ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកអគ្គនាយក​ លូ គឹមឈុន នឹងទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០

លោកអគ្គនាយក​ លូ គឹមឈុន នឹងទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសឥស្សរជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គមជាតិ​។ ក្នុងនោះមានឥស្សរជនពីររូបដែលបានទទួលគ្រឿងឥស្សរយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះ​រាជាណាចក្រកម្ពុជា។  ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ  លូ គឹមឈុន នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក​ ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។ ចំណែក​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯក សុនចាន់ នឹងទទួលគ្រឿងឥស្សរិយយស “The ...
សម្តេចតេជោថ្លែងថា បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា

សម្តេចតេជោថ្លែងថា បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕...
កម្ពុជាមានករណីជាសះស្បេីយមានចំនួន១១៩ នាក់ដដែល និងអ្នកស្លាប់គ្មាន

កម្ពុជាមានករណីជាសះស្បេីយមានចំនួន១១៩ នាក់ដដែល និងអ្នកស្លាប់គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រហូតដល់ម៉ោង​ ៨:៣០នាទីព្រឹក ថ្ងៃទី​ ២៨ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២ ២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះការជាសះស្បេីយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ ។​ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូ វីដ ១៩ ដ៏ដ៏ខ្លាំងក្លានៅឡេីយ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវី ដ១៩ករណី ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 11721 ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ http://covid19-map.cdcmoh.gov.kh អរគុណ​ inSTEDD  ...
ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Jakarta Post បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសានេះថា ក្រុមហ៊ុនផលិតរថយន្តនានារបស់សហភាពអឺរ៉ុប បានចាប់ផ្តើដំណើរការសង្វាក់ផលិតកម្ម របស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃ ចន្ទ ទី២៧ ខែមេសានេះ ខណៈដែលមានការបន្ធូរបន្ថយ វិធានការបិទប្រទេសនៅតំបន់មួយ ចំនួនដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។ ក្រុមហ៊ុនដែលបានសម្រេចចិត្ត ចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មផលិតរថយន្តឡើង វិញនោះ គឺមានក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន BMW របស់ប្រទេស អាល្លឺម៉ង់ជាដើម ហើយក្រុមហ៊ុន Mercede និងក្រុមហ៊ុនផ្សេងទៀត នឹងបើកដំណើរការសង្វាក់ផលិត កម្មរបស់ខ្លួននៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅសហភាពអឺរ៉ុប បានបិទដំណើរ ការសង្វាក់ផលិតកម្មរបស់ខ្លួននៅអឺរ៉ុប ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19 ដែល ចេះតែបន្តកើនឡើងនៅក្នុងតំបន់នេះ ៕...
ទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩

ទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្មសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក.)រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដបានទទួលជួបពិភាក្សាជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជាអំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្ករកម្ពុជាអោយទៅទីម័រខាងកើត តបតាមការស្នើសុំពីទីម័រខាងកើត ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ១៩។ កិច្ចប្រជុំជាផ្លូវការនេះ គឺធ្វើឡើងតបតាមការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលមានដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ហ៊ុនឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ និង លោក លន់ យ៉េង អគ្គលេខាធិការនៃស.អ.ក. រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ។ លោក ចាន់ សុខទី ជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រដ ចំណែកឯភាគីខាងទីម័រខាងកើត ដឹកនាំដោយ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA...
លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ គឺដោយសារមេដឹកនាំរូបនេះ ព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសCovid-19 ។ ប្រភពដដែលបានលើកយកសម្តីរបស់មន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ដែលបានលើកឡើងថា លោក គីម ជុងអ៊ុន នៅតែដឹកនាំប្រទេសតាមធម្មតាដោយមិនមានបញ្ហាសុខភាពទេ ហើយនៅពេលបច្ចុប្បន្ននេះ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ កំពុងស្នាក់នៅទីរមណីយដ្ឋាន វ៉ុនសាន ដើម្បីចៀសវាងការឆ្លងវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ មានពាក្យចចាមអារ៉ាមជាច្រើន រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានលើកឡើង និងបានចុះផ្សាយថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតហើយ ខណៈដែលពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា លោក គីម មានស្ថានភាពជំងឺធ្ងន់ធ្ងរបំផុត ក្រោយពីវះកាត់សរសៃឈាមបះដូង ៕...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានប្រជុំបន្ទាប់ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference នៅថ្ងៃទី២៨ខែមេសានេះ ​​ក្នុង គោលបំណងនៃកិច្ចប្រជុំគឺភាគីធនាគារ ADB ពិភាក្សាអំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)” ដែលគម្រោងផ្តោតលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម។ លោកអគ្គនាយកបានស្វាគមន៍ចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បាន​គូសរំលេចអំពីបច្ចុប្បន្នដែលធ.អ.ជ.ក. បាននិងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វនិងការចិញ្ចឹមត្រី។ ទន្ទឹមនេះលោកមអគ...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់អ្នកឧកញ៉ា សុខ គង់ អ្នកជំនួញល្បីឈ្មោះនៅកម្ពុជា​​

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់អ្នកឧកញ៉ា សុខ គង់ អ្នកជំនួញល្បីឈ្មោះនៅកម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុម KW Cambodia ត្រូវបានតែងតាំងជាទីប្រឹក្សា ផ្ទាល់ ប្រធាន Sokimex Investment Group របស់អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ហើយការតែងតាំងនេះ ដោយមើលឃើញថា ឧកញ៉ាបណ្ឌិតមានបទពិសោធន៍គ្រប់គ្រាន់ក្នុងសង្គមជាតិ ជាពិសេសវិស័យអលនទ្រព្យតែម្តង។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា« ខ្ញុំបាទ និងថ្នាក់ដឹកនាំកំពូលៗ របស់ KW Cambodia កំពុងស្វែងរកឱកាសនិងការងារជាច្រើនអោយសមាជិក KW Cambodia នៅទូទាំងប្រទេសបានធ្វើ និងរកលុយអោយបានច្រើន។ ខ្ញុំបានស្នើសុំទៅអ្នកឧកញ៉ា សុខ គង់ ប្រធាន Sokimex Investment Group Co., Ltd ដើម្បីបានធ្វើជាទីប្រឹក្សារបស់គាត់ ដោយមិនទទួលប្រាក់ខែ ដើម្បីបានឱកាសអោយក្រុមការងារ KW Cambodia ជួយលក់គំរោងឋានសួគារ៌បូកគោ និងគំរោងច្រើនទៀត!»។ លើសពីនេះលោកឧកញ៉ាបណ្ឌិតបង្ហើបថា មហាសេដ្ឋីខ្មែរបន្ទាប់ គឺអាចជាអ្នកឧកញ៉ា ពឹង ឃាងសែ ប្រធានធនាគារ កាណាឌីយ...
ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។    
អ្នកតំណាងរាស្ត្រ សេរី កុសល នាំយកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៤០គ្រួសារដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អ្នកតំណាងរាស្ត្រ សេរី កុសល នាំយកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៤០គ្រួសារដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបន្ទាយមានជ័យ)៖ អ្នកតំណាងរាស្ត្រ សេរី កុសល មកពីមណ្ឌលខេត្តបន្ទាយមានជ័យ បានចុះជួបសំ​ណេះសំណាល និងនាំយកអំណោយស្បៀងអាហារ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សាប៊ូ ម៉ាស ចែកជូនប្រជាពលរដ្ឋក្រីក្រ ៥៤០គ្រួសារមកពីស្រុកភ្នំស្រុក៥០០គ្រួសារ និងស្រុកព្រះនេតព្រះ ៤០គ្រួសារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ ជំនួយស្បៀងអាហារនេះក៏មានការចូលរួមជួយឧបត្ថម្ភពី សម្តេចសង្ឃ ព្រះគ្រូចិន ជីងខឺសៀនឡៃ ដែលមានសិស្សគុណ មកចូលរួមចែកជូនដល់បងប្អូន ប្រជាលរដ្ឋ។ ក្រៅពីនេះពិធីសំណេះសំណាល និងចែកអំណោយនោះ ក៏មានការពិសានំបញ្ចុកផងដែរ។ លោក សេរី កុសល បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ អ្នកតំណាងរាស្ត្រ សេរី កុសលក៏បានជម្រាបជូនប្រជាពលរដ្...