ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ១៩
ភ្នំពេញ៖ កាលពីថ្ងៃអង្គារថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្រី្តហិរញ្ញវត្ថុអាស៊ានជាមួយនឹងលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF) ដែលបានរៀបចំរវាងធនាគារកណ្តាលវៀតណាមនិងមូលនិធិរូបិយវត្ថុអន្តរជាតិស្តីពី “ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន នយោបាយក្រោយវិបត្តិកូវីដ១៩”។
គោលបំណងនៃសន្និសីទនេះគឺដើម្បីផ្លាស់ប្តូរយោបល់និងបទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយមកពីប្រទេសនានាក្នុងតំបន់និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិដោយបានពិភាក្សាពីការអនុវត្តនយោបាយសំខាន់ៗ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាប្រឈមចម្បងៗក្រោយវិបត្តិកូវីដ១៩។
ការរីករាលដាលជំងឺកូវីដ១៩ គឺជាវ...








