ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ក្រុមការងារវ៉ាក់សាំងឲ្យដឹងថា នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ប្រទេសកម្ពុជាហើយ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេលកន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង ដូច្នេះ សម្ដេចតេជោបានជម្រាបឲ្យក្រុមការងាររៀបចំពិធីទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕...
ប្រធានាធិបតីអាមេរិកថ្មី ចុះហត្ថលេខា ធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍

ប្រធានាធិបតីអាមេរិកថ្មី ចុះហត្ថលេខា ធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើបទបញ្ជា ប្រតិបត្តិមួយ ធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ដែលសេតវិមាននិយាយថា ត្រូវបានរចនាបង្កើតឡើង ដើម្បីឲ្យគ្រួសារជួបជុំគ្នា ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ និងសិក្សាអំពីការឆ្លងព្រំដែនដោយខុសច្បាប់។ តាមសេចក្តីរាយការណ៍ នៅមុនពេល ចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ  លោក បៃដិន បានថ្លែងប្រាប់អំពីចំនួននៃបទបញ្ជាប្រតិបត្តិ ដែលលោកធ្លាប់បានចុះហត្ថលេខា ចាប់តាំងពីឡើងកាន់តំណែងមក ដោយមានប្រសាសន៍ថា លោកនឹងមិនបង្កើតច្បាប់ថ្មី ប៉ុន្តែនឹងបំបាត់ចោលគោល នយោបាយអាក្រក់ចោល។ តាមទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមរិកថ្មីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺស្តីអំពីវិធីដែលអាមេរិក កាន់តែមានសុវត្ថិភាព កាន់តែរឹងមាំ និងកាន់តែរីកចម្រើនខ្លាំងឡើង នៅពេលដែលយើងមាន ប្រព័ន្ធអន្តោប្រ...
ជប៉ុនដាក់តាំងបង្ហាញទំនិញថ្មី “Good Goods Japan 2021”របស់ខ្លួនពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១

ជប៉ុនដាក់តាំងបង្ហាញទំនិញថ្មី “Good Goods Japan 2021”របស់ខ្លួនពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ “ទំនិញល្អ ទំនិញជប៉ុន ២០២១ (Good Goods Japan 2021)” ដែលបានរៀបចំឡើងក្នុងអគារ Vattanac Capital Tower រាជធានីភ្នំពេញ ដោយអង្គការ JETRO ជប៉ុនចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ពិធីនេះមានការចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីរាជការនៃក្រសួងពាក់ព័ន្ធ សហគ្រិន ពាណិជ្ជករកម្ពុជា និងពាណិជ្ជករ ផលិតករជប៉ុនប្រមាណ៧០នាក់។ លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរចំពោះអង្គការ JETRO ជប៉ុន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មនេះឡើង ដើម្បីបើកច្រកទីផ្សារសម្រាប់ទំនិញជប៉ុនបានជ្រៀតចូលទីផ្សារកម្ពុជា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវ...
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិត។ចិន ប្តេជ្ញាបន្តផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍បន្ថែមទៀត។ ប្រទេសចិន នឹងបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដទៃទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចចូលរួមចំណែកក្នុងការកសាងសហគមន៍សុខភាព សម្រាប់មនុស្សគ្រប់រូប។ អត្ថបទ លោក សុខ ពេជ្ររតនា រូបភាព លោក សៀង កុសល...
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១៕
ឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន មានចំនួន ៩៥៧ ៦៨០តោន

ឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន មានចំនួន ៩៥៧ ៦៨០តោន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។ ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ)។ យោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ អគ្គនាយ...
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាស​​ចម្រើនជន្មាយុគម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំនៅ​​ថ្ងៃទី​ ៥​ ខែកុម្ភៈ​

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាស​​ចម្រើនជន្មាយុគម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំនៅ​​ថ្ងៃទី​ ៥​ ខែកុម្ភៈ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី​ ៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច​ គម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ខាងមុខនេះ។ សារលិខិតជូនពរនោះ មានខ្លឹមសារថា​ «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនាភ​ក្តី​ ប្រធាន​ព្រឹទ្ធ​ស​ភា នៃព្រះរាជា​ណាចក្រ​កម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី​​ នៃ​​កាក​បាទ​​ក្រហម​កម្ពុជា សូម​ចូល​​រួម​សម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូម​គោរព​​​​ជូន​នូវ​សព្ទ​សាធុការ​ពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនាភ​ក្តី​ និង លោកជំ​ទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំង​​​​មាំមួន​ខ្លាំង​ក្លា...
ស្វាយកែវរមៀតកម្ពុជា​​កំពុង​​តែ​​មានសក្តានុពល​ខ្លាំង​​ ​​សម្រាប់​​នាំចេញទៅកាន់ទីផ្សារចិន និងកូរ៉េ

ស្វាយកែវរមៀតកម្ពុជា​​កំពុង​​តែ​​មានសក្តានុពល​ខ្លាំង​​ ​​សម្រាប់​​នាំចេញទៅកាន់ទីផ្សារចិន និងកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមាន ដែលបច្ចុប្បន្ននេះ កំពុងតែមាន​​សក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហ.ត ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៤៤៨ ៦៧៧តោន។ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការចរចាយ៉ាងស្វិត ស្វាញ...
លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ីវ លាង បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ លោកអគ្គាធិការ បានស្នើឲ្យ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។ លោកអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ...
កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត

កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមនៅក្នុងពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក​​ ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េនៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ Sofitel។ កិច្ចព្រមព្រៀងនេះត្រូវបាន​គេមើលឃើញថា​​ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ជាដើម។ សម្រាប់ សាធារណរដ្ឋកូរ៉េក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្...