ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ត្រាំ ជូនពរលោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយ

លោក ត្រាំ ជូនពរលោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជូនពរមេដឹកនាំ កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយពីជម្ងឺ ក្រោយពីទទួលបានដំណឹងថា លោក គីម ជុងអ៊ុន មានបញ្ហា​សុខភាពធ្ងន់ធ្ងរ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ ការជូនពររបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីភ្នាក់ងារឃ្លាំមើលរបស់សហរដ្ឋអា មេរិក បានរាយការណ៍​ថា លោក គីម ជុងអ៊ុន បានវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី១២ ខែមេសានេះ និងមានស្ថានភាពសុខភាពធ្ងន់ធ្ងរបំផុត ។ ចំណែកអ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង បានអោយដឹងថា លោក គីម ជុងអ៊ុន មិនមានបញ្ហាសុខភាពរហូត​ដល់វះកាត់ដូចរបាយការណ៍អង្កេតរបស់ក្រុមភ្នាក់ងារអង្កេតរបស់ សហរដ្ឋអាមេរិកនោះទេ ៕...
វីរុសCovid-19ទាញទម្លាក់តម្លៃប្រេងឆៅឲ្យធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល

វីរុសCovid-19ទាញទម្លាក់តម្លៃប្រេងឆៅឲ្យធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះតម្លៃប្រេងឆៅទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ។ លោក ថម ក្លូហ្សា (Tom Kloza) អ្នកវិភាគផ្នែកសេវាកម្មព័ត៌មានតម្លៃប្រេង បាននិយាយថា មូលហេតុសំខាន់ដែលនាំអោយតម្លៃប្រេងឆៅដាំក្បាលចុះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែល​​នាំអោយមនុស្សប្រមាណជាង២ពាន់លាននាក់ស្នាក់នៅក្នុងផ្ទះ មិនធ្វើដំណើរ ។ លោក ថម ក្លូហ្សា បានបន្ថែមថា កិច្ចសន្យាទិញប្រេងឆៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ តម្លៃប្រេង​ឆៅនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរង្វង់ពី១៨.៤% នៅត្រឹមតម្លៃ ២០.៤៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅបានធ្លាក់ចុះដល់ក្រោមសូន្យ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ៕...
លោក ជិន ម៉ាលីនអះអាងថា បេីទោះបីមានការកំហិតសិទ្ធិសេរីភាពមែន ប៉ុន្តែច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នគឺមានការចាំបាច់ដេីម្បីថែរក្សាស្ថេរភាពសង្គម សន្តិសុខសាធារណៈ

លោក ជិន ម៉ាលីនអះអាងថា បេីទោះបីមានការកំហិតសិទ្ធិសេរីភាពមែន ប៉ុន្តែច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នគឺមានការចាំបាច់ដេីម្បីថែរក្សាស្ថេរភាពសង្គម សន្តិសុខសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ជិន ម៉ាលីន បានលើកឡើងថា ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ​បេីទោះបីជាអនវត្តន៍ទៅមានការបិទសិទ្ធិសេរីក៏ពិតមែន។ ប៉ុន្តែច្បាប់នេះគឺមានការចាំបាច់សម្រាប់ការថែ​រក្សាសន្តិសុខទ្រព្យសម្បត្តិសាធារណះ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា ប្រសិនបើមិនបង្កើតច្បាប់នេះ នៅពេលប្រទេស ជាតិមានភាពអាសន្ននោះ ។ លោក ថា រដ្ឋាភិបាលច្បាស់ជាពិបាកក្នុងគ្រប់គ្រង និងកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ការបង្កើតច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ក្នុងមាត្រា២២ថ្មី។ ជាមួយគ្នានេះ បើមើលទៅលើគោលការណ៍ ជាការអនុវត្តជាអន្ដរជាតិ និងបញ្ញត្តិច្បាប់សិទ្ធិមនុស្សជាតិ អន្ដរជាតិ ការរឹតត្បិតនេះមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទ...
បន្ទាប់ពីធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញហើយឲ្យ​​ត្រឡប់ចូលបម្រើការងារវិញ

បន្ទាប់ពីធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញហើយឲ្យ​​ត្រឡប់ចូលបម្រើការងារវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលចុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ
លោកឧកញ៉ា ហ៊ួត ជា យកជែលសាងដៃចំនួន ៦០ធុងនិង​ម៉ាសចំនួន២០00និងបរិក្ខា១ចំនួនទៀតយកជូនលោកហែម ដារិទ្ធអភិបាល​​ខ័ណ្ឌពោសែនជ័យ

លោកឧកញ៉ា ហ៊ួត ជា យកជែលសាងដៃចំនួន ៦០ធុងនិង​ម៉ាសចំនួន២០00និងបរិក្ខា១ចំនួនទៀតយកជូនលោកហែម ដារិទ្ធអភិបាល​​ខ័ណ្ឌពោសែនជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន​ ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់នៅថ្ងៃទី២២ខែមេសានេះ​​ ​បានយក ជែលសាងដៃចំនួន ៦០ធុង ​និងជែលលាងដៃចំនួន​​ ៤០០ដប និង​​ម៉ាស់ចំនួន ២០០០  និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យ តាមរយៈលោកហែម ដារិទ្ធអភិបាលខ័ណ្ឌ ក្នុងគោលដៅដើម្បីចូលរួមចំំណែកជាមួយនិងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺខូវីដ ១៩ ដែលកំពុងជះឥទ្ធិពលមក​លើ​ប្រជាជនកម្ពុជា។​ ​​លោកឧកញ៉ា​បានមានប្រសាសន៍ថា យើង​​រួមគ្នាទប់ស្កាត់ជំងឺកូវិដ 19 ទាំងអស់គ្នា និង​សូម​​ជូនបុណ្យបងប្អូនផង ថ្ងៃនេះសប្បាយចិត្តបានយក ជែលសាងដៃ ម៉ាស់ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខ័ណ្ឌពោសែនជ័យតែម្តង។​ លោកឧកញ៉ា ហ៊ួត ជា បាន​ថ្លែងអំណរគុណដល់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិសេស​ សម្តេចតេជោនាយករដ្ឋមន្រ្តី​ដែលបាន​​ប្រឹងប្រែងជួយ​ពលរដ្ឋកម្ពុជា និងបាន​ចាត់វិធានការភ្លាម​​ៗ​​ការពារពលរដ្ឋ​​កុំឲ្យ​មានការរីករាលដាលនៃវីរុសខូវីដផ្លូវដង្ហើម​​​នេះបន្...
ចំនួនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង២លានកន្លះហើយនៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង២លានកន្លះហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលជិត៤ខែកន្លងមកនេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងឥតឈប់ឈរ ដែលគិតត្រឹមថ្ងៃអង្គារ ទី២២ ខែមេសានេះ ការឆ្លង វីរុសនេះបានកើនឡើងដល់ចំនួន ២ ៥៥៧ ២១៤នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើន ឡើងរហូតដល់ ១៧៧ ៦៤១នាក់ដែរ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦៩០ ៦៧២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានមនុស្សឆ្លង និងស្លាប់ដោយសារវីរុសCovid-19 ច្រើនជាងគេនៅលើពិភពលោក បន្ទាប់មក ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕...
សហគមន៍កសិកម្មបន្លែបៃតងខេត្តបន្ទាយមានជ័យកំពុងបន្ដសកម្មភាពបង្កើនការដាំដុះបន្លែគ្រប់មុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

សហគមន៍កសិកម្មបន្លែបៃតងខេត្តបន្ទាយមានជ័យកំពុងបន្ដសកម្មភាពបង្កើនការដាំដុះបន្លែគ្រប់មុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ ៖ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ មានជ័យ បានឲ្យដឹងនៅថ្ងៃទី២១មេសា ឆ្នាំ ២០២០ថា៖ សហគមន៍កសិកម្ម បន្លែបៃតងពង្រកងវ៉ា ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិ ពង្រ សង្កាត់កំពង់ ស្វាយ,ក្រុងសិរីសោភ័ណកំពុងបង្កើនសកម្មភាព ក្នុងការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ខណៈប្រទេសជិតខាងកំពុងបិទព្រុំដែន ដោយ ក្លាចឆ្លងជំងឺ​កូវិដ-១៩ ។ លោក ប៉ាង វណ្ណាសេដ្ឋ បានឱ្យដឹងថា សហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ានេះ មានផ្ទៃដីដាំដុះជាង ៤០​,៥ហិកតា ដោយក្នុងនោះផ្ទៃដីប្រមាណជា ២៧,៥ហិកតា សមាជិក សហគមន៍ អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះតាមរដូវកាល ដែលមានទឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកបានបន្ដថា ដោយទទួលបានការ សម្រប សម្រួល ចងក្រងជាបណ្តុំអាជីវកម្ម ដំណាំបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សមាជ...
ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​COVID-19​ករណីថ្មី​ទេជាសរុបអ្នកឆ្លងចំនួន​ ១២២ករណី​​ ដដែល

ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​COVID-19​ករណីថ្មី​ទេជាសរុបអ្នកឆ្លងចំនួន​ ១២២ករណី​​ ដដែល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២២ មេសា​ ២០២០​ ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង មិនមានករណីជាសះស្បេីយ​ សរុប ១១០នាក់ ដដែល​ ស្លាប់គ្មាន​ ​។ ក្រសួងសុខាភិបាល​​ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាង​ និងពិភពលោក​ នៅបន្តរាតត្បាតខ្លាំងក្លានៅឡេីយ ។ ព័ត៌មាន​បន្ថែមសូមទាក់ទងលេខ​ ១១៥ http://covid19-map.cdcmoh.gov.kh...
លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសការផ្ដល់សេវាផ្នែកសុរិយោដី

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសការផ្ដល់សេវាផ្នែកសុរិយោដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាង ណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសលើការ ផ្ដល់សេវាសុរិយោដីខណៈរាជរដ្ឋា ភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុខងារ នេះទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារនេះជូនប្រជាពលរដ្ឋឱ្យកាន់តែលឿននិងល្អប្រសើរ។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បែប នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌ ត្រូវតែយកចិត្តទុកដាក់នៃការផ្តល់សេវាជូនប្រជាពលរដ្ឋពិសេស លើការផ្ដល់សេវាសូរិយោដី។ ថ្នាក់ជាតិមានការកែសម្រួលជាច្រើនរហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានធ្វើការកែ សម្រួលមួយចំនួនផងដែរ។ ប៉ុន្តែកិច្ចការងារនេះនៅតែមិនទាន់បានល្អប្រសើរនៅឡើយ ។ដូច្នេះហើយ ទើបរាជរដ្ឋ...
មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់នៅជុំវិញពិភព លោកដោយសារ វីរុស​Covid-19 បានកើនឡើងដល់១៧១ ២៤០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះ ដែលជាការបាត់បង់ជីវិតមនុស្សក្នុងអត្រាខ្ពស់នៅឡើយ ។ ចំណែកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ក៏នៅតែបន្តកើនឡើងក្នុងល្បឿន លឿននៅឡើយដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលបាន កំណើននៃការឆ្លងវីរុសនេះ បានកើន ឡើងរហូតដល់២៤៩៦៦៦ករណី ខណៈដែលអ្នកជំងឺCovid-19ចំនួន៦៥៥៨៨៨នាក់ បានជា សះស្បើយពីវិរុសនេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើ ពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ហើយបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕...