ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងជាម្ចាស់ដី ស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ដោយចោទលោក ប្រាក់ សុវណ្ណ រំលោភយកដីធ្លីចំនួនពីរកន្លែងមានទំហំ ៨៤ហិកតា នៅឃុំក្របៅ ស្រុកកំចាយមារ

សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងជាម្ចាស់ដី ស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ដោយចោទលោក ប្រាក់ សុវណ្ណ រំលោភយកដីធ្លីចំនួនពីរកន្លែងមានទំហំ ៨៤ហិកតា នៅឃុំក្របៅ ស្រុកកំចាយមារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អតីតអភិបាលរងស្រុកកំចាយមា អតីតអភិបាលស្រុកស៊ីធរកណ្ដាល បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងដែលជាម្ចាស់ដីបានធ្វើលិខិតជម្រាបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំជួយអន្តរាគមន៍ករណីទំនាស់ដីធ្លីចំនួនពីរកន្លែងដែលមានទំហំ ៨៤ហិក តានៅចំណុចស្វាយបៀកភូមិវាលស្មាចឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែងដែលត្រូវបានលោក ប្រាក់ សុវណ្ណ និងភរិយារំលោភយកនោះធ្វើជាកម្មសិទ្។ ធិ លោក ភេ អីម អតីតអភិបាលរងស្រុកកំចាយមាអតីតអភិបាលស្រុកស៊ីធរកណ្ដាលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងបានគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាលពីឆ្នាំ១៩៩៨ លោកបានឱ្យឈ្មោះ១ លោក ប្រាក់ សុវណ្ណ ២.លោក សៅ សុវណ្ណ ៣.លោក ចាប អេង ៤.ប៊ុន ដូង ៥.លោក គង់ ម៉ាឡេត, ៦.លោក ឥន ភឿន រៀបចំដីឱ្យរូបលោកលើទំហំដី ៧៥០ម៉ែត គុណ ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតានៅចំណុចស្វាបៀក ភូមិវាលស្មាច ឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។ ដីមួយកន្លែង...
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែកខេត្តកណ្តាលចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ លោកសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។ ការសម្តែងការសោកស្តាយនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅឯព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ បានប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង។ ពិធីនៅព្រះបរមរាជវាំងនេះមានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយក...
ប្រជុំពិភាក្សាកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភាពត្រីមាសទី៤ឆ្នាំ២០២២របស់ក្រុមការងារប្រទេសជប៉ុននៃរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)

ប្រជុំពិភាក្សាកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភាពត្រីមាសទី៤ឆ្នាំ២០២២របស់ក្រុមការងារប្រទេសជប៉ុននៃរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ហាំង តុលា អនុប្រធានក្រុមការងារយុវជន ESEAនិងជាប្រធានក្រុមការងារយុវជន ESEAប្រទេសជប៉ុ នបានដឹកនាំកិច្ចប្រជុំកំណត់របៀបរបបការងារផ្ទៃក្នុងនិងផែនការសកម្មភា ពត្រីមាសទី៤ ឆ្នាំ២០២២។ កិច្ចប្រជុំ ដោយមានការចូលរួមពី លោក លោកអស្រី អនុប្រធានប្រទេស និងលោក-លោកស្រីប្រធាន-អនុប្រធានទទួលបន្ទុកតំបន់ទាំង៩ នៃក្រុមការងារយុវជន ESEA ប្រទេសជប៉ុន។...
លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីខេត្ត តាមប្រព័ន្ធវីដេអូ

លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីខេត្ត តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ហេង សួរ ប្រធានផ្នែករាជធានីខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះបានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររវាងផ្នែករាជធានី ខេត្តជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី ខេត្ត តាមប្រព័ន្ធវីដេអូ Zoom Meeting។
ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ទិវាគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃនេះ ប្រជារាស្រ្ត មន្រ្តីរាជកា និងថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។ ការដាក់កម្រងផ្កា និងការគោរព្រះវិញ្ញាណក្ខន្ធពីសំណាក់ប្រជារាស្រ្ត ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គឺសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕...
ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ” ។ នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕...
សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក  ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានថ្ៅងៃទី១៤ខែតុលា ឆ្នាំ២០ ២២នេះអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយសំឡេង១១១ លើ១១១។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។ លោម ឌិត ទីណា ត្រូវបានសម្តេចតេជោហ៊ុន សែនស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រ...
សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានប្រកាស សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹ កសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។...
សាលាឧទ្ឋរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ

សាលាឧទ្ឋរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖សាលាឧទ្ឋរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២នឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ រវាងប្តីប្រពន្ធមួយគូ រស់នៅក្នុងរាជធានីភ្នំពេញ។ យោងតាមដីកាកោះឲ្យចូលរួមសវនាបានឲ្យដឹងថាចៅក្រមសាលាឧទ្ ឋរណ៍ភ្នំពេញ មានលោកចៅក្រម គី ឫទ្ធី នឹងដឹកនាំសវនាការ ដោយមានលោក ភូ ពៅស៊ុន និងលោកសួស សំអាត ជាចៅក្រមប្រឹក្សា រីឯលោកស្រី សា កញ្ញារិទ្ធ ជាព្រះរាជអាជ្ញា ក្នុងសំណុំរឿងបង្វិលឲ្យជំនុំជម្រះឡើងវិញរបស់តុលាការកំពូល លើសាលដីកាផ្តន្ទាទោសស្ត្រីជាប្រពន្ធឲ្យមានទោសពីបទលួច (ប្រាក់របស់ខ្លួនឯង) ដែលបានមកពីអាជីវកម្មបើកផ្សាររួមគ្នាជាមួយប្តី នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សំណុំរឿងក្តី រវាងប្តីប្រពន្ធរៀបការក្នុងឆ្នាំ២០០១នេះ បានកើតឡើងដោយសារភាពរកាំរកួសនៅក្នុងគ្រួសារ បន្ទាប់ពីប្រពន្ធប្តឹងលែងលះប្តី ហើយប្តីប្តឹងឲ្យចាប់ប្រពន្ធដាក់គុក ពីបទលួចប្រាក់...