លោក កែវ រតនៈ ថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ
ព្រះសីហនុ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូន អាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោង សាងសង់ អនុស្ថានីយ និងខ្សែបណ្ដាញ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ និងមានការចូល រួមពីលោកអភិបាល រងខេត្ត លោកលោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះ សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្រ បទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិ បាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយ មានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋា ភិ...








