ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយកាលពី​ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។ អូស្ត្រាលី ជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦,៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងកា...
លោក ខឹម វាសនា ព្រមរំសាយការជួបជុំ នៅចំពោះមុខ លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា

លោក ខឹម វាសនា ព្រមរំសាយការជួបជុំ នៅចំពោះមុខ លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយ កដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០ ២២ នេះ បានចុះទៅជួបជាមួយ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការជួបជុំនោះ  ដោយមានជំនឿ ទៅលើលោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម(ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)នៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀ មរាប បានឱ្យដឹងថា នៅក្នុងជំនួបនោះ អាជ្ញាធរខេត្តសៀមរាបបានឱ្យលោក ខឹម វាសនា រំសាយការជួ បជុំគ្នានេះ ហើយត្រ...
លោក ហេង សួរ អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប

លោក ហេង សួរ អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈបាន អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប។ ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រា ប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។ សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់ តែដីចំការរបស់បុគ្គលន...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយ...
ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មួយចំនួនដែលរកឃើញថា អាចមានវត្តមានសារធាតុអាសបេស្តុស និងស្នើឱ្យម្ចាស់ផលិតផលធ្វើការវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយពីសំណាក់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបញ្ជាក់ជូនបន្ថែមទៀតដល់សាធារណជនមេត្តាដូចខាងក្រោម ៖ - ­ការផ្អាកជាបណ្ដោះអាសន្នការចរាចរដាក់លក់នៅលើទីផ្សារ ត្រូវបានកំណត់តែទៅលើផលិតផលម្សៅលាបលើទារកនិងកុមារ ដែលមានលេខកូដ (Batch Number) ផ្សេងៗគ្នាចំនួន ១២ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ តែប៉ុណ្ណោះ។ ចំពោះផលិតផលដែលមាន ម៉ាកដូចគ្នា ហើយមានលេខកូដ (Batch ...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក​ JAEKAP LEE អតីតរដ្ឋ​មន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិ​វឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក​ បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ លោក​បណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់លោក​ JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិ...
រកឃើញអ្នកឆ្លងថ្មី 15 នាក់ (ក្នុងសហគមន៍ 15 នាក់) ជាសះស្បើយ 33 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 15 នាក់ (ក្នុងសហគមន៍ 15 នាក់) ជាសះស្បើយ 33 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 15 នាក់ (ក្នុងសហគមន៍ 15 នាក់) ជាសះស្បើយ 33 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,497 នាក់ - អ្នកជាសះស្បើយ= 134,277 នាក់ - អ្នកស្លាប់= 3,056 នាក់
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកស្រី​ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។ លោកស្រី Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក​​ប្រធានាធិបតីតួកគី ជូនសម្ដេច​តេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភា​គី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ លោកស្រី Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច...
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ

សង្គម និងកម្សាន្ត
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ និងកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ សីហា ២០២២ ។