កម្លាំងសមត្ថកិច្ចចម្រុះក្រុងសៀមរាប ចុះបង្ក្រាបសិប្បកម្មមួយកន្លែង ដែលលាយផ្សំវេចខ្ចប់ ជីកសិកម្ម គ្មានច្បាប់អនុញ្ញាត
សៀមរាប៖ ឃ្លាំងលាយផ្សំ វេចខ្ចប់ ជីកសិកម្មគ្មានច្បាប់អនុញ្ញាតមួយកន្លែងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងជំនាញ នៃមន្ទីរកសិកម្មខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង ឆែកឆេរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងដីឡូត៍ មួយកន្លែ ក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
ម្ចាស់ទីតាំងឈ្មោះ ឌិន កែវ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា
ក្នុងការឆែកឆេរនោះសមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាងមានដូចខាងក្រោម៖
១.ជីទឹក
-ជីទឹកលាយរួច (rootgrow)= 104...








