ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាល ប្រកាសឲ្យផ្អាកដំណើរជាបណ្តោះអាសន្ន នូវកន្លែងក្លឹបកម្សាន្ត ភោជនីយ៍ដ្ឋាន និងកន្លែង សប្បាយ សប្បាយ នោះ​មក លោកឧកញ៉ា ហ៊ួត​ ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ក៏បានប្រកាសផ្អាកកន្លែងហត្ថប្រាណរបស់លោកផងដែរ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សូមអធ្យាស្រ័យ ក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាសសូមផ្អាកដំណើរការ១រយះតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយសារ ការទប់ស្កាត់ជំងឺ កូវិដ 19 បិទពីថ្ងៃ10/11/2020 រហូតមានការជូនដំណឹង ( សូមអភ័យទោសអតិថិជនផង ) ។  ...
សម្ដេចក្រឡាហោម ចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយជូនប្រជាពលរដ្ឋមានការខ្វះខាត នៅខេត្តព្រៃវែង

សម្ដេចក្រឡាហោម ចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយជូនប្រជាពលរដ្ឋមានការខ្វះខាត នៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាមរបាយការណ៍ របស់ លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកអភិបាលស្ដីទីបន្តថា ផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ នៅខេត្តស្វាយរៀង

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។ ...
រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​

រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖ លោកអគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ​កិច្ចប្រជុំ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ជិត​ទល់មុខ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា និង​នៅ​ជិត​វត្តភ្នំ ដោយ​មន្ត្រីរាជការ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ក្នុងអំឡុងពេល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងនេះ​។​    ...
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ រាជរដ្ឋាភិបាលមិនបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយឡើយ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ រាជរដ្ឋាភិបាលមិនបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ភ្នំពេញ៖ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន ស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩ នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការ លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក...
មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​អំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់​ ខណៈព័ត៌មានបិទទីក្រុងភ្នំពេញ​គឺជាព័ត៌មានប្រឌិត

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​អំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់​ ខណៈព័ត៌មានបិទទីក្រុងភ្នំពេញ​គឺជាព័ត៌មានប្រឌិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖​ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ​ លោក​ ផៃ​ សុីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានឆ្លេីយតបវិញថា​នេះគឺជាព័ត៌មានប្រឌិត​ គ្មានមូលដ្ឋានច្បាស់លាស់​ ដូច្នេះ​ ប្រជាពលរដ្ឋ​ត្រូវរក្សាភាពស្ងៀមស្ងាត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់​ លោក​ ផៃ​ សុីផាន​ កាលពីថ្ងៃ​ទី១១​ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ "យើងខ្ញុំ សង្កេតឃើញថា​ មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ"។ លោកបន្ដថា​ សារសំឡេងនោះ​ បានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង”។លោកបញ្ជាក់ផងថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។ លោកបន្ថែមថា​ "យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា...
សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។ នេះយោងតាមការផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ របស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ។...
លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសលើកពេលេរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ២០ វិច្ឆិកា ២០២០ ខាងមុខនេះ។ នេះយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី​ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៍ ៣វិច្ឆិកា ។ ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី រសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ»៕  ...
ក្រសួងកសិកម្មត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ

ក្រសួងកសិកម្មត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទឹដ្ឋភាពនៃការត្រៀមរៀបចំបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦៦៥ គ្រួសារ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅ។ សូមបញ្ជាក់ថា ស្ថានភាពនៃការខូចខាតយទាមទារការស្តារឡើងវិញជាបន្ទាន់ដំណាំស្រូវដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ រួមមានចំនួន ៨ស្រុក/ក្រុង ១-ស្រុកប្រសាទសំបូរ ត្រូវការពូជច្រើនជាងគេ ១៩៤ ៨០០ គក្រ ២-ស្រុកស្ទោង ១៦០ ៤០០ គក្រ ។ ទី៣-ស្រុកកំពង់ស្វាយ ១១៩ ១០០គក្រ ៤-ក្រុងស្ទឹងសែន ៥៦ ២០០ គក្រ ៥-ស្រុកសណ្តាន់ ៤៤ ៤០០ គក្រ ៦-ស្រុកតាំងគោក ៣៩ ៩០០គក្រ ៨-ស្រុកប្រាសាទបាល្ល័ង ២៦ ៨០០ គក្រ និង៩-ស្រុកបារាយណ៏ ២៣ ៤០០ គក្រ ។ ពីធីបែងចែកគ្រាប់ពូជស្រូវនេះនឹងប្រព្រឹត្តទៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលន...
 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៤១នាក់ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។ យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាចំនួន ០២កន្លែង ដែលត្រូវបានគេរកឃើញកាលពីខែមុន ។ ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា អ្នកជំងឺកូវីដ១៩សរុបកើនឡើងដល់១៤.៥៩០នាក់ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន៣០៥នាក់ត្រូវបានរកឃើញ ៕...