(ស្វាយរៀង)៖ ព័ត៌មាន ដែល ដេលីខ្មែរ ទទួលបានពីមន្ត្រីសាលាស្រុករំដួល មេឃុំ ពលករ និងកម្មករដែលកំពុងធ្វើចត្ដាឡីស័កបានបញ្ជាក់ថា ករណរឿងស៊ីដាច់ លុយជំនួយកូវីដ១៩ របស់សម្តេចតេជោ ជាច្រើនករណី ពី លោក សុខា រ៉ាម អភិបាលស្រុករំដួល។
សេចក្តីរាយការណ៍ឲ្យដឹងថា ករណីស៊ីមន្ត្រីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករ។រឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ចំនួន ១៣ចំណុច ដូចខាងក្រោម៖
១-កាត់ប្រាក់រង្វាន់មន្ត្រី មិនដែលបានផ្ដល់ជូនមន្ត្រីដើម្បីលើកទឹកចិត្ដរយៈពេល ៣ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១
២-ឈប់បើកលុយប្រេងសាំងឲ្យមន្ត្រីដែលក្រសួងតម្រូវឲ្យមានរបបសាំង គឺទុកចែកតែបក្ខពួក
៣-បំបាត់លុយសម្រាប់ឲ្យមន្ត្រីទិញសម្ភារការិយាល័យផ្សេងៗ (សម្រេចលើលោកនាយករដ្ឋបាលអ្នកចំណាយ)
៤-កាត់លុយមន្ដ្រីក្នុងមួយខែចំនួន ១០,០០០រៀល រៀងរាល់ខែ អស់រយៈពេល ៤ឆ្នាំមកហើយ
៥-ត...