ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម
ភ្នំពេញ៖ យោងតាមរបាយការណ៍ នៃបេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន១៤នាក់ ។
ដោយអនុវត្តតាមការណែនាំជាប្រចាំពី លោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រពន្ធ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និ...








