ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត២លានកន្លះហើយនៅជុំវិញពិភពលោក

កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត២លានកន្លះហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព  លោកនៅតែបន្តកើនឡើងរាល់ថ្ងៃក្នុងល្បៀនលឿនដដែល ដែលគិតត្រឹមថ្ងៃចន្ទ ទី២០ ខែមេសានេះ ចំនួនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ ២ ៤០៤ ៨៦៦នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19 ក៏បានកើនឡើងដល់ ១៦៤ ៩២៥នាក់ផងដែរ ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៦២៤ ៨៤៨នាក់ បានជាសះស្បើយពីវីរុសនេះ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានមនុស្សឆ្លង និងមនុស្សបាត់បង់ជីវិតច្រើនជាងគេនៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទនេះ មនុស្សចំនួន ៧៦៣ ៥៩៤នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ និងមនុស្សចំនួន៤០ ៥២៧នាក់បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក ៕  ...
ករណីជាសះស្បេីយ សរុបដល់ ១០៥នាក់ អ្នកស្លាប់គ្មាននិងពុំទាន់រកឃេីញករណីថ្មីទៀតទេ

ករណីជាសះស្បេីយ សរុបដល់ ១០៥នាក់ អ្នកស្លាប់គ្មាននិងពុំទាន់រកឃេីញករណីថ្មីទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី ១៩ មេសា​ ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញអ្នកជំងឺ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង មាន២ករណីជាសះស្បេីយ​ សរុប ១០៥នាក់ ស្លាប់គ្មាន​ ​។ បច្ចុប្បន្នមិនទាន់រកឃេីញករណីថ្មីក៏ដោយសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ http://covid19-map.cdcmoh.gov.kh អរគុណ​ inSTEDD...
អ្នកជាសះស្បេីយជំងឺកូវីដ១៩​សរុប ១០៣នាក់និងអ្នកស្លាប់គ្មាន​

អ្នកជាសះស្បេីយជំងឺកូវីដ១៩​សរុប ១០៣នាក់និងអ្នកស្លាប់គ្មាន​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹម ថ្ងៃទី​ ១៨ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសកម្ពុជាមានចំនួន ១២២ករណី​​ ដដែល​ និង មាន៥ករណីជាសះស្បេីយ​ សរុប ១០៣នាក់ ស្លាប់គ្មាន​ ​។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...

មនុស្សស្លាប់ដោយវីរុស Covid-19 កើនឡើងដល់១៥៤២៥៦នាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ១៥៤ ២៥៦ នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ ខណៈដែលការ ឆ្លងសរុបបានកើនឡើងដល់ចំនួន ២ ២៥០ ៧០៩ ករណី ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃសៅរ៍ដដែលនេះ អ្នកជំងឺ Covid-19 ចំនួន ៥៧២ ១០៥ នាក់បា នជាសះស្បើយពីវីរុសនេះ ស្របពេលដែលការឆ្លងរាលដាល និងការបាត់បង់ ជីវិតមនុស្សនៅតែបន្តកើនឡើងនៅគ្រប់តំបន់ ។ សហរដ្ឋអាមេរិក ជាប្រទេសឈរក្នុងលំដាប់លេខ១នៅ លើពិភពលោក ដែលមានករណីឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេ គឺមានមនុស្សឆ្លងសរុបចំនួន ៧១០ ០២១នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៧ ១៥៨ នាក់ ហើយបន្ទាប់មក គឺប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសបារាំង ៕  ...
អាជ្ញាធរខណ្ឌពោធិ៏សែនជ័យចុះបោសលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់កែងផ្លូវ មហាវិថីឈ្នះឈ្នះ

អាជ្ញាធរខណ្ឌពោធិ៏សែនជ័យចុះបោសលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់កែងផ្លូវ មហាវិថីឈ្នះឈ្នះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៏សែ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយ អាជ្ញាធរ សង្កាត់ចោមចៅទី៣និងកម្លាំងសុិនទ្រីព្រឹកថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានចុះធ្វើអនាម័យ បរិស្ថានស្អាត នៅលើកទ្រូវផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោម ចៅ ដល់ចំណុចប្រសពមហាវិថីឈ្នះឈ្នះ(ផ្លូវកប់ស្រូវ) ចំងាយប្រមាណជាង៣០០០ ម៉ែត្រ។ ក្នុងនោះដោយមានមធ្យោបាយរថយន្តបូមដីរបស់សាលក្រុងចំនួន២គ្រឿង នឹងសាលាជម្ពូវ័ន ១គ្រឿង និងកម្លាំងកម្មករជាង១០នាក់ បានចុះសំអាតអនាម័យ ដោយបោសដីលើទ្រូវផ្លូវជាតិលេខ៤ទាំងសង់ខាងនិងសម្អាតបរិស្ថាន ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនជម្ពូវ័នផងដែរ ។ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៏សែនជ័យថាលើកឡើងថា ដោយពិនិត្យឃើញជារៀងរាល់ថ្ងៃនេះពីបញ្ហាធុលីដីហ៊ុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាន និង សុខភាពប្រជាជន ដែលរស់នៅអមសងខាងផ្លូវនិងអ្នកំណើរតាម មធ្យោ បាយនានាចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់ នៅលើផ្លូវជាតិលេខ៤នេះ។ លោកលើកឡើងទៀត...
Facebook ព្រមានបិទគណនីអ្នកប្រើប្រាស់ណា ដែល Like ឬShare ព័ត៌មានមិនពិតពីវីរុសCovid-19

Facebook ព្រមានបិទគណនីអ្នកប្រើប្រាស់ណា ដែល Like ឬShare ព័ត៌មានមិនពិតពីវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Facebook នឹងជូនដំណឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមួយនេះ អំពីការបិទគណនីរបស់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានចុច Like ឬShare ព័ត៌មានមិនពិតអំពីវីរុសCovid-19នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post។ ប្រភពដដែលបានបន្តថា ការព្រមានបិទគណនីរបស់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook នេះ នឹងត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកលើវិធានការគ្រប់គ្រងព័ត៌មានស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា មិនមែនតែប្រព័ន្ធបណ្តាញសង្គម Facebook ទេ ដែលព្រមានបិទគណនីអ្នកប្រើប្រាស់របស់ខ្លួន សូម្បីតែប្រព័ន្ធ Google និងTwitter ក៏បានព្រមានរួចជាស្រេចទៅហើយ ក្នុងការបិទគណនីរបស់អ្នកប្រើប្រាស់ ដែលផ្សាយ ឬគាំទ្រព័ត៌មានមិនពិតពាក់ព័ន្ធនឹងវីរុសCovid-19៕...
កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៦កន្លងមក ខណៈដែលមានការផ្ទុះឡើងនៃវីរុសCovid-19។ ប្រភពដដែលបានបន្តថា ផលិតកម្មឧស្សាហកម្មនៅប្រទេសចិន បានធ្លាក់ចុះ១.១% កាលពីខែមីនា ឆ្នាំ២០២០នេះ លើការធ្លាក់ចុះស្រាប់នៃផលិតកម្មឧស្សាហកម្មក្នុងអត្រា១៣.៥% កាលពីខែមករា និងកុម្ភៈ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៦.១% ដែលបង្កើនការងារថ្មីជូនប្រជាពលរដ្ឋប្រមាណ១៣.៥២លានកន្លែង ប៉ុន្តែនៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះក្រោមសូន្យទៅទៀត៕  ...
អាមេរិកនាំមុខគេ ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេលើពិភពលោក

អាមេរិកនាំមុខគេ ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សហរដ្ឋអាមេរិកនៅតែនាំមុខគេ ដែលមានមនុស្សបាត់បង់ជីវិត និងឆ្លងវីរុសCovid-19 ក្នុងចំណោមប្រទេស១០នៅលើពិភពលោក ដែលគិតត្រឹមថ្ងៃសុក្រ ទី១៧ ខែមេសានេះ មនុស្សចំនួន៣៤ ៦៤១នាក់បានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សចំនួន៦៧៨ ២១០នាក់បានឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីរ៉ង់ ទួរគី និងប្រទេសប៊ែលហ្សិក ហើយក្នុងចំណោមប្រទេសទាំង១០នេះ មានប្រទេស៥ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19 លើសពីមួយម៉ឺននាក់ គឺអាមេរិកមានមនុស្សស្លាប់ចំនួន៣៤ ៦៤១នាក់ អ៊ីតាលីមានមនុស្សស្លាប់២២ ១៧០នាក់ អេស្ប៉ាញ១៩ ៣១៥នាក់ បារាំង១៧ ៩២០នាក់ និងអង់គ្លេសមានមនុស្សស្លាប់ចំនួន១៣ ៧២៩នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រនេះដែរ ចំនួនមនុស្សស្លាប់សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន១៤៦ ៨៩៨នាក់ មនុស្សឆ្លងសរុបបានកើនឡើងដល់ចំនួន ២ ១៨៤ ៧១...
គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួន13លាន5សែន9ម៉ឺន7295ដុល្លារ

គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួន13លាន5សែន9ម៉ឺន7295ដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺ កូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន13.597. 295 ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូច ជាម៉ាស អាកុល សាប៊ូសម្ភារៈពេទ្យដែលមានតម្លៃរាប់ លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម ព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន14.751នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុង...
បើទោះបីជំងឺកូវិដ-១៩មករំខានយ៉ាងណាក៏ដោយកាងារអភិវឌ្ឍន៏ រដ្ឋបាលខណ្ឌចំការមននៅតែបន្ដការដ្ឋានបុកសុីផាយប្រឡាយបឹងត្របែកដំណើរការបានជិត៨០%

បើទោះបីជំងឺកូវិដ-១៩មករំខានយ៉ាងណាក៏ដោយកាងារអភិវឌ្ឍន៏ រដ្ឋបាលខណ្ឌចំការមននៅតែបន្ដការដ្ឋានបុកសុីផាយប្រឡាយបឹងត្របែកដំណើរការបានជិត៨០%

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក​ ថេង​ សុថុល​ អភិបាលខណ្ឌចំការ មនដោយ មានសហការជាមួយមន្ទីរសាធារណការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​និងអាជ្ញាធរសង្កាត់ផ្សារដេីមថ្កូវ​និងក្រុមហ៊ុន​បុកសៀផាយ​បានចុះពិនិត្យនៃការបុកស៊ីផាយ​និងស្ថានភាពសំរាមនៅក្នុងប្រ ឡាយបឹងត្របែកស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវ​ខណ្ឌចំការមន​រាជធានីភ្នំពេញ​ ដោយបច្ចុប្បន្នបុកបានប្រហែល​ជិត៨០ភាគរយ។ លោក ថេង សុថុល អភិបាលខណ្ឌចំកាមនបានឲ្យដឹងថា ចំពោះការចុះត្រួតពិនិត្យស្ថានភាពនៃការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងគោលបំណងចង់ដឹងថាក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាយ៉ាងជោគជាំនោះនាប៉ុន្មានថ្ងៃនេះតើមានសំរាមហូរតាមខ្សែទឹកប្រឡាយបឹងតនរបែកកំរឹតណាដែរដើម្បីខាងអាជ្ញាធរយើងនិងមានវិធានការចុះកើបកាយយកសំរាមចេញពីប្រឡាយទឹកបឹងត្របែក។ ដើម្បីកុំអោយមានការកកស្ទះចរន្តទឹកក្នុងប្រឡាយ ហើយក៏អាចធ្វើអោយប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់បងប្អូនប្រជាជនដែលរស់នៅក្បែរប្រឡាយបឹងត្របែកនេះផងដែរពិស...