គ្រឿងអលង្ការកម្ពុជា កំពុងឈានជើងជួយដល់កំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាកម្ម ថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធ ពិរព័ណ៌អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាទកោះពេជ្រ កាល ពីពេលកន្លងថ្មីៗនេះថា វិស័យគ្រឿងអលង្ការនេះ កម្ពុជាបានបាត់បង់ចំណូលជាយូណាស់មកហើយ និងបាត់បង់ជាងកែច្នៃចំណានៗ នៅលើការងារកែច្នៃត្បូង និងវត្ថុមានតម្លៃផ្សេងៗទៀតជាពិសេសយបានបង់ប្រភពចំណូលរបស់ជាតិផងដែរ ។
លោករដ្ឋមន្រ្តី បានជម្រុញឲ្យមានការរៀបចំតាំង ពិរព័ណ៌គ្រឿអលង្ការជាញឹកញាប់ នាប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា ក្នុងកំឡុងពេលកម្ពុជាកំពុងស្រូបយកនូវសក្តានុពលនេះ ក្នុងនោះជាងកែច្នៃចំណានៗ ដែលធ្លាប់កែច្នៃនៅក្រៅប្រទេស បានមកចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកែច្នៃគ្រឿងអលង្ការក្នុងស្រុក ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ន ការនាំចូលគ្រឿងអលង្ការពីក្រៅប្រទេស មានតម្លៃប្រមាណ ៨០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំខណៈដែលការនាំចេញពីកម្ពុជាមានទំហ...








