ក្នុងឱកាសភ្ជុំបិណ្ឌរដ្ឋបាលរាជធានី និងខណ្ឌជ្រោយចង្វារ សហការជាមួយOCICបន្ដផ្ដល់អំណោយ សប្បុរសធម៏ជួនពលរដ្ឋក្រីក្រ២៣១គ្រួសារនៅសង្កាត់ជ្រោយចង្វារ
ភ្នំពេញ៖ រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌជ្រោយចង្វារសហការជាមួយOCICបន្ដផ្ដល់អំណោយ សប្បុរសធម៏ ជួនពលរដ្ឋក្រីក្រចំនួន២៣១គ្រួសារ នៅ សហគមន៏ភូមិរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ។ ពិធីផ្ដល់អំណោយសប្បុរសធម៏ ជួនពលរដ្ឋក្រីក្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០២០ នៅសហគមន៏ភូមិបុរីរុងរឿង ដោយមានការចូលរួមពីលោក ផន សុភាព ប្រធានការដ្ឋាន នៃរដ្ឋបាលរាជធានីភ្នំពេញ។
អំណោយដែលរដ្ឋបាលរាជធានី និងក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋពេលនេះ រួមមាន១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, ថវិកា៥ម៉ឺនរៀល,រួមជាមួយសម្ភារៈជាច្រើនមុខទៀត។
លោក ផន សុភាព បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៏ចែករំលែក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCICតែងតែគិតគូរយក ចិត្ដទុក្ខដាក់ ពីសុខទុកបងប្អូនប្រជាពល...








