ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៥៥០ពាន់លានដុល្លារ

អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៥៥០ពាន់លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍
លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានសរសេរតាមប្រព័ន្ធ Twitter របស់លោក កាលពីថ្ងៃសុក្រ ទី២៣ ខែសីហានេះថា អាមេរិកនឹងដំឡើងពន្ធនាំចូលពីប្រទេសចិន ក្នុងតម្លៃទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅពេលខាងមុខ។ ដែលនេះបើតាមការចុះផ្សាយរបស់ RT។ លោក ត្រាំ បានសរសេរបន្ថែមថា ទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ដែលអាមេរិកបានដំឡើងពន្ធ២៥%រួចហើយ នឹងត្រូវដំឡើងពន្ធរហូតដល់៣០% គឺបង្កើន៥%បន្ថែមទៀត និងចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខនេះ ។ ចំពោះទំនិញចិននាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងយកពន្ធ១០% គឺត្រូវយកពន្ធ១៥% និងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕...
ហុងកុងខាតបង់ទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិកពីការធ្វើបាតុកម្មជិត៣ខែ

ហុងកុងខាតបង់ទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិកពីការធ្វើបាតុកម្មជិត៣ខែ

ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង បានចេញសេចក្តីប្រកាស នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះ ស្តីពីការខាតបង់ទឹកប្រាក់ប្រមាណជាង៥ពាន់លានផោន ស្មើនឹងជាង៥.៥ពាន់លានដុល្លារអាមេរិក ដោយសារការធ្វើបាតុកម្មអស់រយៈពេលជិត៣ខែរបស់ក្រុមប្រជាបាតុករនៅក្នុងទីក្រុង នេះបើយោងតាមការចេញផ្សាយរបស់ BBC News ។ លោក Li Ka-shing អ្នកមានបំផុតនៅទីក្រុងហុងកុង និងជាប្រធានក្រុមហ៊ុនវិនិយោគ បាននិយាយថា លោកបានខាតបង់ទឹកប្រាក់អស់ជាង៣ពាន់លានដុល្លារ ដោយសារក្បួនបាតុកម្មផ្ទុះឡើងចាប់តាំងពីខែមិថុនាឆ្នាំនេះ ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសថា ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្បើមក្នុងត្រីមាសចុងក្រោយនេះ ពីការដឹកជញ្ជូនតាមផ្លូវអាកាស ដែលកាលពីសប្តាហ៍មុន ក្រុមហ៊ុននេះបានលុបជើងហោះហើរ និងចុះចតនៅទីក្រុងហុងកុងរហូតដល់២៧២ជើង និងប៉ះពាល់ដល់អ្នកដំណើរប្រមាណជាង៥៥០០០នាក់ ៕...
អគ្គិភ័យកំពុងឆេះសិប្បកម្មធ្វើពូកមួយកន្លែង នៅខណ្ឌមានជ័យ

អគ្គិភ័យកំពុងឆេះសិប្បកម្មធ្វើពូកមួយកន្លែង នៅខណ្ឌមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យកំពុងឆាបឆេះសិប្បកម្មធ្វើពូកមួយកន្លែង ស្ថិតនៅភូមិចំរើនផល១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធកំពុងជួយអន្តរាគមន៍។ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។ ព័ត៌មានលម្អិតសាព័ត៌មានដេលី ខ្មែរ និងផ្សាយជូនតាមក្រោយ ៖...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់មន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់មន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដល់ស្នើមន្ត្រីក្រោមឱវាទតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាល និងក្រសួងកំពុងបន្តអនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកសំណើបែបនេះឡើង ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុម័តកាលពីខែមិថុនា ឆ្នាំ២០០៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី) រវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏...
ក្រសួង​សាធារណការ ការឃាត់រថយន្ត​អត់​ពន្ធ​ជាង៥០០​គ្រឿង​រក​ម្ចាស់​មិនឃើញ

ក្រសួង​សាធារណការ ការឃាត់រថយន្ត​អត់​ពន្ធ​ជាង៥០០​គ្រឿង​រក​ម្ចាស់​មិនឃើញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ រថយន្តទំនើបៗជាង ៥០០ គ្រឿង នាំចូលអត់​បង់ពន្ធ​ ត្រូវបាន​ឃាត់ទុក នៅក្នុង​ឃ្លាំង​របស់​គយ នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ធ្វើ​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​មួយចំនួន ក្នុងចំណោម​ជាង ៥០០​គ្រឿង​។​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ការចុះពិនិត្យ​រថយន្ត​ជាក់ស្តែង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​លើ​ភាព...
​លោក កើត សារ៉េត កំពុងតែ​​​​រកដំណោះស្រាយនិង​​ចរចារក្រៅប្រព័ន្ធតុលាការជាមួយ​​និងយោធិនពិការត្រូវជាក្មួយ​​

​លោក កើត សារ៉េត កំពុងតែ​​​​រកដំណោះស្រាយនិង​​ចរចារក្រៅប្រព័ន្ធតុលាការជាមួយ​​និងយោធិនពិការត្រូវជាក្មួយ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាម​ លោក មាស សុផាត នៅថ្ងៃទី២៣ ខែសីហានេះបានមានប្រសាសន៍​​​​ឲ្យដឹងថា ទាក់ទងនិងវិវាទ​ដីធ្លី​​ ជាមួយ លោក កើត សារ៉េត ត្រូវជាឪពុកមារ និង​​ជាអនុរដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម​និងសំណង់​បច្ចុប្បន្ននេះ ខាងភាគីម្ខាងនោះ​​គេកំពុងតែ​បើកភ្លើងខៀវខ្លះ​ៗ​​​​ដែរ ​ដើម្បីរកផ្លូវចរចារ​​ក្រៅប្រព័ន្ធ​​តុលាការ​​​​ ​​ហើយ​ករណីនេះទាល់តែ​​មាន​​ការ​សប្បទានគ្នា​​ ​​ទើបអាច​​រកដំណោះស្រាយទៅបានដោយ​​​សារតែករណី​នេះ​ភាគីម្ចាង​​​ជាអ្នកលួចធ្វើ​ប្លង់ដី​ជាន់​លើដីរបស់​លោក​​​​​​​​។​ ​លោក​ មាស សុផាត បានមានប្រសាសន៍ថា​​«ចំពោះរឿងការចរចារវិញ ខាងខ្ញុំ​ចង់​ជានិច្ច ដើម្បីបញ្ចប់រឿង​ ព្រោះពេលនេះខ្ញុំចាស់ហើយនិងមានជំងឺទៀត​​។កន្លងមក​រឿងក្តី​​នេះ ប្រើ​ពេលវេលាជា​​ច្រើន​ឆ្នាំ ហើយទោះមានផស្តុតាងក៏​តុ​លា​​ការនៅតែកាត់ក្តីឲ្យខ្ញុំចាញ់ ​​ដែលរហូតមកដល់ពេលនេះភាគី កើត សារ៉េត មិន​បា​នមក​ចរចារផ្ទាល់ទេ ដោយ​បញ្ជូន​​​មេធាវីមក​ជួបនិងអាជ្ញាធរ​​ហើយករណីនេ...
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមរក្សាទីផ្សារ ខណៈទីផ្សារទៅអុឺរ៉ុប(EU)បានធ្លាក់ចុះ

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមរក្សាទីផ្សារ ខណៈទីផ្សារទៅអុឺរ៉ុប(EU)បានធ្លាក់ចុះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ នៅថ្ងៃទី២៣ សីហានេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នឹងព្យាយាមរក្សាទីផ្សារអង្ករកម្ពុជាឱ្យបានច្រើនដោយមិនចង់បាត់បង់ដៃគូពាណិជ្ជកម្មណាមួយនោះទេ។ ខណៈដែលទីផ្សារទៅសហគមន៍អុឺរ៉ុប (EU) ធ្លាក់ចុះ។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចេញសេចក្តីប្រកាសព័ត៌មាន ស្នើឱ្យសហគមន៍អុឺរ៉ុបជួយលើកកម្ពស់ជីវិភាពកសិករខ្មែរនេះ គឺជាក្តីកង្វល់របស់វិស័យឯកជននៅកម្ពុជា បូករួមទាំងការស្នើសុំពីអ្នករកស៊ីនៅក្នុងសហគមន៍អុឺរ៉ុប។ លោកឧកញ៉ា បញ្ជាក់ថា វិស័យឯកជនចង់បានដៃគូនាំអង្ករចេញទៅច្រើន ដោយមិនចង់ឱ្យមានការបាត់បង់ដៃគូពាណិជ្ជកម្មជាមួយប្រទេសណាមួយនោះទេ ដូច្នេះសហព័ន្ធស្រូវអង្ករ ព្យាយាមធ្វើយ៉ាងណារក្សាឱ្យទីផ្សារអង្ករបានកាន់តែច្រើន ដើម្បីរក្សាភាពល្អប្រសើ។ទោះបីជាការនាំអង្ករចេញទៅអុឺរ៉ុបធ្លាក់ចុះ តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង និង មានភាពល្អប្រសើជាងឆ្នាំម...
សាលារដំបូងខេត្តព្រះសីហនុ​ចុះអនុវត្តដីការក្សាការពារប្រឆាំងនិងលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍

សាលារដំបូងខេត្តព្រះសីហនុ​ចុះអនុវត្តដីការក្សាការពារប្រឆាំងនិងលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានចុះអនុវត្តដីការក្សាការពារ មួយដោយប្រឆាំងនឹងចំណាត់ការរបស់លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ដែលបានជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ​ ពិនិត្យ និងចាត់ចែងឲ្យស្របទៅតាមនីតិវិធីជាធរមាន ។ លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ ករណីអាជ្ញាធរខេត្តព្រះសីហនុ បានចុះអនុវត្តដីការក្សាការពារ ឲ្យផ្អាកសកម្មភាពគ្រោង​ ដីលំនៅដ្ឋានរបស់គាត់នៅលើដី​កម្ម​សិទ្ធិ ស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ស្ថិតនៅចណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកស្រីលើកឡើងថា ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។ លោកស្រីបានបញ្ជាក់ថា លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជាលិខិត​ទិញ​លក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការត...
នាយករដ្ឋមន្រ្តី​ហាម​​កម្លាំងប្រដាប់អាវុធ​​ដាច់ខាតមានងារជា «ឧកញ៉ា»

នាយករដ្ឋមន្រ្តី​ហាម​​កម្លាំងប្រដាប់អាវុធ​​ដាច់ខាតមានងារជា «ឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជាទាហាននគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ។ សម្តេចតេជោបញ្ជាក់ថា«កន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះ ទៅប្រកបការងារផ្សេងៗខុសច្បាប់»។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត“អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹង​​​ការ​បង្ក្រាបបទល្មើសព្រៃឈើគឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជន ដែលបំផ្លាញ...
ក្រសួងទេសចរណ៍៖ ជើងហោះហើរត្រង់ជាលើកដំបូងពីភ្នំពេញ-ដាណាង (វៀតណាម) នឹងចាប់ផ្តើមចុងខែវិច្ឆិកាឆ្នាំ២០១៩

ក្រសួងទេសចរណ៍៖ ជើងហោះហើរត្រង់ជាលើកដំបូងពីភ្នំពេញ-ដាណាង (វៀតណាម) នឹងចាប់ផ្តើមចុងខែវិច្ឆិកាឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិ (Cambodia Angkor Air) ដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅខេត្តដាណាង ប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោករដ្ឋមន្ត្រី បានសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ លោកថោង ខុន បានបញ្ជាក់ថា ក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថាន...