ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងសារអនុមោទនា «បុណ្យមាឃបូជា»ដែលមានខ្លឹមសារ៖ ថ្ងៃព្រហស្បត៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។  ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែ...
លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អេង ជាសាន  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២១។ យោងតាមព្រះរាជក្រឹត្យចេញនៅថ្ងៃដដែលនោះ បានត្រាស់បង្គាប់តែងតាំង អគ្គនាយករដ្ឋបាលជលផលថ្មី គឺ លោក ពុំ សុថា នឹងត្រូវមកកាន់កិច្ចការ ជំនួស លោក អេង  ជាសាន ។...
លោក បៃដិន គ្រោងកំណត់ចំនួនពន្ធនាគារឯកជន និងផ្ទេរសម្ភារៈយោធាឲ្យប៉ូលិស

លោក បៃដិន គ្រោងកំណត់ចំនួនពន្ធនាគារឯកជន និងផ្ទេរសម្ភារៈយោធាឲ្យប៉ូលិស

ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងចេញចំណាត់ការប្រតិបត្តិ នៅថ្ងៃអង្គារនេះ បន្ថយការប្រើប្រាស់ពន្ធនាគារឯកជន និងដាក់កម្រិតចំនួនថ្មី លើការផ្ទេរសម្ភារៈយោធា ឲ្យទៅអង្គភាពអនុវត្តច្បាប់ក្នុងតំបន់ នេះបើយោងតាមបុគ្គល ដែលដឹងពីបញ្ហា និងឯកសារផែនការ។ ចំណាត់ការប្រតិបត្តិទាំងនោះ ជាផ្នែកនៃការជំរុញ ឲ្យកាន់តែទូលាយដោយរដ្ឋបាលថ្មី ដើម្បីកាត់បន្ថយ គោលនយោបាយដ៏ចម្រូងចម្រាស់ បង្កើតដោយលោក ដូណាល់ ត្រាំ លើកកម្ពស់ កំណែទម្រង់តុលាការព្រហ្មទណ្ឌ និងដោះស្រាយវិសមភាពពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្នេះ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News មន្ត្រីតំណាងសេតវិមាន និងក្រសួងយុត្តិធម៌ នៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើសុំ ឲ្យផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីរឿងនេះនៅឡើយនោះទេ៕...
រដ្ឋមន្រ្តី៣រូបចូលរួមនូវវេទិការជាតិអេកូទេសចរណ៍លើកទី២ដែលរៀបចំឡើងនៅទឹកដីខេត្តសៀមរាប​​

រដ្ឋមន្រ្តី៣រូបចូលរួមនូវវេទិការជាតិអេកូទេសចរណ៍លើកទី២ដែលរៀបចំឡើងនៅទឹកដីខេត្តសៀមរាប​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលរៀបចំឡើងនៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មាន​​ការអញ្ជើញចូលរួមពី លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ លោក​​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងលោក​​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់ លោក​​ ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។ លោករដ្ឋមន្ត្រី  វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈនៃអង្គវេទិកានាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអ...
ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យម្នាក់ ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ តាមនីតិវិធី នៅ​​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២១នេះ ។ ជនជាប់ចោទ​ត្រូវបាន​​សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន កាលពីរសៀល២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ។ ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។...
រដ្ឋមន្ដ្រីពាណិជ្ជកម្មផ្ដល់គន្លឹះជូនមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន

រដ្ឋមន្ដ្រីពាណិជ្ជកម្មផ្ដល់គន្លឹះជូនមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(បន្ទាយមានជ័យ)៖  លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់អនុសាសន៍គន្លឹះ និងជាការងារអាទិភាពមួយចំនួន ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។ ការផ្ដល់អនុសាសន៍គន្លឹះនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍គន្លឹះ និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ ...
ទស្សនៈ និងមតិ ៖ តេីសម រង្ស៊ី នឹងមានលិខិត អបអរសាទរមេដឹកនាំ វៀតណាមដែរឬទេ ក្រោយសន្និបាត ថ្ងៃទី២៥ មករា ខាងមុខនេះ

ទស្សនៈ និងមតិ ៖ តេីសម រង្ស៊ី នឹងមានលិខិត អបអរសាទរមេដឹកនាំ វៀតណាមដែរឬទេ ក្រោយសន្និបាត ថ្ងៃទី២៥ មករា ខាងមុខនេះ

ព័ត៌មានជាតិ
ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត ។ សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា លោក ង្វៀន ភូជុង នឹងនៅតែជាអគ្គលេខាធិការបក្ស ហើយលោក ង្វៀន ស៊ុនហ្វុក នឹងក្លាយទៅជាប្រធានាធិបតី។ដូច្នេះគេរំពឹងថា តេីលោក សម រង្ស៊ី ដែលពេលនេះក្លាយទៅជាជនក្បត់ជាតិដែលចោទប្រកាន់ដោយ តុលាការ ទីក្រុងភ្នំពេញ ពី បទ ឃុបឃិតជាមួយបរទេសនោះនឹងមានលិខិត...
ក្រុមហ៊ុន Moderna៖ វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាពលើវីរុសឆ្លងទម្រង់ថ្មី ប៉ុន្ដែត្រូវការសិក្សាបន្ថែម

ក្រុមហ៊ុន Moderna៖ វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាពលើវីរុសឆ្លងទម្រង់ថ្មី ប៉ុន្ដែត្រូវការសិក្សាបន្ថែម

ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ របស់សហរដ្ឋអាមេរិក Moderna Inc បានឲ្យដឹងថាវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលត្រូវបានអនុញ្ញាតត្រូវបានគេរំពឹងថា នឹងការពារប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ប៉ុន្តែក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងជម្រុញក្រុមហ៊ុនបង្កើនវ៉ាក់សាំងប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មីនៅអាហ្រ្វិកខាងត្បូង ចូលទៅក្នុងការសិក្សាជាមុនដោយស្វែងរកដើម្បីកំណត់ថាតើវានឹងមានប្រសិទ្ធិភាព បន្ថែមទៀត ដើម្បីពង្រឹងអង្គបដិប្រាណ ប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី និងសក្តានុពលនាពេលអនាគត។ លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “នៅពេលដែលយើងព្យាយាមកម្ចាត់វីរុសកូវីដ-១៩ ដែលបានបង្កើតការរាតត្បាតទូទាំងពិភពលោក យើងជឿជាក់ថា វាជាការចាំបាច់ ដើម្បីឱ្យមានភាពសកម្មនៅពេលវីរុសវិវត្ត” និងបានបង្កើតក...
លោក ស៊ី ជីនភីង អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំសន្ទនាស្តីពី “របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ

លោក ស៊ី ជីនភីង អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំសន្ទនាស្តីពី “របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ

ព័ត៌មានអន្តរជាតិ
យប់ថ្ងៃទី២៥ ខែមករា នៅទីក្រុងប៉េកាំង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមកិច្ចប្រជុំសន្ទនាស្តីពី“របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថា ពិសេសក្រោមចំណងជើងថា «សូមឱ្យពន្លឺគប់ភ្លើងនៃពហុភាគីនិយម បំភ្លឺមាគ៌ាឈានទៅមុខនៃមនុស្សជាតិ»។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ច្រកចេញនៃដំណោះស្រាយបញ្ហា ដែលប្រឈមក្នុងយុគសម័យឱ្យបានល្អ គឺការគាំពារនិងអនុវត្តពហុភាគីនិយម ជំរុញការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ។ ពហុភាគីនិយមក្នុងសតវត្សរ៍ទី២១ ត្រូវគោរពយុត្តិធម៌ ធ្វើការច្នៃប្រឌិតថ្មី ឆ្ពោះទៅរកអនាគត ព្រមទាំងត្រូវប្រកាន់ខ្ជាប់តម្លៃស្នូល និងគោលការណ៍មូលដ្ឋាននៃពហុភាគីនិយមផង ត្រូវផ្តោតសំខាន់លើតម្រូវការ ជាសកលដោយឈរលើភាពប្រែប្រួល នៃនិម្មាបនកម្មពិភពលោកផង។ ត្រូវប្រកាន់ខ្ជាប់ការបើកទូលាយ បរិយាប័ន្ន ចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបត្តិការ ធ...
អគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ចុះ​​ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប

អគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ចុះ​​ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សៀមរាប៖ លោក​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីកាលពី​ទី២៦ ខែមករា ឆ្នាំ២០២១បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់។ លោក​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនបងប្អូនប្រជាកសិករថា កម្មវិធីនៅព្រឹកនេះគឺរៀបចំឡើងដោយធនាគារអេអឌីប៊ី គឺក្នុងបំណងណែនាំ ឱ្យបងប្អូនស្គាល់ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននេះដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ និងធានាបានតំលៃពិតប្រកដ។ បន្ថែមលើនេះ លោក​​បានកត់សម្គាល់នូវចំនុចសំខាន់ៗមួយចំនួនជូនដល់បងប្អូនប្រជាកសិករថា ​អំពីក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ៖ ក្រុមហ៊ុននេះបានបង្កើតឡើងដោយមានការចូលរួមគាំទ្...