ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​ចុះជួបផ្ទាល់ជាមួយកសិករធ្វើស្រែចំការ ​នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​ចុះជួបផ្ទាល់ជាមួយកសិករធ្វើស្រែចំការ ​នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានចុះជួបផ្ទាល់ជាមួយកសិករចំនួន​ ១៥៣គ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់ម៉ាស៊ីនបូមទឹកពីទន្លេចូល​ប្រឡាយវត្តគគី និងប្រលាយទួលតាចក់ នៅភូមិទី២ និងទី៣ ឃុំព្រែកអាជី​ ស្រុកក្រូចឆ្មារ សម្រាប់ស្រោចស្រពផលដំណាំ និងធ្វើស្រែចំការ របស់កសិករចំនួន​ ១៥៣គ្រួសារ ស្មើនឹង ២០០ហិកតា ។ លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជំរុញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ចការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យ ដ៏មានសក្តានុពលរបស់ខេត្ត ដើម្បីបង្កើនប្រាក់ច...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនផលិតកាបូប នៅខេត្តកំពង់ឆ្នាំង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនផលិតកាបូប នៅខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនCHANGHUI (CAMBODIA) HANDBAG MFR. CO., LTDដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នេះយោងតាមតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមានទុន វិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង ។...
ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់និងជាសះស្បើយ មួយនាក់

ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់និងជាសះស្បើយ មួយនាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ថែមទៀត ជាពលករមកពីប្រទេសថៃ និងអ្នកដំណើរមកពីក្រៅប្រទេស ខណៈអ្នកជំងឺម្នាក់បានជាសះស្បើយ ។  
អបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន  ថ្ងៃទី ១៤ ខែ មករា

អបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ១៤ ខែ មករា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម...
ខណ:មន្ត្រីអតីតគណបក្សប្រឆាំងរិះគន់ពីក្រៅប្រទេស លោក កឹម សុខា ធ្វើដំណើរមកសួរសុខទុក្ខ និងនាំយកនូវជំនួយមនុស្សធម៌មួយចំនួនមកជូនពលករខ្មែរមកពីប្រទេសថៃ

ខណ:មន្ត្រីអតីតគណបក្សប្រឆាំងរិះគន់ពីក្រៅប្រទេស លោក កឹម សុខា ធ្វើដំណើរមកសួរសុខទុក្ខ និងនាំយកនូវជំនួយមនុស្សធម៌មួយចំនួនមកជូនពលករខ្មែរមកពីប្រទេសថៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ខណ:មន្ត្រីអតីតគណបក្សប្រឆាំងបន្តរិះគន់ពីក្រៅប្រទេស ចំពោះការវិលចូលស្រុកវិញ បែរជា លោក កឹម សុខា ប្រធានស្តីទីអតីតគណបក្សសង្រ្គាះះជាតិបានលើកឡើងនៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទោះបីខ្ញុំមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ជាពិសេសការជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ក៏ខ្ញុំតែងតែមានមនោសញ្ចេតនា នឹករលឹក ខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន។ លោកថ្លែងថា"ក្នុងសប្តាហ៍នេះ ខ្ញុំធ្វើដំណើរមកសួរសុខទុក្ខ និងនាំយកនូវជំនួយមនុស្សធម៌មួយចំនួនមកជូនពលករខ្មែរដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុងខេត្តខ្លះដែលជាប់នឹងប្រទេសថៃ"។ លើសពីនេះលោកបន្តថា"សម្រាប់រសៀលថ្ងៃពុធនេះ ខ្ញុំ និងសហការីបានយកជំនួយមនុស្សធម៌ ជាថវិកាចំនួនដប់លានរៀល(១០ ០០០ ០០០៛)ដែលបានមកពីសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក និងសម្ភារៈការពារមេរោគឆ្លង មានម៉ាស...
សម្តេច ហ៊ុន សែន ផ្ញើសាលិខិតជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥

សម្តេច ហ៊ុន សែន ផ្ញើសាលិខិតជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ (ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១) ។    
ដើមឆ្នាំ២០២១ កម្មការិនីសម្រាលបានកូនភ្លោះ៣ ទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិងអត្ថប្រយោជន៍ផ្សេងៗពីបសស 

ដើមឆ្នាំ២០២១ កម្មការិនីសម្រាលបានកូនភ្លោះ៣ ទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិងអត្ថប្រយោជន៍ផ្សេងៗពីបសស 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ បាននាំយកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់កម្មការិនីជាសមាជិក ប.ស.ស. ដែលសម្រាលបានកូនភ្លោះ៣ ចំនួន០១នាក់ ដែលកំពុងសម្រាកនិង ព្យាបាល នៅមជ្ឈមណ្ឌលជាតិ គាំពាមាតានិងទារក ។ យោងតាមរបាយការណ៍បង្ហាញថា​​ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ស្រី្តដែលជាសមាជិក ប.ស.ស. សម្រាលបានកូនភ្លោះ ៣ មានចំនួន ១២ នាក់ ដែលទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖ – សម្រាលបានកូនម្នា...
មន្ត្រីសាខា ក.ប.ប.ខេត្តកំពង់ស្ពឺរកឃើញគ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារបាត់ដឹង

មន្ត្រីសាខា ក.ប.ប.ខេត្តកំពង់ស្ពឺរកឃើញគ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារបាត់ដឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ស្ពឺ)៖  មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបាត់ដឹង ស្ថិតនៅក្នុងឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺកាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ គ្រឿងកំប៉ុងខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់បាន ចំនួន ១៩កំប៉ុង ស្មើនឹង ៨.៩ គីឡូក្រាម។ បន្ទ...
ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕...
ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារ​​មានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤ រូប ដែលនឹងត្រូវធ្វើដំណើរត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា វិញតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ 8M 401។ ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង ១០:០០នាទីព្រឹក មកដល់រាជធានីភ្នំពេញវេលាម៉ោង ១២:៣០ នាទី នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ ។ នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ នឹងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា ផងដែរ ។ ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា...