អាជ្ញាធររាជធានីភ្នំពេញដាក់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ក្នុង រយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជី វករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២១ មេសា ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានណែនាំអោយមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំ...







