ក្រសួងទេសចរណ៍៖ ផ្នែកឯកជនព្រមទាំងសមាគមត្រូវរួមគ្នា ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយផ្នែកឯកជន ដើម្បីពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងមន្ត្រីជំនាញក្រសួង ក្រោមប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ។
កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទី និងភារកិច្ចផ្នែកឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ក្នុងការចូលរួម ជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា។ ព្រោះផ្នែកឯកជនដើរតួនាទីសំខាន់ធ្វើជាស្ពានសម្រាប់ពាំនាំនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរកសុីរបស់ផ្នែកឯកជន បញ្ជូនមកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយឲ្យបានសមស្រប ជាក់ស្តែង និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីថោង ខុន បានមានប្រសាសន៍ថា មន្ត្រីជំនាញក្រសួងត្រូវបន្...








