លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អំពាវនាវដល់ប្អូនៗ កម្មការនីរោងចក្រគួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រមិនគួរកុំទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួននោះទេ
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរកុំទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួននោះទេ ប្រសិនបើចត្តាឡីស័ កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកទៅចត្តាឡី ស័កអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត។
ការលើកឡើងនេះ ក្នុងពេលចុះពិនិត្យការងារយកសំណាកលើក ទី៣ ដល់កម្មករ កម្មការនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ មានលោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបា លខេត្តទទួលបន្ទុកបច្ចេកទេសជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលបន្ទុកការងាររុករកស្រាវជ្រា...








