ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ៊ីរ៉ង់នឹងដោះលែងនាវាដឹកប្រេងអង់គ្លេសក្នុងពេលឆាប់ៗខាងមុខនេះ

អ៊ីរ៉ង់នឹងដោះលែងនាវាដឹកប្រេងអង់គ្លេសក្នុងពេលឆាប់ៗខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ SVT របស់ប្រទេសស៊ុយអែត បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះថា ក្រុមអាជ្ញាធររបស់ប្រទេសអ៊ីរ៉ង់ នឹងដោះលែងនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេស ឈ្មោះ Stena Bulk នៅពេលឆាប់ៗខាងមុខនេះ ។ សូមបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងឆ្មាំសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងអង់គ្លេស Stena Bulk នៅច្រកសមុទ្រ Strait of Hormuz ជាការសងសឹកអង់គ្លេស ដែលបានចាប់នាវាដឹកប្រេងរបស់ខ្លួន ។ ការចុះផ្សាយបែបនេះរបស់ SVT ត្រូវបានធ្វើឡើងដោយសំអាងថា អង់គ្លេសបានដោះលែងនាវាដឹកប្រេងអ៊ីរ៉ង់ហើយ ដែលអ៊ីរ៉ង់ត្រូវតែដោះលែងនាវាដឹកប្រេងអង់គ្លេស ហើយម្យ៉ាងទៀត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហើបពីការដោះលែងនាវាអង់គ្លេស ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសស៊ុយអែត ៕...
កម្ពុជាត្រូវការដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កម្ពុជាត្រូវការដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កម្ពុជាត្រូវការគាំទ្របន្ដបន្ថែមទៀត ពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ និងស្វាហាប់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កំពុងជម្រុញក្នុងការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពីការត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រី បានថ្លែងថា ដៃគូអភិវឌ្ឍន៍ តែងតែបន្តផ្តល់គាំទ្រ និងជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារ...
ពិព័រណ៍ឧស្សាហកម្ម ជាការអភិវឌ្ឍវិស័យឧស្សាហកម្ម និង វិនិយោគទុនបរទេសនៅកម្ពុជា

ពិព័រណ៍ឧស្សាហកម្ម ជាការអភិវឌ្ឍវិស័យឧស្សាហកម្ម និង វិនិយោគទុនបរទេសនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកព្រឹត្តិការពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន អន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ ជាការជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការវិនិយោគទុនរបស់បរទេសនៅកម្ពុជា ។ លោកសុន សេងហួត អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមសម្ពោធ “ពិព័រណ៍ឧស្សាហកម្មគ្រឿង ម៉ាស៊ីនអន្តរជាតិកម្ពុជា ២០១៩ និង “ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិកម្ពុជា ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។ លោកអនុរដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសហការជាមួយបណ្តាអង្គភាព ដូចជាសមាគមកាត់ដេរកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងទៀត ។ការរៀបចំព្រឹត្តិការណ៍ឧស្សាហកម្ម គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនូវបច្ចេកវិទ្យាពីបរទេស និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាក្នុងស្រុក ជាព...
កំណើនភ្ញៀវទេសចរអន្តរជាតិទៅកាន់គុយបាធ្លាក់ចុះ២៣%កាលពីខែកក្កដាឆ្នាំនេះ

កំណើនភ្ញៀវទេសចរអន្តរជាតិទៅកាន់គុយបាធ្លាក់ចុះ២៣%កាលពីខែកក្កដាឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយការិយាល័យស្ថិតរបស់ប្រទេសគុយបា បានឲ្យដឹងថា កំណើនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរទៅកាន់ប្រទេសនេះកាលពីខែកក្កដា ឆ្នាំ២០១៩នេះ បានធ្លាក់ចុះក្នុងអត្រា ២៣.៦% ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ ប្រភពដដែលបានបន្តថា ការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរអន្តរជាតិនៅគុយបា បានធ្លាក់ចុះដោយសារការរឹបន្តឹងដំណើរទេសចរណ៍ពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ។ សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំដដែលនេះ កំណើនភ្ញៀវទេសចរអន្តរជាតិទៅកាន់គុយបានក៏បានធ្លាក់ចុះ២០%ផងដែរ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរឹតបន្តឹងការធ្វើដំណើរដល់ពលរដ្ឋរបស់ខ្លួន ៕...
​សាលាឧទ្ធរណ៍ ត្រូវបាន​បង្កើតឡើង ៣ បន្ថែមទៀត ​នៅ​ខេត្តត្បូងឃ្មុំ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ

​សាលាឧទ្ធរណ៍ ត្រូវបាន​បង្កើតឡើង ៣ បន្ថែមទៀត ​នៅ​ខេត្តត្បូងឃ្មុំ បាត់ដំបង និង​ខេត្ត​ព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ដាច់ដោយឡែក​ពីគ្នា​ចំនួន ៤ ដើម្បី​បង្កើត​តុលាការ​សាលាឧទ្ធរណ៍ នៅ​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ថ្នាក់​តំបន់ ចំនួន ៣ ខេត្ត គឺ​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង​នៅ​ខេត្ត​ព្រះសីហនុ​។ ព្រះរាជក្រឹត្យ​បង្កើត​តុលាការ​សាលាឧទ្ធរណ៍​បន្ថែមទៀត​នេះ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ និង​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។​ ​តាម​ព្រះរាជក្រឹត្យ ការបង្កើត​តុលាការ​សាលាឧទ្ធរណ៍​បន្ថែម ៣​ទៀត​នេះ  ដើម្បី​សម្រួល​ដល់​រឿងក្តី​របស់​ប្រជាពលរដ្ឋ តាម​ខេត្ត​នីមួយៗ​។​ ​តាម​ព្រះរាជក្រឹត្យ តុលាការ​សាលាឧទ្ធរណ៍ ចំនួន ៤ ដែល​ព្រះមហាក្សត្រ ទើបតែ​ចេញ​ព្រះរាជក្រឹត្យ​បង្កើតឡើង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ តទៅ​។​ ​ក្នុងនោះ សាលាឧទ្ធរណ៍ នៅ​ភ្នំពេញ ត្រូវ​ទទួលដោះស្រាយ​បណ្តឹងឧទ្ធ...
ពន្ធដារ រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បង់ពន្ធ​លើអចលនទ្រព្យឆ្នាំ២០១៩​ព្រោះ​ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០​កញ្ញា​

ពន្ធដារ រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បង់ពន្ធ​លើអចលនទ្រព្យឆ្នាំ២០១៩​ព្រោះ​ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០​កញ្ញា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរម្លឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ ដែល​មិនទាន់​បាន​​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ដី​ផ្ទះ​នៅឡើយ ។ មេត្តា​រួសរាន់​ទៅ​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ចំពោះការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ទេ ម្ចាស់​អចលនទ្រព្យ នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​ ​ការបង់ពន្ធ​ដី​ផ្ទះ​នេះ ប្រជាពលរដ្ឋ​អាច​បង់ពន្ធ​នៅតាម​សាខា​ពន្ធដារ​ស្រុក​ក្រុង​ខណ្ឌ និង​ធនាគារឯកជន​ជា​ដៃគូ នៅ​ទូទាំងប្រទេស ដូចជា អេស៊ីលីដា កាណាឌីយ៉ា ជាដើម​៕​...
ក្រសួងធនធានទឹក និងឧតុនិយម​ជូនដំណឹងពី​ស្ថានភាពអាកាសធាតុថ្ងៃទី២២-២៤ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម​ជូនដំណឹងពី​ស្ថានភាពអាកាសធាតុថ្ងៃទី២២-២៤ខែសីហានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករអំពីអាកាសធាតុថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិច​ទៅបង្គួរ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហានេះ បណ្តាខេត្តតំបន់មាត់សមុទ្រ ដូចជាខេត្តកោះកុង ខេត្តពញរះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់ ។ បណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖  ...
តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអភិបាលខេត្តតាកែវ  មិនកំណត់ថ្ងៃជាក់លាក់

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអភិបាលខេត្តតាកែវ  មិនកំណត់ថ្ងៃជាក់លាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ទៅពេលក្រោយ។ លោក ហម ម៉េងសែ បានប្រកាសជូនសវនាការនាព្រឹកនេះថា ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញពេក គម្បីក្រុមប្រឹក្សាជំនុំជម្រះ ត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យ និងពិចារណា ឲ្យបានម៉ត់ចត់ មុនពេលប្រកាសសាលក្រម។ ទោះជាយ៉ាងណា លោក ហម ម៉េងសែ នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ នៃការប្រកាសសាលក្រមសំណុំរឿងឃាតកម្ម មួយនេះ នៅលឡើយទេ។ សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុស របស់លោក ឡាយ វណ្ណៈ ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្...
រុស្ស៊ីព្រមានអាមេរិកពីបទរំលោភសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យមINF មុនដកខ្លួនចេញ

រុស្ស៊ីព្រមានអាមេរិកពីបទរំលោភសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យមINF មុនដកខ្លួនចេញ

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមានមេ ដឹករបស់សហរដ្ឋអាមេរិក ពីបទរំលោភបំពានលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF មុនពេលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានេះទៅទៀត ។ លោក ពូទីន បានលើកជាអំណះអំណាងថា តាមរយៈការបាញ់សាកល្បងមីស៊ីលរយៈ ចម្ងាយមធ្យមរបស់អាមេរិកនៅពេលថ្មីៗនេះ បានបង្ហាញថា អាមេរិកបានលួចផលិតមីស៊ីល រយៈចម្ងាយមធ្យមដោយបំពានលើសន្ធិសញ្ញារួចជាស្រេចទៅហើយ មុនពេលដកខ្លួនចេញ ។ លោក ពូទីន បានបន្ថែមថា អាមេរិកបានចោទប្រកាន់រុស្ស៊ីពីបទរំលោភបំពានលើសន្ធិ សញ្ញា INF ប៉ុន្តែអាមេរិកខ្លួនទេដែលជាអ្នករំលោភពិតប្រាកដលើសន្ធិសញ្ញានេះ គឺមិនមែនប្រទេសរុស្ស៊ីទេ ៕...
លោកឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលឆ្លើយបំភ្លឺតាមកោះហៅរបស់តុលាការហើយ

លោកឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលឆ្លើយបំភ្លឺតាមកោះហៅរបស់តុលាការហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី៖ លោកព្រះរាជអាជ្ញារង ម៉ម វ៉ាន់ដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹង នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះថា លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលឆ្លើយបំភ្លឺតាមដីកាកោះហៅ របស់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី រួចហើយកាល ពីព្រឹកមិញ។ លោក ម៉ម វ៉ាន់ដា បញ្ជាក់ថា «យើងមានអ្វីត្រូវឃាត់ខ្លួនគាត់ [ឡោ រស្មី] ព្រោះគាត់គ្រាន់ចូលឆ្លើយបំភ្លឺក្នុងនាមជាមន្ត្រីជំនាញ»។ យោងតាមដីកាកោះហៅចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា លោក ឡោ រស្មី ត្រូវចូលខ្លួនឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩នេះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការផ្តល់ការអនុញ្ញាតជំហានទី១ ចំនួន ១,០០០ ហិកតា ក្នុងអនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា អនុតំបន់ IV ចំនួន ២,០០០ ហិកត...