ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាមេរិកទុកពេល៩០ថ្ងៃទៀត ឲ្យក្រុមហ៊ុន Huawei ទិញសម្ភារៈផ្គត់ផ្គង់ពីអាមេរិក

អាមេរិកទុកពេល៩០ថ្ងៃទៀត ឲ្យក្រុមហ៊ុន Huawei ទិញសម្ភារៈផ្គត់ផ្គង់ពីអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ ដោយទុកពេលត្រឹមតែ៩០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ក្រុមហ៊ុន Huawei ក្នុងការទិញសម្ភារៈផ្គង់ផ្គង់ពីក្រុមហ៊ុនអាមេរិក ។ សម្ភារៈផ្គត់ផ្គង់ ដែលក្រុមហ៊ុន Huawei ទិញពីក្រុមហ៊ុនអាមេរិក មានបច្ចេកវិទ្យា គ្រឿងផ្សំទូរស័ព្ទដៃ និងវត្ថុធាតុដើមសម្រាប់ផលិតទូរស័ព្ទដៃ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុន Huawei ថាជាភ្នាក់ងារស៊ើបការណ៍ពីយោធា សេដ្ឋកិច្ច និងសន្តិសុខនៅប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei ឲ្យទៅរដ្ឋាភិបាលចិន និងបានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ។ សូមបញ្ជាក់ថា Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន និងជាក្រុមហ៊ុនដែលបានដ្រាយ (Drive) បច្ចេកវិទ្យាជំនាន់ទី៥ (5G) ដែលជាបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក ប៉ុន្តែក្រុមហ៊ុននេះបានទិញសម្ភារៈផ្គត់ផ្គង់ពី...
ក្រសួងអប់រំថា៖ ថ្ងៃទី១បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ពេលកំពុងប្រឡង

ក្រសួងអប់រំថា៖ ថ្ងៃទី១បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ពេលកំពុងប្រឡង

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាថ្ងៃទីមួយ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងតែដំណើរការ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនោះ មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ យោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា  បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានច...
លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំសម្តេចតេជោ ហ៊ុនសែនជួយរកផ្តល់យុត្តិធម៌

លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំសម្តេចតេជោ ហ៊ុនសែនជួយរកផ្តល់យុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ ករណីអាជ្ញាធរខេត្តព្រះសីហនុ គ្រោង​រុះ​រើ​​សំណង់លំនៅដ្ឋានរបស់គាត់នៅលើដី​កម្ម​សិទ្ធិ ស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ស្ថិតនៅចណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកស្រីលើកឡើងថា ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។ លោកស្រីបានបញ្ជាក់ថា លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជាលិខិត​ទិញ​លក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការ។ លើសពីនេះលោកស្រីបន្ថែមថា សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំព្រោះ​សំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។ លោកស្រីលើកឡើងថា នៅក្នុងកំឡុងពេលចាក់ដីរាប់រយឡាននៅលេីដីនោះគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វី ឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេី ដីនេះទៅ...
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

រាជរដ្ឋាភិបាលសម្រេចបញ្ឈប់អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ស៊ីនអេឡិចត្រូនិក អនឡាញគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែង ភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសារាចរណែនាំរបស់ រាជដ្ឋាភិបាលបានធ្វើការណែនាំចំ នួន៣ចំណុចដូចខាងក្រោម ទី១៖មន្រ្តីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើន ការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិកតាម រយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាព ដោយមិនមានអាជ្ញាបណ្ណពីក្រ សួង ស្ថាប័នមានសមត្ថកិច្ច។ ចំណុចទី២ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេ...
កម្ពុជា-កូរ៉េ ប្រកាសនីយបត្រតក្កកម្ម សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរួមនៃប្រទេសទាំងពីរ

កម្ពុជា-កូរ៉េ ប្រកាសនីយបត្រតក្កកម្ម សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរួមនៃប្រទេសទាំងពីរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  កម្ពុជា-កូរ៉េ ចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ក្នុងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម សម្រាប់ជាផលប្រយោជន៍រួមផ្នែកសេដ្ឋកិច្ច រវាងទាំងពីរ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបច្ចេកវិទ្យាជាដេីម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយ បានលើកឡើងនៅក្នុងកិច្ច ប្រជុំកំរិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (Patent) ជាមួយ លោកបណ្ឌិត Park Wonjoo ស្នងការអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ។ ចំពោះការចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា រវាងភាគីទាំងពីរបានបង្ហាញនូវលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ហេីយឈានដល់ពិធីចុះហត្ថលេខា សម្រាប់ជាផលប្រយោជន៍រួម លើផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា-កូរ៉េ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ក...
ចិនអាចដាក់ទណ្ឌកម្មលើសហគ្រាសអាមេរិក ដែលលក់អាវុធឲ្យកោះតៃវ៉ាន់

ចិនអាចដាក់ទណ្ឌកម្មលើសហគ្រាសអាមេរិក ដែលលក់អាវុធឲ្យកោះតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន លោក Geng Shuang បាននិយាយថា ចិនកំពុងពិចារណាពីការដាក់ទណ្ឌកម្មលើសហគ្រាសផលិតអាវុធរបស់សហរដ្ឋអាមេរិក ដែលលក់គ្រឿងសព្វាវុធឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ RT ។ លោក Geng Shuang បានបន្ថែមថា សហគ្រាសផលិតអាវុធរបស់សហរដ្ឋអាមេរិក បានរំលោភបំពានលើច្បាប់អន្តរជាតិ និងរំលោភបំពានលើកិច្ចព្រមព្រៀងមិនជ្រៀតជ្រែក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដែលមេដឹកនាំអាមេរិកបានចុះហត្ថលេខារួចហើយ ។ ការគម្រាមដាក់ទណ្ឌកម្មលើសហគ្រាសផលិតអាវុធអាមេរិកពីចិន ត្រូវបានធ្វើឡើងក្រោយពីអាមេរិក បានសម្រេចលក់រថក្រោះ មីស៊ីលដាក់លើស្មាបាញ់រថក្រោះ និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងតម្លៃទឹកប្រាក់២.២ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់ កាលពីត្រីមាសទីពីរនៃឆ្នាំ២០១៩នេះ និងកំពុងពិចារណាពីការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់ថែមទៀត ៕   ...
រដ្ឋមន្ត្រី ថោង ខុន ថា ៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

រដ្ឋមន្ត្រី ថោង ខុន ថា ៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា សមាជិកគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មន្ត្រីរាជការ និងផ្នែកពាក់ព័ន្ធមួយចំនួន។ លោក ថោង ខុន បានស្នើដល់អាជ្ញាធរក្រុងសៀមរាប ត្រូវខិតខំរំដោះចិញ្ចើមផ្លូវក្នុងទីក្រុង ដោយទុកចិញ្ចើមផ្លូវក្នុងទីក្រុងនេះសម្រាប់ឱ្យទេសចរដើរកម្សាន្ត និងទិញទំនិញឱ្យបានស្រួលបួល។ ជាមួយគ្នានោះ លោកបានណែនាំបន្ថែមដល់រដ្ឋបាលខេត្ត និងក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ន...
សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​ ចំនួន១០០០ នាក់ ។ ចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០។ សាលាអន្តរជាតិ ចុងអ៊ីង សាខាអ៊ីអន២ សាខាឈូកមាស ពោចិ៍នតុង និងសាខាក្រុងតាខ្មៅ ប្រកាសជ្រើសរើសសិស្សានុសិស្សចំនួន១០០០នាក់ ឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សិស្សានុសិស្សចំនួន៧០នាក់មុនគេនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ប្រញ៉ាប់ឡើង ព្រោះកន្លែងមានកំណត់។ លោកអគ្គនាយក បានឲ្យដឹងថា លោកអ្នក នាំបុត្រធីតា មកចុះឈ្មោះនៅសាលាអន្តរជាតិចុងអ៊ីង Zhong Ying International School ឥឡូវនេះ នៅសាខាAEON2 សាខាឈូកមាសពោចិ៍នតុង និង សាខាក្រុងតាខ្មៅ ដើម្បីធានាថាបុត្រធីតាលោកអ្នកទទួលបានការចុះឈ្មោះចូលរៀនមុនគេ ព្រោះកន្លែងមានកំណត់ ហើយថែមទាំងទទួលបានការបញ្ចុះតម្លៃពិសេសថែមទៀតផង! ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ២ឆ្នាំឡើងទៅ សម្រ...
សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១៤០ សសរ ដក លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សេចក្តីសម្រេចដក លោកសេង សុវណ្ណារ៉ា គឺដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ បានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចំការស្រល់សាធារណៈរបស់រដ្ឋនៅខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិ។ យោងតាមឯកសារដែល Khmer Daily ទទួលបានបង្ហាញថាលោកសេង សុវណ្ណារ៉ា មានការជាប់ព័ន្ធករណីរំលោភយកដីរដ្ឋ ដោយមានអាជ្ញា...
ទំនិញចិននៅតែមានឥទ្ធិពលនៅលើទីផ្សារអាមេរិក ទោះបីមានសង្គ្រាមពាណិជ្ជកម្ម

ទំនិញចិននៅតែមានឥទ្ធិពលនៅលើទីផ្សារអាមេរិក ទោះបីមានសង្គ្រាមពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ទំនិញរបស់ប្រទេសចិននៅតែមានឥទ្ធិពលនៅលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយ ទោះបីជាប្រទេសទាំងពីរនៅតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាក៏ដោយ ។ ប្រភពដដែលបានបន្តថា ហេតុផលមួយដែលជាឧទាហរណ៍ចំពោះឥទ្ធិពលទំនិញចិន លើទីផ្សារអាមេរិក គឺរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាធារណៈនៅសប្តាហ៍នេះ ដោយទទួលស្គាល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិក ចំពោះទំនិញចិនដែលអាចនឹងឡើងថ្លៃនៅលើទីផ្សារនៅពេលខាងមុខ ។ ដោយសារតែចៀសមិនផុតពីតម្រូវទំនិញចិនមិនរួចនេះហើយ បានជារដ្ឋបាលអាមេរិករបស់លោក ត្រាំ បានប្រកាសពន្យាពេលរហូតដល់ពាក់កណ្តាលខែធ្នូចុងឆ្នាំនេះ ក្នុងការដំឡើងពន្ធលើទំនិញចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋអាមេរិកក្នុងថ្ងៃវិស្សមកាលខាងមុខ ៕...