រដ្ឋមន្ត្រីអ៊ិត សំហេង៖មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ
ភ្នំពេញ៖ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំលើកទឹកចិត្តដល់អង្គភាពនានាក្រោមឱវាទក្រសួង ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញក្នុងអាណត្តិនេះ។
ការដាស់តឿនយ៉ាងដូច្នេះ ត្រូវ
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបានបញ្ជូនមន្ត្រីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសថ្នាក់អនុបណ្ឌិតនៅសាលកវិទ្យាល័យល្បីៗ ដូចជា YUNNAN UNIVERSITY OF FINANCE AND ECONOMICS និងពី TSINGHUA UNIVERSITY និងវគ្គខ្លីៗដល់មន្ត្រីក្រសួងសរុបចំនួន ១៧នាក់ ក្នុងនោះមន្ត្រី អ.គ.ក.ប ចំនួន ៩នាក់...








