លោកស្រី ជា សិរី ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា នឹងចូលរួមសន្និសីទស្តីពី ធនាគារកណ្តាលនាអនាគត តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទស្តីពី ធនាគារកណ្តាលនាអនាគត "Central Bank of the Future" ដែលសហការរៀបចំដោយធនាគារកណ្ដាល San Francisco និងសាកលវិទ្យាល័យផ្នែកហិរញ្ញវត្ថុ ច្បាប់ និងគោលនយោបាយនៃមជ្ឈមណ្ឌល Michigan និងគាំទ្រដោយមូលនិធិ Bill & Melinda Gates។
កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១:១០នាទី អធ្រាត្រ ម៉ោងនៅកម្ពុជា (ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:១០ នាទីព្រឹក ម៉ោងនៅរដ្ឋ San Francisco សហរដ្ឋអាមរិក)
តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្ដាលមួយចំនួនលើសកលលោក សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យល្បីៗ អ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមូលនិធិនានាជាច្រើនទៀត។
កម្មវិធីនេះនឹងផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្លាស់ប្ដូរយ...








