ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក​.ប.» កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» ដែលបានសហការរៀបចំជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងរៀបចំឡើងដោយផ្ទាល់ (ចំនួនមានកំណត់) និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវ នៅក្នុងបរិយាកាសពាណិជ្ជកម្មអេឡិច​ត្រូនិកដែលកំពុងវិវត្ត។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្...
ក្រសួងពាណិជ្ជកម្ម​​រៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” របស់ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា ឆ្នាំ២០២១​ តាមរយៈប្រព័ន្ធអនឡាញ

ក្រសួងពាណិជ្ជកម្ម​​រៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” របស់ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា ឆ្នាំ២០២១​ តាមរយៈប្រព័ន្ធអនឡាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍ “INDIA ELECTRICITY EXPO 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់​ ៣០ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ។​​ ការរៀបចំពិព័រណ៍ខាងលើ​ ក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្មឥណ្ឌា​ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា​ ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យគ្រឿងអគ្គិសនី ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនទ្បាញ)។ ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា​ លោក លោកស្រី និងសាធារណជនទូទៅដែលមានការចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈ​តំណ https://eepcvirtualexpo.com​/​​visitor​/​ovex ​visitor ​registration form/MjA ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្...
សម្តេច ស ខេង អនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសម និងជម្រាបលា ត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា

សម្តេច ស ខេង អនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសម និងជម្រាបលា ត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្នៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀត ណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ សម្ដេចបន្តថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀត ណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។ សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថាអ្នកបន្តអាណត្តិការងារក្រោយពីលោកឧ...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖  លោក​​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង កាលពី​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១អញ្ជើញចូលរួមកិច្ចប្រជុំ​ការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោក​​​ គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ...
សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
ពលរដ្ឋជាង២០០ គ្រួសារស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលរកយុត្តិធម៌ករណីដីអាស្រ័យផលកសិកម្មរបស់ពួកគាត់ត្រូវក្រុមហ៊ុHMMមកឈួសឆាយកាន់កាប់

ពលរដ្ឋជាង២០០ គ្រួសារស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលរកយុត្តិធម៌ករណីដីអាស្រ័យផលកសិកម្មរបស់ពួកគាត់ត្រូវក្រុមហ៊ុHMMមកឈួសឆាយកាន់កាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ ក្រុមប្រជាពលរដ្ឋប្រមាណ២០០ គ្រួសារបាននាំគ្នាតវ៉ាផ្ទាល់នៅទីតាំងដីស្ថិតនៅ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយពួកគាត់​​ស្នើសុំអន្តរាគមន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីមានសិទ្ធិកាន់កាប់ដីកសិកម្ម​​​ឡើងវិញពីក្រុមហ៊ុនHMM ដែលត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រៃវែងចុះកិច្ចសន្យាឲ្យទៅក្រុមហ៊ុនតាមការសម្រេចរបស់ក្រសួងកសិកម្ម។ លោក ពៅ ឆៃ ប្រជាពលរដ្ឋរស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែងបានមានប្រសាសន៍ថា ដីនេះរូបលោកនិងប្រជាពលរដ្ឋជាច្រើនទៀត បានកាន់កាប់អាស្រ័យផលធ្វើកសិកម្មចាប់តាំងឆ្នាំ១៩៨០មក រហូតដល់សព្វថ្ងៃមានទាំង​​​​​ឯកសារទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ប៉ុន្តែនៅចុងឆ្នាំ២០០៧ ទើបខាងរដ្ឋបាលព្រៃឈើខេត្ត​​​បានឈូសឆាយ រួចផ្តល់សិទ្ធិឲ្យក្រុមហ៊ុន HMM ដោយមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។ តំណាងប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែកគ្នាថា « ឥឡូវនេះក្រុមហ៊ុន HMM កំពុងតែឈូសឆាយដីនេះទាំងបំ...
មន្រ្តីជាន់ខ្ពស់​ក្រសួងពាណិជ្ជក​ម្ម​​ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី

មន្រ្តីជាន់ខ្ពស់​ក្រសួងពាណិជ្ជក​ម្ម​​ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖  នៅទីស្តីការក្រសួងពាណិជ្ជកម្ម  លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលមាន លោក​​ សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើជាសហប្រធាននៃក្រុមការងារជំនាញសម្រាប់ភាគីកម្ពុជា តាមប្រព័ន្ធវីដេអូ។ លោក​​រដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្តីពីគម្រោងវិនិយោគអាទិ​ភាព ដូចដែលភាគីទាំងពីរបានប្តេជ្ញានៅក្នុងកិច្ចប្រជុំលើកទី១ កាលពីឆ្នាំ២០១៦ ក្រោមក្របខណ្ឌនៃលក្ខខ័ណ្ឌយោង (Terms of Reference) សម្រាប់ក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យក្រុមយុទ្ធនាការបោះឆ្នោត បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យក្រុមយុទ្ធនាការបោះឆ្នោត បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ កាលពី​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យក្រុមយុទ្ធនាការបោះឆ្នោតស្រុកបាណន់ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ។ ក្នុងកិច្ចប្រជុំនេះដោយការអញ្ជើញចូលរួមពីអស់​លោក​ លោក លោកស្រីទាំងអស់ជាអនុប្រធានក្រុមការងារ ក្រុមការងារថ្នាក់ស្រុកឃុំ និងប្រធានយុវជនស្រុកឃុំទាំងអស់។ សន្តិបណ្ឌីត សុខ ផល មានប្រសាសន៍បញ្ជក់ថា «យើង​ត្រូវយកចិត្តទុកដាក់​ តាមដានការងារមូល​ដ្ឋាន​របស់ប្រជាពលរដ្ឋ​ ជាពិសេសនោះ​ គឺយើង​​ជិតដល់​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឃុំសង្កាត់​ឆាប់ៗនេះ ហើយ ​ដែល​ក្រុមការងារត្រូវ​​​​​ខិតខំបំពេញតួនាទីរបស់ខ្លួន​​ឲ្យ​បានល្អ ហើយ​បន្តដាក់ផែនការ​​ទៅមុខទៀត​ ដើម្បីជួយ​ដល់​មូលដ្ឋាន​យ់ើង ទាំងផ្នែកពាក់ព័ន្ធ​​និងសុខ សុវត្ថិភាពរបស់​ប្រជាពលរដ្ឋយើងតែម្តង»។  ...
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី តាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពី១៥ ខែកញ្ញា ឆ្នាំ២០២១បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី និងថ្លែងសន្ទរកថាបិទ តាមប្រព័ន្ធវីដេអូ។ វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធធុរជនឧស្សាកម្មតួកគី(SANKON) និង ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​​ បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ធុរជន និងវាគ្មិន នៃប្រទេសទាំងពីរបានពិភាក្សាលើវិស័យសក្តានុពល និងស្វែងរកដៃគូលើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ សំណង់ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និង ទេសចរណ៍។ វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក...
លោក​​បណ្ឌិត អ៊ិត សំហេង និងសហការីបានដឹកនាំសហការីប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភាតាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) 

លោក​​បណ្ឌិត អ៊ិត សំហេង និងសហការីបានដឹកនាំសហការីប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភាតាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom)  ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ​១៩៩៧ »។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ធ្វើការអនុម័តទាំងស្រុង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០​២១​រួចរាល់ហើយ។ បន្ទាប់មក រដ្ឋមន្ត្រី និងសហការីនឹងត្រូវចូលខ្លួនការពារសេចក្តីព្រាងច្បាប់នេះបន្តទៀត នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដែលប្រព្រឹត្តទៅ នាពេលខាងមុខ។...