្រួសារ និងសហការី សូមលើកដៃបួងសួងគោរពជូនពរដល់បងប្រធាន និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លារ ប្រាជ្ញាឈ្លាសវៃ ជួបតែសេចក្តីសុខ និងសេរីគ្រប់ប្រការក្នុងជីវិត ព្រមទាំងទទួលបានជោគជ័យថ្មីៗ ថែមទៀតក្នុងបេសកកម្មបំរើជាតិ»។  ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេ សរបស់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាប និកសហព័ន្ធសន្តិភាពសកល។ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរចំពោះសម្ដេចតេជោដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់ តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកជំទាវបណ្ឌិត Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេច តេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃ...
ប្រជាពលរដ្ឋនិងមន្ដ្រីថ្នាក់ក្រោមប្ដឹងលោកអធិការស្រុក​ប្រាសាទបាគងពាក់ព័ន្ធ​​ករណីពុករលួយនិងអសមត្ថភាពការងារ​​

ប្រជាពលរដ្ឋនិងមន្ដ្រីថ្នាក់ក្រោមប្ដឹងលោកអធិការស្រុក​ប្រាសាទបាគងពាក់ព័ន្ធ​​ករណីពុករលួយនិងអសមត្ថភាពការងារ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ អធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាបមួយរូប ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងពីអធិការរដ្ឋាននគរបាលស្រុកនេះចេញ ដោយចោទថា ពាក់ព័ន្ធករណីប្រព្រឹត្ដិអំពើពុករលួយ និងអសមត្ថភាពបំពេញការងារ។ ពាក្យបណ្ដឹងដែលដេលីខ្មែរ​ទទួល​បាន​នៅថ្ងៃទី១៩ខែតុលានេះ មានស្នាមមេដៃបានប្ដឹងឈ្មោះលោក លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​​​លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាគ ស្នងការនគរបាលខេត្តសៀមរាប។ យោងតាមពាក្យបណ្ដឹងដដែលបានឱ្យដឹងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាន នគរបាល ស្រុកប្រាសាទបាគង រួមនិងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋផងដែរជាពិ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោល ថេត អូសៀស (Ted Osius) ។ លោក ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បាន សម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ។ លោក ថេត អូសៀស (Ted Osius) ក៏បានគោរព ជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក -អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាម ពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិ...
លោក សឿង សុជាតិ បញ្ជាក់ថា« ឈ្មោះ ជុំ សុខុន ធ្វើរបងចូលដីចិញ្ចឹមផ្លូវតែប៉ុណ្ណឹងគ្មានរឿងអីធំដុំផងស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការ»

លោក សឿង សុជាតិ បញ្ជាក់ថា« ឈ្មោះ ជុំ សុខុន ធ្វើរបងចូលដីចិញ្ចឹមផ្លូវតែប៉ុណ្ណឹងគ្មានរឿងអីធំដុំផងស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រុកកំចាយមារ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះថា ចំពោះករណីដីចំណីផ្លូវទំនាស់នោះ តាមរបាយការណ៍លោកមេឃុំជាច រឿងនេះតិចតួចទេគឺ ឈ្មោះ ជុំ សុខុន បានធ្វើរបងចូលដីចិញ្ចឹមផ្លូវលើកទី៣ ជាប់លើដីឈ្មោះ ម៉េត ឈុន តែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការខេត្តព្រៃវែង។ លោកអភិបាលស្រុកមានប្រសាសន៍ថា កន្លងទៅលោកមិនបានដឹងដែរ តែលោកបានមើលខាងព័ត៌មានផ្សាយលើហ្វេសប៊ុក ទើបឲ្យមេឃុំជាចធ្វើរបាយការណ៍ ជូនលោក រឿងនេះ មេឃុំជាច បានធ្វើការសម្របសម្រួល២ឬ៣ដងហើយដែរ ប៉ុន្តែខាងភាគីឈ្មោះ ជុំ សុខុន ដែលធ្វើរបងចូលចិញ្ចឹមផ្លូវមិនសុខចិត្ត សុំណុំរឿងនេះមិនបានឆ្លងកាត់សាលាស្រុកនោះទេ ដោយខាងភាគី ជុំ សុខុន ស្នើមេឃុំបញ្ជូនសុំណុំរឿងនេះទៅសាលាដំបូងខេត្តព្រៃវែងតែម្តង។ លោក សឿង សុជាតិ បានមានប្រសាសន៍ថា ឥឡូវនេះនីតិវិធីស្រុកដូចជាមិនមានអ្វីសម...
មេឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីវៀតណាមច្រើនក្បាលតាមច្រករបៀងខ្សែដែកស្រុករមាសហែកខេត្តស្វាយរៀង

មេឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីវៀតណាមច្រើនក្បាលតាមច្រករបៀងខ្សែដែកស្រុករមាសហែកខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង: ព័ត៌មានពីប្រជាពលរដ្ឋនៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីស្រុកយួនជាច្រើនក្បាល ជារៀងរាល់ថ្ងៃដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងមេពេទ្យសត្វខេត្តស្វាយរៀង ហាក់បីដូចជា បណ្តោយឲ្យឈ្មួញឈ្មោះ ថាំង នាំចូលជ្រូក ពីវៀតណាមមកចែកចាយតាមទីសត្តឃាតនៅស្រុករមាស ហែក យ៉ាងពេញបន្ទុក។ ប្រាពលរដ្ឋស្នើឲ្យ លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក ប៉ែន ប៊ុនធី មេពេទ្យសត្វខេត្តស្វាយរៀង កំពុងបណ្តោយឲ្យឈ្មួញឈ្មោះ ថាំង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ដេលីខ្មែរ មិនទាន់សុំការបំភ្លឺពី លោក ថាំង មេឈ្មួញនាំចូលជ្រូកពីវៀតណាមបាននៅឡើយទេ នៅថ្ងៃទី១៦ខែតុលានេះះ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោ...
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ​:  នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន ​ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០២១​ ​ អញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន ដោយមានសមាសភាពអញ្ជើញចូលរួមពី រដ្ឋមន្រ្តី តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំខាងលើបានផ្តោតជាសំខាន់ទៅលើការពិនិត្យ និងវាយតម្លៃឡើងវិញ ព្រមទាំងធ្វើបច្ចុប្បន្នភាព យន្តការ និងផែនការត្រួតពិនិត្យគ្រឿងញៀនអាស៊ានកន្លងមក ជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនក្នុងបរិបទកូវីដ-១៩។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវ និងស្នើដល់សហគមន៍អន្តជាតិ និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសពាក...

មន្ត្រីក.ប.ប. រកឃេីញនិងដកហូតទំនិញខូចគុណភាពបានចំនួន ៨០គីឡូក្រាមនៅលេីទីផ្សារក្នុងខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដេីម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញលេីទីផ្សារក្នុងខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង នៅថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០២១នេះ ដោយបានរកឃេីញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាពចំនួន ៨០គីឡូក្រាម។ ទំនិញដែលបានដកហូតខាងលេីនឹងត្រូវយកមករក្សាទុកដេីម្បីកម្ទេចចោលនៅពេលក្រោយ៕...
មន្ត្រីក.ប.ប.​ បានរកឃេីញបង្គា​ និងបង្កងទឹកសាបមានចាក់បញ្ចូលចាហួយប្រមាណ​ ៥០គីឡូក្រាម

មន្ត្រីក.ប.ប.​ បានរកឃេីញបង្គា​ និងបង្កងទឹកសាបមានចាក់បញ្ចូលចាហួយប្រមាណ​ ៥០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ​)៖​ ដោយមានការណែនាំពី លោក​​​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥៨៩​ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះ​ឡេីយ​ តែបានរកឃេីញថាបង្គា​ និងបង្កងទឹកសាបចំនួន​ ៥០.៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច​លេីប្រជាពលរដ្ឋជាអ្នកប្រេីប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់៕...
អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.»រៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤

អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.»រៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១នេះ​បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក​​ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤ គឺ៖ ១.សេចក្តី​ព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវព័ត៌មានអាហារូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផល​ម្ហូប​អាហារវេចខ្ចប់ស្រេច ២.សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីវាយតម្លៃផ្តល់វិញ្ញាបនបត្រនិងនិមិត្តសញ្ញាទំនុកចិត្តចំពោះអ្នក ប្រើប្រាស់ប្រេងឥន្ធនៈ ៣. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយនិងដាក់លក់គ្រឿងសម្អាង ៤. សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការជូនដំណឹងរបស់គណៈកម្មាធិកា...