ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លិខិតថ្លែងអំណរគុណ លោក​​ ថង លូន សុីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោម​នេះជាខ្លឹមសារទាំងស្រុងដូចតទៅ​៖  
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាត អោយ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជួបសម្ដែងការគួរសម និងរាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោក CHEN JIANGAN បានថ្លែងថា ​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។ ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣​០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ លើសពីនេះក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់ហើយ​ ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជ...
ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញា បត្របច្ចេកទេស វិជ្ជាជីវៈ១(C1) រយះពេល៤ខែ (ប្រឹក ល្ងាច) ដោយឥតបង់ថ្លៃ លើ មុខជំនាញបច្ចេកទេស ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ។ នេះយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អំឡុងពេលបណ្តុះបណ្តាល សិក្ខាកាម ទទួលបានប្រាក់ឧបត្តម២០០.០០០ រៀល ក្នុងមួយខែសម្រាប់ចំណាយលើការហូប ចុក និងស្នាក់នៅ ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖    ...
លោកឧកញ៉ា សុង សារ៉ន និងក្រុមការងារ​​ចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ

លោកឧកញ៉ា សុង សារ៉ន និងក្រុមការងារ​​ចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ មើលការប្រមូល​ផ​លស្រូវសរីរាង្គប្រភេទផ្ការំដួល ដែលទុំពេញស្រែរបស់បងប្អូនប្រជាកសិករនៃសហគមន៍នេះ។ សហគមន៍សាមគ្គីរុងរឿង គឺជាសហគមន៍ដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ ផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទផ្ការំដួល និងអង្ករស ហើយក៏ជាសហគមន៍មួយក្នុងចំណោមសហគមន៍ចំនួន៥៩ ដែលបានចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយនឹងក្រុមហ៊ុន កាលពីចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដែលពិធីនេះទទួលបានការសម្របសម្រួលពី អគ្គនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ បន្ថែមពីលើការងារនេះ ឧកញ៉ាប្រធាន ន...
សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប​

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។ លោកទេសរដ្ឋមន្ត្រ...
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក​​ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីចែកពូជបន្លែចម្រុះជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម លោក​អភិបាលខេត្ត រួមទាំងអស់លោកតំណាងក្រុមការងារពាក់ព័ន្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងអំឡុងពេលទឹកជំនន់ និងបន្ទាប់ពីទឹកបានស្រក។ ជាមួយគ្នានេះក៏បានអំពាវនាវប្រជាពលរដ្ឋយកពូជបន្លែដែលទទួលបាននៅថ្ងៃនេះទៅដាំដុះបង្កប...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥មានទំហំទឹកប្រាក់វិនិយោគខ្ទង់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥មានទំហំទឹកប្រាក់វិនិយោគខ្ទង់លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ដូចខាងក្រោម៖ ១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១ កន្លែង។ ២- “G4TEC PROPERTY & INVESTMENT CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។ ៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ...
កម្ពុជាកំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខារពេទ្យទៅជួយមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

កម្ពុជាកំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខារពេទ្យទៅជួយមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកម៉ាសចំនួន ២លាន ១សែនម៉ាស និងបរិក្ខារពេទ្យ ១២មុខ ទៀត តាមយន្តហោះពិសេសទៅជួយមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត។ មកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយទេ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ សូមបញ្ជាក់ផងដែរថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២​ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍...
កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​៕  ...
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (Regional Comprehensive Economic Partnership-RCEP) និងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយក្នុង...