អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១រៀបចំពិធីប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធ នឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”។
កម្មវិធីនេះធ្វើឡើង ក្រោយពីអង្គការ OECD បានធ្វើការស្ទង់មតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ទ និងក្រុមហ៊ុនមួយចំនួនកាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យមើលគោលនយោ បាយគាំទ្រការប្រកួតប្រជែង សម្រាប់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាអាចជួយជំរុញកំណើនសេដ្ឋកិច្ច។
លើសពីនេះ តាមរយៈការកាត់បន្ថយឧបសគ្គនៃបទប្បញ្ញត្តិនិងបង្កើនប្រសិទ្ធភាពក្នុងដំណើរទីផ្សារសម្រាប់វិស័យភស្ដុភារកម្ម ដូចជា ៖ ការដឹកជញ្ជូនទំនិញ(តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) ការបញ្ជូនទំនិញ ការរៀបចំទំនិញបញ្ចូលឃ្លាំង ស...








