ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានជំរុញសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដានេះ កុំអោយបង្កើនឥទ្ធិពលនយោបាយក្នុងតំបន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។ លោក Geng Shuang បាននិយាយថា ការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព គឺមិនមានអ្វីក្រៅតែពីជាឧបករណ៍របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ក្នុងការដោះសាក្នុងតំបន់ ដើម្បីផ្សាយពីតម្លៃអាមេរិក និងដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃ ។ លោក Geng Shuang បានលើកឡើងបែបនេះ ក្រោយពីសហរដ្ឋអាមេរិកបានបង្ហាញគម្រោងរៀបចំអោយមានសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព ជាមួយប្រទេសពាក់ព័ន្ធនៅឯសន្និសិទស្តីពីសេរីភាពក្នុងតំបន់ ដែលប្រទេសជាច្រើនបានប្រឆាំងជំទាស់ ៕...
ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ប៉ៃលិន​៖​ ស្ត្រីម្នាក់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​​ ត្រូវ​បាន​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​ បន្ទាប់​ពី​ឆបោក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​យក​ទៅ​ទិញ​ដី​ និង​រត់ការ​ប្លង់​ ស្រាប់តែ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង​ និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពី​ម្ចាស់​ប្រាក់​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​ នគរបាល​ក៏​បានឃាត់ខ្លួន នឹង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។​ ​ស្ត្រី​រូបនេះ​ឈ្មោះ​ រឿ​ន​ ចរិយា​ អាយុ​៣២​ឆ្នាំ​ ជា​មន្ត្រី​សុរិយោដី​ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​ករណី​ដី​ជម្លោះដីធ្លី​ ។​ ចំណែក​ ឯ​ជន​រង​គ្រោះ​ មិន​បញ្ចេញ​ឈ្មោះ​ ភេទ​ស្រី​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​...
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេក ទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នៅថ្ងៃទី២៣ ខែកក្កដា...
អាមេរិកស្នើជប៉ុនឲ្យបញ្ជូនទ័ពទៅចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ

អាមេរិកស្នើជប៉ុនឲ្យបញ្ជូនទ័ពទៅចូលរួមក្នុងកងកម្លាំងចម្រុះអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានស្នើដល់រដ្ឋាភិបាលរបស់ប្រទេសជប៉ុន អោយបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅចូលរូមក្នុងកងកម្លាងចម្រុះអន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅការពារនាវាពាណិជ្ជកម្ម ជាពិសេសគឺការពារនាវាដឹកប្រេងអន្តរជាតិនៅច្រកសមុទ្រ Strait of Hormuz ជាប់ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។ ពាក់ព័ន្ធនឹងសំណើនេះ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសជប៉ុន លោក Yoshihide Suga បាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែកក្កដានេះថា ជប៉ុនមិនទាន់ពិចារណាពីការបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ាតាមការស្នើសុំរបស់សហរដ្ឋអាមេរិកនោះទេ ។ សេចក្តីប្រកាសរបស់លោក Yoshihide Suga ត្រូវបានធ្វើឡើងក្រោយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងទីប្រឹក្សាសន្តិសុខជាតិ លោក Shotaro Yachi កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ...
ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បាន​​ផលិតក្តាបន្ទះនិង​ផលិតគ្រឿងសង្ហារឹមជាច្រើន​ប្រភេទ​​​មានភាពស្រស់​​​ស្អាត​ និងគុណភាពខ្ពស់​​ សម្រាប់ផ្គត់ផ្គង់​ជូនអតិថិជន​ ដែលមានតម្រូវការតុបតែង និង​​ដេគ័រគេហ​​ដ្ឋាន​​​​​ដល់​អតិថិជន​នៅក្នុងប្រទេសកម្ពុជា​​​ ខណៈ​​​ដែល​​​សព្វថ្ងៃនេះ​​ ​តម្រូវការប្រើប្រាស់​​សម្ភារៈ​​​នៅក្នុង​​គេហ​​​ដ្ឋាន និងខុនដូ​​​​កំពុងតែមានតម្រូវការនោះ​។​​​ យោងតាម​​តំណាង ​​ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បានមានប្រសាសន៍បញ្ជាក់ប្រាប់ ដេលីខ្មែរឲ្យដឹងនៅ​​​ថ្ងៃទី២៣ ខែ​​​​​កក្តដានេះ​ថា ដោយ​មើល​ពីតម្រូវគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងតម្រូវការនៃការប្រើ​ប្រាស់​​​តាម​​ការិយាល័យនោះ​​​​ ទើប​​ក្រុមហ៊ុន ប្រាយវ៉េ ហ្វើនីឈ័រ យើងខ្ញុំគឺ​​ ​​មានផ្គត់ផ្គង់ក្តារបន្ទះឈើកៅស៊ូ លេខមួយ សំរាប់យកទៅ ដេគ័រគេហដ្ឋាន ហាង និង ដេគ័រផ្សេងៗទៀត​​​​ផងដែរ។ តំណាងក្រុមហ៊ុន​ខាងលើបាន​​​​​លើកឡើងបន្ថែម​​​ថា ​ អស់លោកអ្នក​អាចមានជម្រើសថែ...
ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​កម្ពុជានៅតែបន្ត​​​​​​​​កើនឡើង​​​​​​​ឆ្នាំនេះ​

ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​កម្ពុជានៅតែបន្ត​​​​​​​​កើនឡើង​​​​​​​ឆ្នាំនេះ​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​យោងមតា​មសមាគម​រោងចក្រកាត់ដេរ​​កម្ពុជា​​​បាន​​​បានចាត់ទុកថា គិតត្រឹមឆ្នាំ២០១៨ និងឆ្នាំ​២០១៩នេះ​គីក្នុង​​​​​រយៈពេល៣​​​ខែកន្លងទៅនេះ​​​​ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​នៅតែមានភាពល្អប្រសើរ​​​​​​នៅឡើយ​​។​​​​​ លោក កាំង ម៉ូនី​​​កា អគ្គលេខាធិការរងនៃសមាគមរោងចក្រ​កាត់ដេរកម្ពុជាមានប្រសាសន៍ថា ​​​​​ បើតាម​ការ​​​​​ស្ទង់មតិ​​​ជាមួយ​និងរោងចក្រ​​​ជាសមាជិករបស់​សមាគមរោងចក្រ​កាត់ដេរ​កម្ពុជារយៈពេល៣ខែឆ្នាំនេះ​​ ​​​​​​​​ស្ថានភាព​​នៃការបញ្ជាទិញ​​​​​​និង​ផលិតកម្ម​ក្នុងរោងចក្រ​មិន​មានអ្វីគួរ​ឲ្យ​ព្រួយ​បារម្ភនោះទេ ពោល​​​​គឺទទួល​បាន​ការបញ្ជាទិ​ញគ្រប់​គ្រាន់ដែលស្ថានភាពនេះ​​នឹងបន្តរហូតដល់ដំណាច់ឆ្នំា​​​​​​​​២០១៩។ លោក​បាន​មានប្រសាសន៍ទៀតថា បច្ចុប្បន្ន​នេះមាន​រោងចក្រ​ថ្មីចំនួន​​១០ រោងកច្រ​​​​​​​​​ជាការវិនិយោគមក​ពីប្រទេស​ចិន​​​និងរោងចក្រ​៥ទៀត ​ជារោងចក្រ​​ចាស់ ​​​​​ដែលបាន​បិទហើយ​បើកដំណើរការវិញ ហើយ​​...
កម្ពុជាមិន​ទាន់​មានទីផ្សារនាំចេញត្រង់​​​​​​ស្វាយកែវ​​​​រមៀត​​​ទៅ​​ចិន ​​​​​​និងកូរ៉េនៅឡើយ​​​​​​ទេ

កម្ពុជាមិន​ទាន់​មានទីផ្សារនាំចេញត្រង់​​​​​​ស្វាយកែវ​​​​រមៀត​​​ទៅ​​ចិន ​​​​​​និងកូរ៉េនៅឡើយ​​​​​​ទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តំណាង​ក្រុមហ៊ុន​ម៉ុងឬទ្ធីគ្រុប​​​​​​​បាន​ឲ្យដឹង​​​ថា ​​​​​​​ កម្ពុជាមិន​ទាន់​មានទីផ្សារត្រង់​​នាំចេញ​​​ស្វាយកែវ​​​​​​​រមៀត​​​ទៅទីផ្សារ​​​ចិន និងកូរ៉េនៅឡើយទេ ដោយសារតែ​កន្លងមកពឹងផ្អែក​លើទីផ្សារ​​​ប្រទេសជិតខាង​​​​​​​​​​។​​​​​​​​​​ លោក ​​លី ឡាវីល​​ នាយក​ចាត់ការទូទៅ​ក្រុមហ៊ុន​​​ម៉ុ​​​​ងឬទ្ធី​គ្រុប​បាន​មានប្រសាសន៍​​​ថា ​​​ ​​​បច្ចុប្បន្ន​នេះ ​​​ស្វាយ​កែវ​​​​រមៀង ​​​ដែលកសិករ​ផលិតបាន​មិន​ទាន់​​​​មាន​​​​ទីផ្សារ​នាំចេញត្រង់​ទៅ​កាន់ប្រទេសចិន ​​​​និងកូរ៉េនៅឡើយ​​ ទេ ដោយ​សារតែការ​​ដាំដុះ​មិន​មានស្តង់ដារនិងបច្ចេកទេសត្រឹមត្រូវ​​​។ លោក​បាន​បញ្ជាក់ទៀត​​​​ថា ​​កសិករ​ដាំ​​​​ស្វាយ​កែវរមៀតភាគច្រើន​​​​លក់ឲ្យ​ឈ្មួញវៀត​​ណា​​​​ម​​ ​ ហើយ​មិនទាន់​​​​មានទីផ្សារត្រង់​ទៅប្រទេស​​​ផ្សេង​​​​ៗ​​​​​​ដែលមានតម្រូវ​​ធំ​​នៅ​​​​ឡើយ​​​​ទេ។​បញ្ហា​នេះ​ខាងក្រុមហ៊ុន​ម៉ុងឬទ្ធី​បាន​ចុះណែនាំ​កសិករ​​​ជាដៃគូរ​​ឲ្យ​ការ​ដាំដុះឲ្យ​មាន​ប...
រយៈពេល៥ខែឆ្នាំ២០១៩នេះវៀតណាមនាំចេញត្រីប្រាចូលទីផ្សារអាស៊ានបានទឹកប្រាក់៨៧លានដុល្លារអាមេរិក​​

រយៈពេល៥ខែឆ្នាំ២០១៩នេះវៀតណាមនាំចេញត្រីប្រាចូលទីផ្សារអាស៊ានបានទឹកប្រាក់៨៧លានដុល្លារអាមេរិក​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បើយោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម បានអោយដឹងថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានទឹកប្រាក់ប្រមាណ៨៧ លានដុល្លារអាមេរិក ។ សមាគមដដែលបានឲ្យដឹងទៀត​​​​ថា ប្រទេសថៃ ហ្វីលីពីន និងម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេក្នុងតំបន់ សម្រាប់នាំចេញផលិតផលត្រីប្រារបស់ប្រទេសវៀតណាម ប៉ុន្តែទីផ្សារក្នុងតំបន់នេះមានលក្ខណៈតូចនៅឡើយសម្រាប់ចេញត្រីប្រាវៀតណាម បើប្រៀបធៀបនឹងទីផ្សារក្នុងតំបន់ផ្សេងៗ​​​ទៀត ។ ប្រទេសថៃជាទីផ្សារធំជាងគេក្នុងតំបន់សម្រាប់នាំចេញត្រីប្រាវៀតណាមដែលក្នុងរយៈពេល៥ ខែនៃឆ្នាំ២០១៩នេះ វៀតណាមនាំចេញត្រីប្រាក្នុងតម្លៃទឹកប្រាក់ជាង៣២លានដុល្លារអាមេរិក ហ្វីលីពីនជាទីផ្សារធំទី២ ដែលមានទឹកប្រាក់ជាង១៩លានដុល្លារអាមេរិក និងម៉ាឡេស៊ីមានតម្លៃទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក ៕...
រដ្ឋលេខាធិការពាណិជ្ជកម្មពន្យល់អំពីអត្ថប្រយោជន៍ច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់បម្រើការអភិវឌ្ឍសហគ្រាសធុនតូចនិងធម្យម

រដ្ឋលេខាធិការពាណិជ្ជកម្មពន្យល់អំពីអត្ថប្រយោជន៍ច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់បម្រើការអភិវឌ្ឍសហគ្រាសធុនតូចនិងធម្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ព្រះវិហារ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា បានលើកឡើងអំពីសារៈសំខាន់នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់វិសាលភាពនៃច្បាប់នេះ ដើម្បីការពារស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ផលិតករ និងសិប្បករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម(SMEs) នៅក្នុងប្រទេសកម្ពុជា ស្របតាមនិន្នាការ និងបរិបទសាកលភាវូបនីយកម្ម។ លោក រាជ រ៉ា បានគូសបញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍ SMEs» រៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ថា«ក្រសួងពាណិជ្ជកម្ម តែងចាត់ទុក SMEs គឺជាដៃគូមិនអាចខ្វះបាន! ក្រៅពីការគាំទ្រផ្លូវច្បាប់ ក្រសួងបានជួយស្វែងរកទីផ្សារ និងប្រភពទុន និងបានចងក្រងជាសមាគមពាណិជ្ជកម្ម ដូចជា៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។ល។ យើងក៏បានសហការជា​​​មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ...
កុមារចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីងនៅឆ្នាំសិក្សាថ្មី

កុមារចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីងនៅឆ្នាំសិក្សាថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក  សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានមានប្រសាសន៍នៅថ្ងៃទី២២ខែកក្តដានេះ​ថា កុមារចេះនិយាយច្រើនភាសានិងល្បីពេញនៅទូទាំងខេត្តសៀមរាបឥឡូវនេះបានសម្រេចចិត្តចូលរៀនភា​​សា​​​ចិនជាផ្លូវការហើយនៅសាលាអន្តរជាតិចុង អ៊ីង សម្រាប់នៅ​ឆ្នាំសិក្សាឆ្នាំ​០១៩-​២០២០នេះ ដែល​តាមពិតប្អូន សាលិក ដែលល្បីល្បាញនៅខេត្តសៀមរាបចេះនិយាយច្រើនភាសានិងមានការភ្ញាក់ផ្អើលថ្មីៗនេះ  ឥឡូវកុមាររូបនេះបានមករៀនភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីងជាផ្លូវការហើយសាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះ ភាសា​ចិនជូនប្អូន ធុច សាលិក។ លោកបានមានប្រសាសន៍​​​ទៀតថា ដើម្បីជាជំនួយដល់ប្អូនទៅបន្តការសិក្សានៅប្រទេសចិនបន្ថែមទៀនោះ សាលាអន្តរជាតិ ចុង អ៊ីង នឹងខិតខំ បណ្តុះបណ្តាលដល់កុមារខាងលើឲ្យខ្លាំង ហើយធ្វើយ៉ាងណាចទុកជាគំរូមួយដល់កុមារដទៃទៀត ។ លោកបានបញ្ជាក់ទៀត​​​ថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុ...