ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ថ្ងៃទី២២សីហានេះសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ

ថ្ងៃទី២២សីហានេះសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង ឃាតកម្ម លើលោកស្រី ចេវ សុវឌ្ឍនា ដែលគេដឹងថា ជាសង្សារលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ សូមជម្រាបថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុស របស់លោក ឡាយ វណ្ណៈ ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម...
Facebook អាចរកប្រាក់ចំណូលបានជាង៥៦ពាន់លានដុល្លារមួយឆ្នាំពីការផ្សាយពាណិជ្ជកម្ម

Facebook អាចរកប្រាក់ចំណូលបានជាង៥៦ពាន់លានដុល្លារមួយឆ្នាំពីការផ្សាយពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី Barbara Ortutay អ្នករាយការណ៍ព័ត៌មានផ្នែកបច្ចេកវិទ្យាឲ្យប្រព័ន្ធផ្សាយ Associated Press បាននិយាយថា ក្រុមហ៊ុន Facebook Inc អាចរកប្រាក់ចំណូលបានប្រមាណជាង៥៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុននានានៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ AP ។ លោកស្រី Barbara Ortutay បានបន្ថែមថា Facebook Inc ដែលជាក្រុមហ៊ុនបណ្តាញសង្គមធំមួយលំដាប់ពិភពលោកនឹងផលិតឧបករណ៍ថ្មីក្នុងគោលដៅរក្សាសុវត្ថិភាពជូនអតិថិជនរបស់ខ្លួន ដើម្បីចៀសវាងការលួចចូលពីអ្នកប្រើប្រាស់ផ្សេង ។ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩នេះ តុលាការរបស់សហរដ្ឋអាមេរិក បានផាកពិន័យក្រុមហ៊ុន Facebook Inc ជាទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារ ចោទប្រកាន់ក្រុមហ៊ុននេះពីបទលួចទិន្នន័យរបស់អ្នកប្រើប្រាស់ ៕...
ក្រសួងពាណិជ្ជកម្ម ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)ឆ្នាំ២០១៩-២០២៣

ក្រសួងពាណិជ្ជកម្ម ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)ឆ្នាំ២០១៩-២០២៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industrial Revolution 4.0) គឺជាប្រធានបទដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ ។ នេះបើតាមការឱ្យដឹងពី លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣ ជាមួយតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លក្ខណៈពិសេសនៃ CTIS គឺការតភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។ លោកបន្ថែមទៀតថា យុ...
ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេបរបស់ ​សម្ដេច​ព្រះបរមរតនកោដ្ឋ​​ ព្រះបាទ​​ ​​នរោត្តម សីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​រ...
អតីតកីឡាប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់

អតីតកីឡាប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អេ ភូថង ដែលត្រូវបានគេស្គាល់ជាកីឡាករ​ដ៏ល្បីឈ្មោះមួយ​រូប​នៅកម្ពុជា​បានធ្លាក់ខ្លួន​ឈឺ​​ហើយ ដែលបច្ចុប្បន្ន​នេះ កំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ហើយ ដោយ​​កំពុងសម្រាក​​ព្យាបាល​​​​នៅឯមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ​​​។ អ្នកស្រី សឹង សុម៉ាលី​ ភរិយា លោក អេ ភូថង បាន​និយាយថា ប្តីអ្នក​​ស្រីធ្លាក់ខ្លួនឈឺរយៈពេល៤ ថ្ងៃហើយ​​​បណ្តាលមកពីជំងឺក្រុមក្តៅពី ៣៨ដល់៣៩ អង្សារ​​​​ ​​ ​​ដែលបណ្តាល​ឲ្យ​មានអាការៈងងឹតមុខ​ខ្លាំង រួចបាន​បញ្ជូនមក​កាន់​មន្ទី ពេទ្យ​​កាល់​ម៉ែត្រ​។ អ្នក​បាន​បន្ថែមទៀតថា តាមពិត​​​បច្ចុប្បន្ន​ប្តីអ្នកស្រីកំពុងតែសម្សាកព្យាលបាលហើយ​គ្រូពេទ្យ​ថា សម្ពាធ​​ឈាម​​​​ចុះខ្សោយខ្លាំង និងរលាកទងសូត្រ ​​មានមេរោគឆ្លង ​​និងមានជាតិអាស៊ីតច្រើន ​​និងក្រៅពីជាអ្នក​​កី​ឡា ពិបាក​ទប់​និង ស្ថានភាព​ជំងឺ ហើយនាងខ្ញុំសូមអរគុណដល់​មន្ទីពេទ្យកាល់ម៉ែត្រដែលបាន​​យកចិត្ត​​ទុកដាក់​​។​​​​ ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ​និង​ក្...
លោកឧកញ៉ា ទ្រី ភាពទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ

លោកឧកញ៉ា ទ្រី ភាពទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ លោក​ឧកញ៉ា ទ្រី ភាព ដែលមហាជនទូទៅស្គាល់ថា ​ជា​អ្នកជំនួញ​​ដ៏​ល្បីល្បាញ ពេលនេះ បានទទួល​សញ្ញាបត្រ បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី សុរិន្ទ ថន បានប្រគល់​សញ្ញាបត្រ​ដ​ល់​លោក​ឧកញ៉ា ទ្រី ភាព ​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ នេះ។ ​ជុំវិញ​ការទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ពាណិជ្ជ​កម្មនេះ មិនទាន់មាន​ការបកស្រាយ​បំភ្លឺ​បែបណា​ពី​លោក​ឧកញ៉ា ទ្រី ភាព នៅឡើយ​ទេ​។​ ​តាមឯកសារ​បានបង្ហោះ​ផ្សព្វផ្សាយ បង្ហាញថា លោក​ឧកញ៉ា ទ្រី ភាព កើត​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​១៩៦៥ ជា​ប្រធាន​ក្រុមហ៊ុន ទ្រី​ភាព គ្រុប និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ឧកញ៉ា ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ IIC នៅ​ប្រទេស​កម្ពុជា ផងដែរ​។​ ​ឯកសារ​ដដែល បង្ហាញថា លោក​ឧកញ៉ា ទ្រី ភាព បានចាប់ផ្តើម​បើក​អា...
ដំណាំកសិកម្មកម្ពុជានឹងមានឱកាសច្រើនជ្រៀតចូលទៅកាន់ទីផ្សារអន្តរជាតិ

ដំណាំកសិកម្មកម្ពុជានឹងមានឱកាសច្រើនជ្រៀតចូលទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រភេទដំណាំកសិកម្មកម្ពុជាចាប់ផ្តើមមានឱកាសនិងអាចជ្រៀតចូលទីផ្សារអន្តរជាតិដោយផ្ទាល់ក្នុងនោះទីផ្សារប្រទេសចិនកំពុងតែអំណោយផលសម្រាប់កម្ពុជា។ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd បានឲ្យដឹថា ការពិតនៅប្រទេសកម្ពុជាមានផ្ទៃដីដាំដុះច្រើន ដែលផ្ទៃដីខ្លះអាចដាំណាំស្រូវ និងប្រភេទដំណាំហូបផ្លែជាពិសេសនោះទឹកដីនៅខេត្តកំពត មានអាកាសធាតុល្អអាចដាំដំណាំមានរស់ជាតិ អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបាន ហើយជាក់ស្តែងកម្ពុជាមានឱកាសជំរុញកសិផលខ្មែរទៅទីផ្សារអន្តរជាតិបាន ដោយមិនពឹងផ្អែកទីផ្សារប្រទេសជិតខាង។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា កន្លងមកអ្នកធ្វើកសិកម្មតែងតែមិនទៀតទាត់ ដោយមូលហេតុពឹងផ្អែកលើទីផ្សារនាំចេញទៅក្រៅប្រទេស ហើយកម្ពុជាមិនទាន់ទទួលបានការនាំចេញផ្ទាល់ទៅទីផ្សារអន្តរជាតិ នោះទេ ដោយច្រើនត្រូវឆ្លងតាមប្រទេសជិតខាងគឺពឹងផ្អែកលើទីផ្សារគេតែម្តង។ ប៉ុន្តែមិនមានឱកាសនាំចេញផ្ទាល់ទៅទីផ្សារពបញ្ជាទិញនោះទេ...
អាមេរិកមិនត្រូវការរុស្ស៊ីឲ្យជួយក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងទេ

អាមេរិកមិនត្រូវការរុស្ស៊ីឲ្យជួយក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងទេ

ព័ត៌មានទាន់ហេតុការណ៍
លោក Stephen Biegun តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកចរចាជាមួយកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ ទី២១ ខែសីហានេះថា អាមេរិកមិនមានបំណងឲ្យប្រទេសរុស្ស៊ីជួយក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងនោះទេ ។ នៅថ្ងៃពុធនេះ លោក Stephen Biegun កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងកិច្ចខិតខំប្រឹងប្រែងបើកកិច្ចចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Stephen Biegun នឹងជួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូង ស្តីពីការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាជាមួយកូរ៉េខាងជើង ដែលកូរ៉េខាងត្បូងគឺជាភាគីសំខាន់មួយ ក្នុងកិច្ចចរចានេះ ៕...
ទំហំទឹកប្រាក់វិនិយោគពាណិជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក

ទំហំទឹកប្រាក់វិនិយោគពាណិជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទំហំវិនិយោគពាណីជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ជាង១៧០០ លានដុល្លារអាមេរិកផងដែរ។ លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា របស់លោកHidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងនូវសេចក្តីសោមនស្ស និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែ...
 ​កម្ពុជានាំចេញ​កសិផល​ជាង២,៥លាន​តោន​រយះពេល៧ខែ ​ឆ្នាំ២០១៩

 ​កម្ពុជានាំចេញ​កសិផល​ជាង២,៥លាន​តោន​រយះពេល៧ខែ ​ឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដេងថា រយះពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផល សរុបចំនួន​២,៥៨៣,៨៥៦​.​៨៥​តោន។។ របាយការណ៍ដដែលបានឲ្យដឹងថា កសិកផលដែលបាននាំចេញទាំងនោះរួមមាន៖ អង្ករ ដំឡូងមី គ្រាប់ស្វាយ​ចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និងផលិតផលកសិកម្មផ្សេងទៀត៕...