ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

នាយករដ្ឋមន្រ្តីចិនលោក Li Keqiangបានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីត្រៀមសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)

នាយករដ្ឋមន្រ្តីចិនលោក Li Keqiangបានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីត្រៀមសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang នៅថ្ងៃពុធនេះបានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីត្រៀមសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) តាមការគ្រោងទុក។ លោក Li បានធ្វើការកត់សម្គាល់នៅពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋ។ នាយកដ្ឋានរដ្ឋាភិបាលពាក់ ព័ន្ធគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅនិងបំពេញការប្តេជ្ញាចិត្តរបស់ប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើកិច្ចប្រជុំ។ កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីបង្កើនការបើក ចំហស្ថាប័នរបស់ប្រទេសចិននៅក្នុងកម្រិតខ្ពស់មួយនិងស្វែង រកលទ្ធផលឈ្នះឈ្នះនៅពេលដែលភាគីទាំងអស់ចូលរួមពង្រីកការបើកចំហឱ្យគ្នាទៅវិញទៅមក។ សេចក្តីថ្លែងការណ៍បាននិយាយថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបង្ហាញពីសេចក្តីប្រាថ្នារួមរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ា...
សាលារៀនទាំងអស់នៅរាជធានីភ្នំពេញនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

សាលារៀនទាំងអស់នៅរាជធានីភ្នំពេញនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ចាប់ ពេលនេះតទៅ គ្រាន់​តែ​ប្រជាពលរដ្ឋរស់នៅដោយមាន អនាម័យ រក្សាគម្លាត និងពាក់ម៉ាស ជាដើម ដែលហៅថា «រស់នៅធម្មតា តាមរបៀបថ្មី»។ តាមរយៈ​សារ​សំឡេង​ផ្ញើរ​ទៅ​កាន់​អភិបាល​រាជ​ធានី​ ខេត្ត​នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមជ ម្រាបជូន ឯកឧត្តម អភិបាលរាជធានី-ខេត្ត ទាំងអស់ រយៈពេលកន្លងទៅគឺយើងមានការប្រុងប្រយ័ត្ន គឺជារឿងត្រឹមត្រូវ ហើយ។ប៉ុន្ដែឥឡូវនេះ គឺសភាពការណ៍បានធូរស្រាល ដែលយើងប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា»។ សម្ដេចតេជោ បន្ដថា នៅរាជធានីភ្នំពេញសាលារៀនទាំងអស់ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ។ជាងនេះទៅទៀត សម្ដេច ក៏បានប្រាប់ រដ្ឋមន្ដ្រីក្រសួងអប់រំឲ្យបើកដំណេីរការស្តាតអូឡាំពិកឡើងវិញ ផងដ...
ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា យកអំណោយជាថវិការម្នាក់ចំនួន២០មុឺនរៀលជួយដល់ប្អូនៗដែលជាកូនជាងសំណង់ចំនួន៣នាក់ ដែលបានជួបគ្រោះថ្នាក់

ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា យកអំណោយជាថវិការម្នាក់ចំនួន២០មុឺនរៀលជួយដល់ប្អូនៗដែលជាកូនជាងសំណង់ចំនួន៣នាក់ ដែលបានជួបគ្រោះថ្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមការងារមូលនិធិរបស់លោកឧកញ៉ា ហ៊ួត ជានៅរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ២០២០ បានយកអំណោយជាថវិការម្នាក់ចំនួន២០មុឺនរៀល មកជួយដល់ប្អូនៗដែលជាកូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ នៅម្តុំវាលស្បូវ ខណ្ឌច្បារអំំពៅ រាជធានីភ្នំពេញ។ សូមរំលឹកថា ក្នុងហេតុការណ៍នោះប្អូនទាំង៣សន្លប់ស្តូកស្តឹងពុំដឹងខ្លួននរបួសប្រេះឆ្អឹងកែងជើង រយេះក្បាលដេរ២០ថ្នេរ និងហើមប៉ោងមុខមួយជំហៀង បច្ចុប្បន្នប្អូនទាំង៣នាក់កំពុងសម្រាកព្យាបាលនៅផ្ទះកម្មករស្ថិតនៅវាលស្បូវ។ ដោយឃើញការលំបាកដូច្នេះហើយ ទើបមូលនិធិលោកឧកញ៉ា ហ៊ួត ជាក៏សូមអំពាវនាវដល់បងប្អូនកម្មករទាំងអស់ សូមឲ្យមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ព្រោះសុខភាពនិងកាយសម្បទារបស់បងប្អូនមានសារៈសំខាន់ណាស់សម្រាប់ប្រកបការងារ ចិញ្ចឹមជីវិត។ ហើយក៏សូមឲ្យបងប្អូនផ្សព្វផ្សាយដំណឹងនេះអោយបងប្អូនជាសំណង់ទាំងអស់បានដឹងអំពីជំនួយរបស់មូលនិធិលោកឧកញ៉ា ហ៊ួត ជា ជួយជាងសំណង់ដែលមានគ្រោះថ្នាក់ពេលកំពុងធ...
អភិបាលខេត្តកំពង់ចាម៖ ឱ្យម្ចាស់ដីឡូតិ៍ និងម្ចាស់សំណង់ផ្ទះល្វែង  ប្រើប្រាស់យន្តការច្រកចេញចូលតែមួយ

អភិបាលខេត្តកំពង់ចាម៖ ឱ្យម្ចាស់ដីឡូតិ៍ និងម្ចាស់សំណង់ផ្ទះល្វែង  ប្រើប្រាស់យន្តការច្រកចេញចូលតែមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម ៖  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាការងារជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ មានអភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ បន្ទាប់ពីបទបង្ហាញស្តីអំពីប្រកាសលេខ០៨៧ ដ.ន.ស ប្រក/នីក. របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងកិច្ចពិភាក្សាផ្លាស់ប្តូរយ...
កូនកោងកាងជាង១សែនដើម នឹងដាំក្នុងសហគមន៍ ដើម្បីបង្កើនជីវចម្រុះនិងគាំពារបរិស្ថានឱ្យកាន់ប្រសើរ

កូនកោងកាងជាង១សែនដើម នឹងដាំក្នុងសហគមន៍ ដើម្បីបង្កើនជីវចម្រុះនិងគាំពារបរិស្ថានឱ្យកាន់ប្រសើរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖  សហគមន៍នេសាទចំនួន៨នៅខេត្តកំពត បានរួមគ្នាបណ្តុះកូនកោងកាងជាង១សែនដើម សម្រាប់ដាំដុះក្នុងសហគមន៍ ដើម្បីបង្កើនជីវចម្រុះនិងការគាំពារបរិស្ថានឱ្យកាន់តែល្អប្រសើរ។ លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា បានមាន ប្រសាសន៍ថា យុទ្ធនាការ១សែនកោងកាង បានធ្វើឡើងរយ:ពេលស្ទើរពេញមួយឆ្នាំនឹង បានបិទបញ្ចប់ ដោយទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ លោកបន្តថា មហាជននឹងគាំទ្រយុទ្ធនាការនេះ ព្រោះបានធ្វើឱ្យ ប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍របស់ដើមកោងកាង និងជំរុញឱ្យមានការដាំបន្ថែមទៀត ក្នុងគោលបំណងស្តារធនធានដើមកោងកាងឡើងវិញ ។ លោក ហុង រស្មី ​បានបញ្ជាក់ថា​ គោលបំណងយុទ្ធនាការ គឺចង់ឱ្យសហគមន៍ខ្លួនឯងឱ្យគាត់ចូលរួម ដើម្បីស្ដារធនធានកោងកាងឡើងវិញ ព្រោះជីវភាពរបស់ប្រជានេសាទពឹងទៅលើកោងកាងហ្នឹងដែលវាជាជម្រកត្រី ក្តាម ប្រភេទធនធានជលផលផ្សេងៗ បើសិនជាគាត់គ្រួសារក្រីក្រគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិច ១០ដុល្លារក្នុងមួយថ្ងៃ គោលបំណងទ...
លោក ហេង សួរ ចូលរួមសនិ្នសិទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី

លោក ហេង សួរ ចូលរួមសនិ្នសិទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភនំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាទីប្រឹក្សានៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីអនាគតនៃការងារ បានដឹកនំាអង្គភាពពាក់ព័ន្ធ ចូលរួមសនិ្នសិទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី រៀបចំដោយក្រុមប្រឹក្សាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី ក្រសួងហត្ថពលកម្ម និងដៃគូត្រីភាគីផ្សេងទៀត មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ ប្រធានបទពិភាក្សាក្នុងសន្និសិទនេះ គឺជាបទពិសោធន៍ និងចំណេះដឹងដែលមានគុណតម្លៃបន្ថែសម្រាប់ការអភិវឌ្ឍវិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកម្ពុជា នៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។ សន្និសិទនេះមានការចូលរួមពីវាគ្មិនល្បីៗចំនួនជាង៣០រូបមកពីជុំវិញពិភពលោក ដែលនឹងពិភាក្សា និងចែករំលែកបញ្ហាពាក់ព...
ក្រសួងពាណិជ្ជកម្ម លុបចោលការពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ

ក្រសួងពាណិជ្ជកម្ម លុបចោលការពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖     
លោក ពេជ សោភ័ន៖ កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់

លោក ពេជ សោភ័ន៖ កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្លែងក្នុងសុន្ទរកថាគន្លឹះ ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការបង្កើនផលិតភាព ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២០ ដែលរៀបចំតាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក​​បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿន និងជវភាពកាន់តែខ្ពស់។ លោក​ថ្លែងទៀតថា ​ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍ ព្រមទាំងរៀនពីគ្នាទៅវិញទៅមក និងការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់និយោ...
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ វេចខ្ចប់ស្រាប់ បណ្តាគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៥៨ ពីចំណុចរង្វង់មូលស្ទឹងបត់ រហូតដល់ផ្សារអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ -ទឹកដោះគោឆៅ ចំនួន ៤១កំប៉ុង ស្មើនឹង ១៥.១២៩លីត្រ -មីកំប៉ុង ចំនួន ១៦កំប៉ុង ស្មើនឹង ០.៩៦គីឡូក្រាម -ទឹកអាស៊ីត ចំនួន ០១ដប ស្មើនឹង ០.៤លីត្រ -ទឹកក្រូចឆ្មាដប ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ -ទឹកសៀងដប ចំនួន ៧ដប ស្មើនឹង ៤.៣៤គីឡូក្រាម -ទឹកសណ្តែកដប ចំនួន ១២ដប ស្មើនឹង ៤.២លីត្រ ទំនិញដែលហូតដកបានសរុបចំនួន ០.៩៦ គីឡូក្រាម និង ៣០.៥៦៩លីត្រ ។ បន្ទាប់មកមន្ត្រីសាខ...
សម្តេចតេជោ” ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ”

សម្តេចតេជោ” ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃនេះ !!!បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ។សដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆិកា​២០២០​ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូន​​និង​ចៅ​របស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រ...