លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ពីការដោះស្រាយបញ្ចប់បញ្ហារឿងការកាត់បន្ថយការនាំចូលត្រី៤ មុខពីប្រទេសវៀតណាម
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងបញ្ជាក់ប្រាប់ សារព័ត៌មាន ដេលីខ្មែរ នៅរសៀលថ្ងៃអាទិត្យទី០៣ ខែតុលានេះថា ចំពោះករណី រឿងមេបក្សយុវជនកម្ពុជាដែលបានយកវីដេអូចាស់របស់សម្តេចតេជោ មានប្រសាសន៍កាលពីថ្ងៃទី១៨ខែគុម្ភៈឆ្នាំ២០២០ រឿងកាត់បន្ថយនាំចូលត្រីពីវៀតណាមមកបង្ហោះនោះធ្វើឲ្យមានការភ័ណច្រឡំពីប្រ ជាជនកម្ពុជា ដោយហេតុថា«រឿងនេះក្នុងនាមក្រសួងកសិកម្មបានដោះស្រាយបញ្ចប់បញ្ហានេះ ជាយូរមកហើយកាលពីខែគុម្ភៈឆ្នាំ២០២១ មកម្លោះ ដោយយើងឈរលើមូលដ្ឋានច្បាស់លាស់ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន ក្នុងនាមយើង ជាប្រទេសជិតខាងជាប់របងជាមួយនិងគ្នា»។
ដើម្បីពន្យល់ពីបញ្ហានេះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា«អ្នកមិនដឹងហេតុផលចេះតែនិយាយមិនដឹងច្បាស់លាស់ ចេះតែលើកទៅ! តែខ្ញុំនៅតែប្រឹងប្រែងជានិច្ចមិនបាក់ទឹកចិត្តទេ។ ទឹកចិត្តនិងស្មារតីរបស់ខ្ញុំបន្តខិតខំ ជំរុញផលិតស្បៀងនៅកម្ពជាដូចជា ករណីជ្រូកដូច្នោះ ដែរ ឥឡ...








