ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះគយប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលត្រូវជា៧៨,៨%
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអញ្ជើញចូលរួមធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាកររយៈ-ពេល ៩ខែ ឆ្នាំ២០២២១២នេះហើយកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និងមន្ត្រីជំនាញមួយចំនួន។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។
ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករពិសេស...








